ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គម្រោង​ផ្ទះ​អភិជន បុរី វិមាន​ភ្នំពេញ ផា​ឡេ​ស បើក​ការដ្ឋាន​សាងសង់ ​ខណៈ​សេដ្ឋកិច្ច​កម្ពុជា​ចាប់ផ្តើម​ប្រសើរ​ឡើង !

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ គម្រោង​ទី ១៧ បុរី វិមាន​ភ្នំពេញ ផា​ឡេ​ស របស់​ក្រុមហ៊ុន លី ហួរ…

រាជធានី​ភ្នំពេញ ៖ គម្រោង​ទី ១៧ បុរី វិមាន​ភ្នំពេញ ផា​ឡេ​ស របស់​ក្រុមហ៊ុន លី ហួរ ឌី​វេឡុ​ប​ម៉ិ​ន វិមាន​ភ្នំពេញ ឯ​.​ក បាន​ប្រារព្ធ​ពិធី បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់ នៅ​ព្រឹក​ថ្ងៃ​ទី ១៥ ខែមករា ឆ្នាំ ២០២៥ ដែល​នេះ​ជា​គម្រោង​ពិសេស​សម្រាប់​ការ​រស់នៅ​តាម​បែប​សម័យ​ទំនើប​ស្តង់ដា​អភិជន ។

ក្នុង​ខណៈ​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា ចាប់ផ្តើម​ល្អ​ប្រសើរ​ជា​បណ្តើរ​ៗ លោកអ្នកឧកញ៉ា លី ហួរ ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លី ហួរ គ្រុប បាន​ប្រាប់​ឱ្យ​ដឹង​ថា ៖ «​នេះ​ជា​គម្រោង​ដែល​ខ្ញុំ​បាន​គិតគូរ​យូរ​មក​ហើយ ហើយ​វេលា​នេះ​ក៏​ជា​ពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា កំពុង​ងើបឡើង​បណ្តើរ​ៗ​ផង​ដែរ ។ ជា​ការ​ពិត​វិស័យ​សំណង់​កំពុង​ងើបឡើង​បណ្តើរ​ៗ ចាប់តាំងពី​ដើមឆ្នាំ​ ២០២៤ មក​» ។

លោកអ្នកឧកញ៉ា លី ហួរ មាន​ប្រសាសន៍​បន្ត​ថា ក្នុង​គម្រោង​នេះ​ចំនួន​ផ្ទះ​មាន​តិច​ត្រឹមតែ ១៧ ផ្ទះ​ប៉ុណ្ណោះ ដែល​ជា​គម្រោង​លំនៅ​ឋាន​ប្រភេទ​វីឡា​ទោល ខ្នាត​ធំ​ស្កឹមស្កៃ ទំនើប ស៊ី​វិ​ល័យ និង​ប្រណីត​បំផុត មាន​ទំហំ​ដី​ចាប់ពី 35m x 39m ឡើង​ទៅ និង​ទំហំ​ផ្ទះ​ចាប់ពី 22.5m x 18m កម្ពស់ 3​ជាន់ ដែល​មាន​តម្លៃ​ចាប់ពី 3 លាន​ដុល្លារ​អា​មេ​រិ​ក ។ លោកអ្នកឧកញ៉ា បន្ត​ទៀត​ថា មួយវិញទៀត​នេះ​ជា​គម្រោង​ពិសេស ដោយសារ​មិន​បើក​ឱ្យ​ចរាចរណ៍​ឆ្លងកាត់​នោះ​ទេ អ្នក​ដែល​ចង់​មក​ចូល​ក្នុង​បុរី​នេះ​ទាល់តែ​មាន​ណាត់​ជាមួយ​ម្ចាស់ផ្ទះ​ទើប​ចូល​បាន ព្រោះ​គម្រោង​នេះ​សម្រាប់​ការ​រស់នៅ​លក្ខណៈ​បែប​អភិជន និង​ឯកជន​ភាព​បំផុត ។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោកអ្នកឧកញ៉ា បាន​ប្រាប់​ពី​លក្ខ​ខណៈ​ពិសេស​ៗ​របស់​បុរី​វិមាន​ភ្នំពេញ នេះ​ថា លក្ខណៈ​ពិសេស​ទី ១ គឺ​ផ្ទះ​នីមួយ​ៗ​មាន​ប្រព័ន្ធ​ភ្ជាប់​ទូរស័ព្ទ​ពី​ខ្លោងទ្វារ​ទៅ ដូចនេះ​ប្រ​សិន​មាន​ភ្ញៀវ​ចង់​ចូល​មក​ជួប​នរណា​ម្នាក់​នៅ​ក្នុង​បុរី​នោះ សន្តិសុខ​នឹង​សួរ​ទៅ​ម្ចាស់ផ្ទះ​សិន​ថា​មាន​ណាត់​ឬ​អត់ ប្រសិនបើ​មាន​ទើប​អនុញាត្តិ​ឱ្យ​ចូល​បាន ។ លក្ខណៈ​ពិសេស​ទី ២ បុរី​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​គ្រប់កន្លែង​ទាំងអស់ ដែល​ធ្វើ​ឱ្យ​អ្នក​រស់នៅ​ក្នុង​បុរី​មាន​សុវត្ថិភាព​ខ្ពស់ ។

លោកអ្នកឧកញ៉ា បាន​បញ្ជាក់​ថា ៖ «​លោក​សង្ឃឹមថា វិស័យ​អចលនទ្រព្យ​នឹង​ប្រសើរ​ឡើង​បន្ថែម​ទៀត ព្រោះ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​បាន​ជួយ​សម្រួល ដូច​ជា​ការ​កាត់​បន្ថយ​ការ​ចំណាយ​ផ្សេង​ៗ​របស់​ប្រជាជន​ជា​អ្នកទិញ​ផ្ទះ ឬ​បង់ថ្លៃ​ផ្ទះ សូ​ម្បី​តែ​ធនាគារ​ក៏​បាន​ជួយ​មួយ​ចំណែក​ធំ​ផង​ដែរ ដោយ​កាត់​បន្ថយ​អា​ត្រា​ការ​ប្រាក់ ។ លោកអ្នកឧកញ៉ា បន្ត​ថា ពី​មុន​អ្នកទិញ​ផ្ទះ​មាន​អត្រា​ការ​ប្រាក់​ខ្ពស់ ប៉ុន្តែ​ឥឡូវ​រាជរដ្ឋាភិបាល​បាន​កំណត់​ឱ្យ​ចុះ​អត្រា​ការ​ប្រាក់ ប្រសិនបើ​យើង​ធៀប​ពី​មុន​ហើយ​ឥឡូវ​ខុស​គ្នា​ប្រហែល ១ ភាគ ៣ ពី​មុន​យ៉ាង​ទាប​ក៏ ១២ភាគរយ ឡើង​ទៅ​លើ​វិស័យ​អចលនទ្រព្យ ឥឡូវ​អ្នកទិញ​ផ្ទះ គឺ​បង់​ជាមួយនឹង​ធនាគារ ដោយ​មាន​អា​ត្រា​ការ​ប្រាក់​ត្រឹមតែ ៨ភាគរយ​ប៉ុណ្ណោះ នេះ​ជា​លក្ខខណ្ឌ​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​បង់​ផ្ទះ​» ។

សូម​បញ្ជាក់​ផង​ដែរ​ថា គម្រោង​ទី ១៧ បុរី វិមាន​ភ្នំពេញ ផា​ឡេ​ស មាន​ទីតាំង​ស្ថិត​លើ​ផ្លូវ ឯ​.​ឧ ជា​សុ​ផា​រ៉ា 598 ជិត​កែង​ផ្លូវភ្លោះ 342 ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ៕ សម្រាប់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​គម្រោង​បុរី វិមាន​ភ្នំពេញ សូម​ទាក់ទង​លេខ ៖ 085/093 75 6666 ៕ អត្ថបទ​សហការ