ឯកឧត្ដម ឃួង ស្រេង និងឯកឧត្តម ម៉ប់ សារិន ផ្ញើសារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសខួបកំណើត
រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន…
រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន…
រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានផ្ញើសារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសខួបកំណើត នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីចម្រើនអាយុវឌ្ឍនមង្គល នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៥ យើងខ្ញុំសូមចូលរួមសម្តែងនូវអំណរសាទរប្រកបដោយក្តីសោមនស្ស រីករាយ និងសូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូន សម្តេចក្រឡាហោម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាព ល្អបរិបូរណ៍ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ដើម្បីរួមចំណែកក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា តរៀងទៅ ។
យើងខ្ញុំសូមគោរពសម្តែងនូវការកោតសរសើរដោយស្មោះ ចំពោះគំរូវីរភាពដ៏ឧត្តុង្គឧត្តម របស់សម្តេចក្រឡាហោម ជាមគ្គុទ្ទេសក៍ដ៏ឆ្នើមមួយរូប ដែលបានចូលរួម ក្នុងចលនាតស៊ូរំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ និងបន្តស្តារកសាង និងអភិវឌ្ឍប្រទេសជាតិ តាមនយោបាយឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ សេចក្តីសុខដុមរមនា សុភមង្គល និងវិបុលភាពជូនប្រជាជាតិ ក្រោមម្លប់ជាតិ សាសនា ព្រះមហាក្សត្រ ។
ក្នុងឱកាសនៃថ្ងៃដ៏មង្គលសិរីសួស្តីនេះ យើងខ្ញុំសូមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលប្រោះព្រំ គ្រងរក្សា សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី ចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ