ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កូន​លូតលាស់​យឺត​ខុសធម្មតា តើ​មាន​វិធី​ព្យាបាល​ទេ !

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ការ​ពន្យារ​ការ​លូតលាស់ កើតឡើង​នៅ​ពេល​ដែល​កុមារ​មិន​លូតលាស់​ក្នុង​អត្រា​ធម្មតា​ក្នុង​អាយុ​របស់​ពួក​គេ ។ ការ​ពន្យារពេល​លូតលាស់​អាច​បណ្តាល​មក​ពី​បញ្ហា​សុខភាព​មូលដ្ឋាន ដូច​ជា​កង្វះ​អ័រម៉ូន​លូតលាស់​ជាដើម ។ ក្នុង​ករណី​ខ្លះ ការ​ព្យាបាល​ដំបូង​អាច​ជួយ​កុមារ​ឈាន​ដល់​កម្ពស់​ធម្មតា…

រាជធានី​ភ្នំពេញ ៖ ការ​ពន្យារ​ការ​លូតលាស់ កើតឡើង​នៅ​ពេល​ដែល​កុមារ​មិន​លូតលាស់​ក្នុង​អត្រា​ធម្មតា​ក្នុង​អាយុ​របស់​ពួក​គេ ។ ការ​ពន្យារពេល​លូតលាស់​អាច​បណ្តាល​មក​ពី​បញ្ហា​សុខភាព​មូលដ្ឋាន ដូច​ជា​កង្វះ​អ័រម៉ូន​លូតលាស់​ជាដើម ។ ក្នុង​ករណី​ខ្លះ ការ​ព្យាបាល​ដំបូង​អាច​ជួយ​កុមារ​ឈាន​ដល់​កម្ពស់​ធម្មតា ឬ​ជិត​ធម្មតា​វិញ ។ ប្រសិនបើ​អ្នក​សង្ស័យ​ថា កូន​របស់​អ្នក​មិន​លូតលាស់​ក្នុង​អត្រា​ធម្មតា សូម​ធ្វើការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​សិក្សា​ឱ្យ​បាន​ច្បាស់លាស់ ។ វា​ក៏​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ផ្សេង​ទៀត​ផង​ដែរ ។

រោគ​សញ្ញា​ដែល​ទាក់ទង​នឹង​ការ​លូតលាស់​យឺត គឺ​ប្រសិនបើ​កូន​របស់​អ្នកតូច​ជាង​កុមារ​ដទៃ​ទៀត​នៅ​អាយុ​ដូច​គ្នា ពួក​គេ​អាច​មាន​បញ្ហា​លូតលាស់ ។ ជា​ធម្មតា វា​ត្រូវ​បាន​ចាត់​ទុក​ថា ជា​បញ្ហា​សុខភាព ។ ការ​ពន្យារ​ការ​លូតលាស់​ក៏​អាច​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ចំពោះ​កុមារ​ដែល​កម្ពស់​ស្ថិត​ក្នុង​កម្រិត​ធម្មតា ប៉ុន្តែ​អត្រា​នៃ​ការ​លូតលាស់​របស់​ពួក​គេ​បាន​ថយ​ចុះ ។

កូន​របស់​អ្នក​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ដូច​ជា ៖ មាន​ទម្រង់​មួយ​ចំនួន​នៃ​មនុស្ស​តឿ ដៃ ឬ​ជើង​របស់​ពួក​គេ​ប្រហែលជា​តូច​ធំ​ខុសធម្មតា ។ កូន​របស់​អ្នក​អាច​មិនសូវ​មាន​កម្លាំង ទល់លាមក ស្បែក និង​សក់​ស្ងួត ។ ប៉ះពាល់​ដល់​ការ​លូតលាស់​នៃ​មុខ ដែល​បណ្តាល​ឱ្យ​ពួក​គេ​មើលទៅ​ក្មេង​ខុស​ពី​ធម្មតា និង​ឧស្សាហ៍​មាន​ឈាម​ក្នុង​លាមក រាគ ទល់លាមក ក្អួត ឬ​ចង្អោរ ។

ការ​ព្យាបាល​សម្រាប់​ការ​លូតលាស់​យឺត គឺ​ផែនការ​ព្យាបាល​កូន​របស់​អ្នក​អាស្រ័យ​លើ​មូលហេតុ​នៃ​ការ​លូតលាស់​យឺត​របស់​ពួក​គេ ។ សម្រាប់​ការ​លូតលាស់​យឺត​ដែល​ទាក់ទង​នឹង​ប្រវត្តិ​គ្រួសារ គ្រូពេទ្យ​ជា​ធម្មតា​មិន​ណែនាំ​ការ​ព្យាបាល ឬ​អន្តរាគមន៍​ណាមួយ​ឡើយ ។ សម្រាប់​មូលហេតុ​ផ្សេង​ទៀត ការ​ព្យាបាល ឬ​អន្តរាគមន៍​មួយ​ចំនួន​អាច​ជួយ​ឱ្យ​ពួក​គេ​ចាប់ផ្តើម​លូតលាស់​ជា​ធម្មតា ។

ប្រសិនបើ​វា​ជា​កង្វះ​អាហារូបត្ថម្ភ គ្រូពេទ្យ​អាច​ព្យាយាម​កែ​លម្អ​អាហារូបត្ថម្ភ ។ ជួនកាល ការ​ដោះស្រាយ​បញ្ហា​សុខភាព ដូច​ជា​បន្ថែម​អាហារូបត្ថម្ភ​អាច​នាំ​ទៅ​រក​អត្រាកំណើន​ធម្មតា ។ គ្រូពេទ្យ​ក៏​អាច​ចេញ​វេជ្ជបញ្ជា​ថ្នាំ​មួយ​ចំនួន ដែល​អាច​ជំរុញ​អោយ​កុមារ​មាន​ចំណង់​អាហារ​ផង​ដែរ ។

ក្នុង​ករណី​ផ្សេង​ទៀត កុមារ​ត្រូវ​បាន​ព្យាបាល​ដោយ​អ័រម៉ូន (​ហៅ​ថា អ័រម៉ូន​លូតលាស់​ឡើង​វិញ​) ដែល​ជំរុញ​ការ​លូតលាស់​ដោយ​ផ្ទាល់ ។ វា​អាច​ត្រូវ​បាន​គ្រូពេទ្យ​ណែនាំ ប្រសិនបើ​បណ្តាល​មក​ពី​បញ្ហា​ហ្សែ​ន ។ ពេល​ខ្លះ កុមារ​លូតលាស់​យឺត​ដោយសារ​ការ​ពន្យារពេល​ធម្មតា (​ឬ​ហៅ​ថា ចេញ​ផ្កា​យឺត​) ដែល​អាច​មើលទៅ​ក្មេង​ជាង​មិត្តភក្ដិ​របស់​គេ​បន្តិច វេជ្ជបណ្ឌិត​អាច​ណែនាំ​ការ​ព្យាបាល​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ក្នុង​កម្រិត​ទាប ដើម្បី​ជំរុញ​ភាព​ពេញវ័យ ៕ ប្រភព ៖ healthline

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ។ លា​រៀនមាន​កម្មវិធី​អប់រំ និង​ថែទាំ​កុមារ​តូច ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ ភាសា​ចិន​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៣០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៩ កុម្ភៈ ២០២៥ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕