រាជធានីភ្នំពេញ ៖ ការចិញ្ចឹមកូន ពេលខ្លះពិតជាពិបាក ហើយវាអាចបង្កជាការបាក់ទឹកចិត្តក្នុងការដោះស្រាយបញ្ហាទាំងអស់ ។ ដូច្នេះសូមឪពុកម្តាយធ្វើតាមការណែនាំមួយចំនួនខាងក្រោមនេះ ដើម្បីចិញ្ចឹមកូនដោយយកចិត្តទុកដាក់ ៖
១. ធ្វើជាគំរូដ៏រឹងមាំ ៖ កូនរបស់អ្នកកំពុងមើលអ្នក ហើយចម្លងអ្វីដែលអ្នកធ្វើ ។ ឪពុកម្តាយជាច្រើនភ្លេចរឿងនេះ រហូតដល់ឃើញអាកប្បកិរិយារបស់ខ្លួនឯងនៅក្នុងកូនៗរបស់ពួកគេដោយមិនដឹងខ្លួន ។ នេះមានន័យថា ឪពុកម្តាយត្រូវមានចិត្តសប្បុរស ចេះគោរព និងយុត្តិធម៌ចំពោះអ្នកដទៃ ។ សូមរៀនពីរបៀបធ្វើជាមិត្តដែលមានសីលធម៌ និងចិត្តល្អ ។ ម្យ៉ាងទៀត ឪពុកម្តាយត្រូវចេះទទួល យកកំហុសរបស់ខ្លួនឯង កែប្រែវាជាមួយកូនរបស់អ្នក និងអនុវត្តភាពត្រឹមត្រូវ ភាពស្មោះត្រង់ និងការថែរក្សាខ្លួនឯងឱ្យបានល្អ ដើម្បីឱ្យកូនរបស់អ្នកធ្វើតាម ។ វាមិនអីទេក្នុងការក្លាយជាឪពុកម្តាយដែលមិនល្អឥតខ្ចោះ ព្រោះលើលោកនេះមិនមានឪពុកម្តាយល្អឥតខ្ចោះនោះទេ ។
២. ចំណាយពេលវេលាប្រកបដោយគុណភាពជាមួយកូនរបស់អ្នក ៖ ឪពុកម្តាយសម័យនេះតែងតែគិតថា ខ្លួនឯងរវល់ខ្លាំង ដែលពិបាកចំណាយពេលនៅផ្ទះ មើលទូរទស្សន៍ ទូរស័ព្ទដៃ និងលេងហ្គេមវីដេអូជាពេលវេលាជាមួយគ្នា ។ សូមកំណត់ពេលវេលាជាមួយគ្នាដើម្បីនិយាយអំពីជីវិតរបស់កូនពួកគេ អារម្មណ៍របស់ពួកគេចំពោះមិត្តភ័ក្ដិ សាលា ព្រះវិហារ និងអ្វីផ្សេងទៀតដែលអាចនឹងមានក្នុងគំនិតរបស់កូនៗ ។ តាមពិតទៅ នេះមិនមែនជាពេលវេលា ដើម្បីនិយាយអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកកាលពីក្មេងនោះទេ ប៉ុន្តែជាពេលដែលត្រូវស្តាប់ដោយយកចិត្តទុកដាក់នូវអ្វីដែលកូនរបស់អ្នកកំពុងនិយាយ និងប្រាស្រ័យទាក់ទងជាមួយអ្នក ។
៣. បង្រៀនពីការដឹងគុណ ៖ កុមារដែលរៀនពីរបៀបដឹងគុណនូវអ្វីដែលអ្នកដទៃធ្វើសម្រាប់ពួកគេ និងអ្វីដែលពួកគេមាននៅក្នុងជីវិតអាចជាក្លាយជាមនុស្សពេញវ័យដែលមានចិត្តមេត្តា ។ ពួកគេក៏រីករាយ និងមានសុខភាពល្អផងដែរ ។ តើនោះមិនមែនជាអ្វីដែលអ្នកចង់បានសម្រាប់កូនរបស់អ្នកទេឬ ? ម្យ៉ាងទៀត សូមផ្តល់ការសរសើរចំពោះសេចក្តីសប្បុរសរបស់កូន ៕ ប្រភព ៖ safeaustin
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនមានកម្មវិធីអប់រំ និងថែទាំកុមារតូច មតេ្តយ្យ ភាសាអង់គ្លេសសម្រាប់កុមារ ភាសាអង់គ្លេសសម្រាប់សិស្សធំ ភាសាចិន និងចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ ។ សាលារៀនផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា ការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ សេវាកម្មគាំទ្រ និងកម្មវិធីសិក្សាបន្ថែមសម្បូរបែបសម្របតាមបំណិនសតវត្សរ៍ទី ២១ ។ សាលារៀនចាប់ទទួលចុះឈ្មោះសិស្សចូលរៀនរាល់ថ្ងៃ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ