ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Ford Ranger ទទួល​បាន​ពានរង្វាន់​ជា​រថយន្ត Pick-Up ដ៏​ល្អ​បំផុត​ប្រចាំឆ្នាំ 2025 នៅ​ក្នុង​ទីផ្សារអា​មេ​រិក​ខាងជើង ​!

4 ម៉ោង មុន

រាជធានីភ្នំពេញ ៖ រថយន្ត Ford Ranger ទទួល​បាន​ពានរង្វាន់​ជា​រថយន្ត Pick-Up ដ៏​ល្អ​បំផុត​ប្រចាំឆ្នាំ 2025 សម្រាប់​ទីផ្សារ​តំបន់​អា​មេ​រិច​ខាងជើង…

រាជធានីភ្នំពេញ ៖ រថយន្ត Ford Ranger ទទួល​បាន​ពានរង្វាន់​ជា​រថយន្ត Pick-Up ដ៏​ល្អ​បំផុត​ប្រចាំឆ្នាំ 2025 សម្រាប់​ទីផ្សារ​តំបន់​អា​មេ​រិច​ខាងជើង (North American Truck of the Year™) ដែល​ជា​ឆ្នាំ​ទី ​5 ជាប់​ៗ​គ្នា​ដែល​រថយន្ត Ford បាន​ទទួល​ពានរង្វាន់​នេះ​ ។ សមិទ្ធ​ផល​នេះ គូសបញ្ជាក់​អំពី​ភាពរឹងមាំ ផាសុកភាព សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើប​របស់ Ford នៅ​ក្នុង​ផ្នែក​រថយន្ត Pick-Up​ ។

កាលពី​កន្លង​មក រថយន្ត Ford Ranger ធ្លាប់​ជាប់​ជា​រថយន្ត​ Pick-Up សុវត្ថិភាព​បំផុត ក្រោម​ការ​ធ្វើតេស្ត​សុវត្ថិភាព​កម្រិត​ខ្ពស់​ពី​កម្មវិធី​វាយតម្លៃ​រថយន្ត​ថ្មី​របស់​សហភាព​អឺរ៉ុប EuroNCAP (European New Car Assessment Programme) និងការ​ធ្វើតេស្ត​សុវត្ថិភាព​កម្រិត​ខ្ពស់​ពី​កម្មវិធី​វាយតម្លៃ​រថយន្ត​ថ្មី​របស់​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ANCAP (Australasian New Car Assessment Programme) ដោយ​ទទួល​បាន​លទ្ធផល​ចំណាត់ថ្នាក់​ផ្កាយ​ ៥ និង​ថែម​ទាំង​ជាប់​ជា​រថយន្ត​លក់ដាច់​បំផុត​របស់​ប្រទេស​អូស្ត្រាលី​ម្តងទៀត​ក្នុងឆ្នាំនេះ និង​ជា​រថយន្ត​ដែល​លក់ដាច់​បំផុត​សម្រាប់​ឆ្នាំ​ទី ១០ ជាប់​ៗ​គ្នា​ក្នុង​ប្រទេស​នូ​វែ​ល​សេ​ឡង់​ ។

ចំណែកឯ​នៅ​ប្រទេស​កម្ពុជា​វិញ រថយន្ត Ford Ranger គឺជា​រថយន្ត​ដែល​ពេញ​និយម​បំផុត និង​ជាប់​ចំណាត់ថ្នាក់​លេខ​ ១ រយៈពេល ៦ ឆ្នាំ​ជាប់​គ្នា​ចាប់តាំងពី​ឆ្នាំ ២០១៩ មក រហូត​មក​ដល់​បច្ចុប្បន្ន គឺ​នៅ​តែ​ជា​រថយន្ត​ដែល​កំពុង​ពេញ​និយម​បំផុត ដោយសារ​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ បច្ចេកវិទ្យា​ទំនើប និង​ទទួល​បានការ​គាំទ្រ​ជា​ច្រើន​នៅ​ក្នុង​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា ។ ដោយសារ​ហេតុផល​ទាំង​អស់នេះ ទើប​នាំ​អោយ​រថយន្ត Ford Ranger ជាប់​ជា​រថយន្ត Pick-Up ដ៏​ល្អ​បំផុត​ប្រចាំឆ្នាំ 2025 សម្រាប់​ទីផ្សារ​តំបន់​អា​មេ​រិច​ខាងជើង (North American Truck of the Year™) ។

Ford Ranger ដែល​ត្រូវ​បាន​រចនា​ឡើង​ក្រោម​គំនិត​ឆ្នៃ​ប្រឌិត «Built Ford Tough» របស់​សហរដ្ឋ​អា​មេ​រិច ដែល​នាំ​អោយ​រថយន្ត Ford Ranger មាន​ភាពរឹងមាំ និង​មាន​សមត្ថភាព​ខ្ពស់ ដោយ​ត្រូវ​បាន​ធ្វើតេស្ត​យ៉ាង​ម៉ត់ចត់​ជុំវិញ​ពិភពលោក ដូច​ជា តំបន់​ដាច់​ស្រយាល​របស់​អូស្ត្រាលី រហូត​ដល់​ផ្លូវ High-way របស់​អា​មេ​រិ​ក រហូត​ដល់​ទទួល​បាន​លទ្ធផល​មួយ​ដ៏​ពេញលេញ និង​អាច​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​សម្រាប់​ការ​ផ្សងព្រេង​ស្ទើរតែ​គ្រប់​ទ្វីប​ទាំង​ប្រាំមួយ ​។

ជាមួយនឹង​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ជំនាន់​ថ្មី 2.0L Bi-Turbo ដែល​ផលិត​ឡើង​សម្រាប់​បើកបរ​ផ្លូវ​ឆ្ងាយ និង​សាក​សម​បំផុត​សម្រាប់​អតិថិជន​រថយន្ត Pick-Up ។ Ford Ranger មាន​បច្ចេកវិទ្យា​ថ្មី​ៗ​ជា​ច្រើន ដូច​ជា Zone-Lighting ដែល​អាច​បំភ្លឺ​ជុំវិញ​រថយន្ត និង​ផ្ទៃ​ខាងក្នុង​ថ្មី​ជាមួយនឹង​អេ​ក្រង់​ឌី​ជី​ថ​ល​ដ៏​ធំ និង​មាន​ប្រព័ន្ធ​សុវត្ថិភាព​ជា​ច្រើន​ទៀត​ដូច​ជា ប្រព័ន្ធ​ចង្កៀង​ឆ្លាត​វៃ​ដែល​អាច​រេ​តាម​ចង្កូត និង​បែងចែក​ពន្លឺ​ដោយ​ស្វ័យប្រវត្ត ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ ប្រព័ន្ធ​ចាប់​ហ្វ្រាំង​ជា​បន្ទាន់​ដោយ​ស្វ័យប្រវត្ត ប្រព័ន្ធ​ជំនួយ​លើ​ដៃចង្កូត​បញ្ចៀស​ចេញពី​គ្រោះ​ថា្ន​ក់ ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់​ក្រោយ​ពេល​មានការ​ប៉ះទង្គិច ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​ជា​បន្ទាន់​ដោយ​ស្វ័យប្រវត្ត នៅ​ពេល​ថយក្រោយ និង ប្រព័ន្ធ​ឆ្លាត​វៃ​ជា​ច្រើន​ទៀត ដើម្បី​ផ្តល់​នូវ​ទំនុកចិត្ត​ដល់​អតិថិជន ​។

រីឯ​រថយន្ត Ford Ranger Raptor គឺ​ត្រូវ​បាន​ទទួលស្គាល់​ពី​អតិថិជន​ហ្វ​ដ​ជា​ច្រើន​អំពី​សមត្ថភាព​របស់​រថយន្ត​ដែល​ធ្លាប់​ទទួល​បាន​ជ័យ​ជំនះ​ក្នុង​កម្មវិធី Finke Desert Race 2023 និង 2024 និង​កម្មវិធី 2022 SCORE-International Baja 1000 បច្ចេកវិទ្យា​ទំនើប​ៗ​ដែល​មាន​បំពាក់​ក្នុង​រថយន្ត និង​កម្លាំង​នៃ​ម៉ាស៊ីន​សាំង 3.0L Twin-Turbo V6 Ecoboost ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ចូល​លេខ​ដោយ​ស្វ័យប្រវត្ត​នៃ​ប្រអប់លេខ​អេ​ឡិច​ត្រូ​និ​ច 10​វគ្គ​អូ​តូ (E-Shifter) ដែល​មាន​សមត្ថភាព​ជើង​ក្រោម​ដ៏​ធន់​រឹង​មាំ ហាប់​ណែន និង​ផាសុកភាព​របស់​រថយន្ត​ដោយ​មានការ​បំពាក់​នូវ​បូម FOX 2.5​អ៊ី​ញ Live-Valve Internal Bypass ដែល​អាច​កំណត់​ការ​ប្រើប្រាស់​ទៅ​តាម​ស្ថានភាព​ផ្លូវ​នីមួយ​ៗ​ទាំងអស់ ​។

សម្រាប់​អតិថិជន​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​បើកបរ​សាកល្បង​ទៅ​លើ​រថយន្ត Ford Ranger សូម​ទំនាក់ទំនង​ផ្នែក​លក់​តាម​សាខា​នីមួយ​ៗ៖
-​ ​សាខា​ព្រះ​មុនី​វង្ស 078 999 773
-​ ​សាខា​ទឹកថ្លា 095 939 939
-​ ​សាខា​ទូល​សង្កែ 078 935 935
-​ ​សាខា​ជ្រោយចង្វារ 017 999 027
-​ ​សាខា​ភ្នំពេញ​ថ្មី 011 255 229 ឬ 077 722 999
-​ ​សាខា​បឹង​បៃតង 099 999 747
-​ ​សាខា​ខេត្តសៀមរាប 077 666 357 ឬ 088 9 666 357
-​ ​សាខា​ខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883 ៕ អត្ថបទសហការ