ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មី​ជាតិ បង្ហាញ​ផលិតផល​ថ្មី «គ្រឿង​សមុទ្រ​គោក​» ហឹរ​ម៉ា​ឆ្ងាញ់ ទទួលយក​បទ​ពិសោធន៍​រសជាតិ​ថ្មី ជួយ​ដាស់​ស្មារតី​របស់​អ្នក​

4 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ មី​ជាតិ​បាន​ប្រកាស​ជា​ផ្លូវការ​​វត្តមាន​ផលិតផល​ថ្មី​របស់​ខ្លួនគឺ​ មី​ជាតិ​គ្រឿង​សមុទ្រ​គោក ​! ហឹរ ម៉ា​ឆ្ងាញ់​ ! ផលិត​ពី​គ្រឿង​សមុទ្រ​សម្បូរ​បែប មាន​ក្លិន​ឈ្ងុយ​ប្រហើរ…

រាជធានីភ្នំពេញ ​៖ មី​ជាតិ​បាន​ប្រកាស​ជា​ផ្លូវការ​​វត្តមាន​ផលិតផល​ថ្មី​របស់​ខ្លួនគឺ​ មី​ជាតិ​គ្រឿង​សមុទ្រ​គោក ​! ហឹរ ម៉ា​ឆ្ងាញ់​ ! ផលិត​ពី​គ្រឿង​សមុទ្រ​សម្បូរ​បែប មាន​ក្លិន​ឈ្ងុយ​ប្រហើរ រសជាតិ​ឆ្ងាញ់​ជាប់ចិត្ត ជម្រើស​ស័ក្តិសម​សម្រាប់​យុវវ័យ​សម័យ​ថ្មី ​។

មី​ជាតិ មាន​វត្ត​មាននៅ​ក្នុង​ទីផ្សារ​កម្ពុជា​អស់​រយៈកាល​ប្រមាណ​ជាង ៥​ឆ្នាំមក​ហើយ ចាប់តាំងពី​ចុងឆ្នាំ​ ២០១៩ ក្រោម​ការ​វិនិយោគ​របស់​អ្នក​វិ​និ​យោ​ទុន​ខ្មែរ ដើម្បី​បង្ហាញ​អំពី​សមត្ថភាព និង​ផ្តល់​ការ​ផ្គត់​ផ្គង​ដល់​ប្រជាពលរដ្ឋ​ ។ ថ្មី​ៗ​នេះ មី​ជាតិ​បាន​ប្រកាស​បង្ហាញ​សមាជិក​ថ្មី​របស់​ខ្លួន «​មី​ជាតិ​គ្រឿង​សមុទ្រ​គោក​» ទទួលយក​បទ​ពិសោធន៍​រសជាតិ​ថ្មី ជួយ​ដាស់​ស្មារតី​របស់​អ្នក​ ។

មី​ជាតិ គ្រឿង​សមុទ្រ​គោក ផលិត​ចេញពី​គ្រឿង​សមុទ្រ​សម្បូរ​បែប មាន​ក្លិន​ឈ្ងុយ​ប្រហើរ រសជាតិ​ឆ្ងាញ់​ជាប់ចិត្ត សម្រិតសម្រាំង​ពី​រសជាតិ​ក្តាម បង្គា មឹក ខ្យង​សមុទ្រ​ចម្រុះ​ជា​ច្រើន​ប្រភេទ ជា​ពិសេស​មីគោក​ថ្មី​នេះ​ផ្តល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ចម្អិន ដែល​ពោរពេញ​ទៅ​ដោយ​គ្រឿង​ស្រោចស្រព​គ្រប់​សរសៃ​មី ​។ ជាង​នេះ​ទៅ​ទៀត មី​ជាតិ គ្រឿង​សមុទ្រ​គោក ជា​របប​អាហារ​មាន​តុល្យ​ភាពល្អ សម្បូរ​ជីវជាតិ​បំប៉ន​ជួយ​ដល់​រាង​កាយ រួម​មាន កាបូ​អ៊ី​ដ្រា​ត ប្រូតេអ៊ីន កាក​សរសៃ​អាហារ និង​សារធាតុ​ដែក ដែល​ផ្តល់​ឱ្យ​អ្នក​បរិភោគ​នូវ​ថាមពល និង​សុខភាព​ល្អ​ ។

គួរ​បញ្ជាក់​ផង​ដែរ មី​ជាតិ គ្រឿង​សមុទ្រ​គោក បាន​បង្ហាញខ្លួន​លើ​ទីផ្សារ​ជាមួយនឹង​សម្បក​វេច​ខ្ចប់​រចនា​ឡើង​ទាក់ទាញ ទាន់សម័យ ដោយ​ប្រើប្រាស់​ពណ៌​ខ្មៅ លាយ​ក្រហម ទាំង​នៅ​លើ​កញ្ចប់ និង​លើ​កេស ជាមួយ​បរិមាណ​ទម្ងន់ ៨៥​ក្រាម​ក្នុង​មួយ​កញ្ចប់ ​។

លោក ជុន​ហៀ​ង ថាវ​សិទ្ធិ អនុប្រធាន​ធុរៈកិច្ច នៃ​ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​មី​ជាតិ​) បាន​មាន​ប្រសាសន៍​ថា ៖ «​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ទីផ្សារ និង​អតិថិជន ជា​ពិសេស​ការ​យល់​ឃើញ​អំពី​ភាព​សំខាន់​នៃ​រសជាតិ ដែល​សម​ស្រប​ទៅ​នឹង​ការ​និយម​ ចូល​ចិត្ត​របស់​អ្នក​ញ៉ាំ​មីគោក យើង​បាន​បង្កើត​នូវ​មីគោក ​របស់​ខ្មែរ​ដំបូង​គេ​បង្អស់​នេះ​ឡើង គឹ​មាន​ជាតិ​គ្រឿង​សមុទ្រ​គោក» ​។ លោក​បន្ថែម​ថា «មី​គ្រឿង​សមុទ្រ​គោក រសជាតិ​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​និយម​ញុំា​មីគោក​រសជាតិ​ហិ​រតិច​ៗ ឬ​ហឹរ​ល្មម ដែល​មាន​ពាក្យស្លោក​ផ្សព្វផ្សាយ​ថា «មី​ជាតិ​គ្រឿង​សមុទ្រ​គោក ហឹរ​ ! ម៉ា​ឆ្ងាញ់​» ។​

មី​ជាតិ ជា​ផលិតផល​របស់​ក្រុមហ៊ុន វ័ន​ម៉​រ មេ​នូ​ហ្វេ​ក​ឆឺ​រីង ជា​ប្រភេទ​មី​កញ្ចប់​ឆ្អិន​ស្រាប់​ផលិត​ឡើង​ដោយ មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​ ។ មី​ជាតិ ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។ មី​ជាតិ ក៏​ត្រូវ​បាន​ទទួលស្គាល់ និង​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សមាជិក នៃ​សមាគម​មី​កញ្ចប់ ឆ្អិន​ស្រាប់​ពិភពលោក ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន និង​ជា​មី​កញ្ចប់​ខ្មែរ​ដំបូង​គេ ទទួល​បាន​វិញ្ញាបនបត្រ​ស្តង់ដារ​អន្តរជាតិ ផ្នែក​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព (ISO9001:2015) ពី​ចក្រភព​អង់គ្លេស​ផង​ដែរ ។ លោក​អ្នក​អាច​រក​ជាវ​មី​ជាតិ បាន​នៅ​តាម​ដេប៉ូ​ចែកចាយ​តូច​ធំ ផ្សារ​ទំនើប ម៉ាត និង​ផ្ទះ​លក់​ចាប់ហួយ ដែល​នៅ​ជិត​ផ្ទះ​របស់​លោក​អ្នក ។

មី​ជាតិ ស្នាដៃ​ខ្មែរ រសជាតិ​ខ្មែរ ​! ៕ អត្ថបទសហការ