ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គ្រូ​បច្ចេកទេស​៖ ការ​បណ្តុះបណ្តាល​បន្ថែម​ពី​វិធីសាស្ត្រ​បង្រៀន​និង​ការ​ប្រើប្រាស់​ម៉ូឌុល​តាម​ជំនាញ​ដល់​គ្រូ​បច្ចេកទេស​ជា​កត្តា​ដ៏​សំខាន់​ដើម្បី​ពង្រឹងគុណភាព​បណ្តុះបណ្តាល​នៅ​កម្ពុជា

3 អាទិត្យ មុន

រាជធានីភ្នំពេញ​ ៖ លោកគ្រូ អ្នកគ្រូ​ជា​សិក្ខាកាម ក្នុង​វគ្គ​វិ​ក្រឹ​ត​ការ​គ្រូ​បច្ចេកទេស​ស្តី​ពី «​វិធីសាស្ត្រ​បង្រៀន និង​ការ​ប្រើប្រាស់​ម៉ូឌុល​តាម​ជំនាញ​» ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បង្ហាញ​ការ​យល់​ឃើញ​ថា…

រាជធានីភ្នំពេញ​ ៖ លោកគ្រូ អ្នកគ្រូ​ជា​សិក្ខាកាម ក្នុង​វគ្គ​វិ​ក្រឹ​ត​ការ​គ្រូ​បច្ចេកទេស​ស្តី​ពី «​វិធីសាស្ត្រ​បង្រៀន និង​ការ​ប្រើប្រាស់​ម៉ូឌុល​តាម​ជំនាញ​» ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បង្ហាញ​ការ​យល់​ឃើញ​ថា វគ្គ​វិ​ក្រឹ​ត​ការ​នេះ​ពិតជា​មាន​សារសំខាន់​ដើម្បី​ពង្រឹងសមត្ថភាព​គ្រូ​បច្ចេកទេស ដែល​ជា​ឧបករណ៍​ទ្រទ្រង់​មួយ​ដ៏​ចាំបាច់​សម្រាប់​ធានា​គុណភាព​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ។

ការ​លើក​ឡើង​បែប​នេះ​បន្ទាប់​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៤ បាន​បិទ​វគ្គ​វិ​ក្រឹ​ត​ការ​គ្រូ​បច្ចេកទេស​ស្តី​ពី «​វិធីសាស្ត្រ​បង្រៀន និង​ការ​ប្រើប្រាស់​ម៉ូឌុល​តាម​ជំនាញ​» លើក​ទី​២ ដើម្បី​គាំទ្រ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​សម្រាប់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​។

លោកគ្រូ ថៃ ឆេ​ង ម៉ៅ ជា​គ្រូបង្រៀន​មក​ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ មើលឃើញ​ថា វគ្គ​វិ​ក្រឹ​ត​ការ​គ្រូ​បច្ចេកទេស​ស្តី​ពី «​វិធីសាស្ត្រ​បង្រៀន និង​ការ​ប្រើប្រាស់​ម៉ូឌុល​តាម​ជំនាញ​» ដែល​បាន​រៀបចំ​បណ្តុះបណ្តាល​រយៈពេល​១០​ថ្ងៃនេះ គឺ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​គ្រូ​បច្ចេកទេស​ឱ្យ​មានគុណ​ភាព​ខ្ពស់​ជាមួយ​វិធីសាស្ត្រ​បណ្តុះបណ្តាល​ដ៏​រឹង​មាំ​ ​និង​ការ​ប្រើប្រាស់​ម៉ូឌុល​តាម​ជំនាញ​ឱ្យ​បាន​ត្រឹមត្រូវ​។ ក្នុង​នោះ គ្រូ​សិក្ខាកាម​បាន​ទទួល​នូវ​ការ​ធ្វើ​បទ​បង្ហាញ​ពី​វាគ្មិន​ជា​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​, តំណាង​វិស័យ​ឯកជន​, ថ្នាក់ដឹកនាំ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដែល​ធ្វើ​ឱ្យ​យល់​កាន់តែ​ស៊ីជម្រៅ​លើ​ការ​បង្រៀន​ជំនាញ​ផង​ដែរ​។

លោកគ្រូ​ជំនាញ​បច្ចេកទេស​រូប​នេះ​បន្ថែម​ថា រយៈពេល​១០​ថ្ងៃ​នៃ​វគ្គ​វិ​ក្រឹ​ត​ការ​គ្រូ​នេះ ខ្លួន​មានការ​យល់​ដឹង​ច្រើន​លើ​ការ​ប្រើប្រាស់​ម៉ូឌុល​តាម​ជំនាញ និង​ការ​តាក់តែង​មេរៀន​បង្រៀន​, ផែនការ​ជំនាញ និង​វិធីសាស្ត្រ​ថ្មី​ៗ​ជា​ច្រើន​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​បាន​យ៉ាង​ល្អ​ប្រសើរ​បន្ថែម​លើ​ចំណេះដឹង​ដែល​មាន​ស្រាប់​។ ក្នុង​នាម​ជា​គ្រូបង្រៀន​បច្ចេកទេស តាម​រយៈ​វគ្គ​វិ​ក្រឹ​ត​ការ​មួយ​នេះ​នឹង​បន្ត​ចែករំលែក និង​ការ​អនុវត្ត​ជាក់ស្តែង​នូវ​ជំនាញ​បច្ចេកទេស​ដែល​នឹង​ជួយ​ផលិត​បាន​នូវ​សិក្ខាកាម សិស្ស​-​និស្សិត និង​កម្លាំង​ពលកម្ម​ជំនាញ​ប្រកបដោយ​គុណភាព ដើម្បី​ផ្គត់ផ្គង់​ទៅ​តាម​តម្រូវការ​នៃ​សេដ្ឋកិច្ច សង្គម​របស់​ប្រទេស​ជាតិ​។

ដោយឡែក​អ្នកគ្រូ សាន គី​ម​ជេន ជា​គ្រូបង្រៀន​នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ធំ ក៏​បាន​គូសបញ្ជាក់​ដែរ​ថា វគ្គ​វិ​ក្រឹ​ត​ការ​គ្រូ​បច្ចេកទេស​គឺជា​ស្ពាន​សម្រាប់​គ្រូ​បណ្តុះបណ្តាល​ទាំងអស់​ឱ្យ​ស្វែង​យល់​កាន់តែ​សុ​ី​ជម្រៅ​លើ​ការ​ប្រើប្រាស់​ម៉ូឌុល​តាម​ជំនាញ ហើយ​វគ្គ​វិ​ក្រឹ​ត​ការ​គ្រូ​បច្ចេកទេស​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នៃ​សមត្ថភាព​ជំនាញ​របស់​គ្រូ​បណ្តុះបណ្តាល​បច្ចេកទេស​ដែល​ជា​អ្នកចូលរួម​យ៉ាង​សំខាន់​ក្នុង​បណ្តុះបណ្តាល​យុវជន​នៅ​កម្ពុជា​។

សម្រាប់​វគ្គ​វិ​ក្រឹ​ត​ការ​គ្រូ​បច្ចេកទេស​នេះ អ្នកគ្រូ​មើលឃើញ​ថា​នឹង​ធ្វើ​ឱ្យ​កាន់តែ​ប្រសើ​ឡើង​នៃ​គុណភាព​នៃ​ការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​នៅ​កម្ពុជា និង​អាច​ទាក់ទាញ​យុវជន ពលរដ្ឋ​ឱ្យមក​ទទួលយក​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ឱ្យ​កាន់តែ​ទូលាយ​ថែម​មួយ​កំរិត​ទៀត​នៅ​ថ្ងៃ​អនាគត និង​ស្រប​តាម​គោលបំណង​របស់​រាជរដ្ឋាភិបាល គឺ​យុវជន​ត្រូវ​តែ​រៀន​ឱ្យ​ចប់ ឱ្យ​ចេះ ឱ្យ​មានការ​ងារ​ធ្វើ​។

សូម​បញ្ជាក់​ថា វគ្គ​វិ​ក្រឹ​ត​ការ​គ្រូ​បច្ចេកទេស​ស្តី​ពី «​វិធីសាស្ត្រ​បង្រៀន និង​ការ​ប្រើប្រាស់​ម៉ូឌុល​តាម​ជំនាញ​» ធ្វើ​ឡើង​ដើម្បី​ពង្រឹងសមត្ថភាព​គ្រូ​បច្ចេកទេស ក្នុង​ការ​អនុវត្ត​កញ្ចប់​ស្តង់ដា​បណ្តុះបណ្តាល​ស្រប​តាម​គុណវុឌ្ឍិ​ជាតិ​កម្ពុជា ដែល​ជា​ឧបករណ៍​ទ្រទ្រង់​មួយ​ដ៏​ចាំបាច់ សម្រាប់​ធានា​គុណភាព​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា ដែល​មិន​ត្រឹមតែ​រួមចំណែក​ពង្រឹងសមត្ថភាព និង​គុណភាព​ជា​ចម្បង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​រួមចំណែក​លើកកម្ពស់ និង​គុណ​តម្លៃ​នៃ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ សំដៅ​ទាក់ទាញ​យុវជន​ឱ្យ​ចាប់អារម្មណ៍ និង​ជ្រើសរើស​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ស្រប​តាម​ស្តង់ដា​ជាតិ និង​តំបន់​ផង​ដែរ​។

វគ្គ​វិ​ក្រឹ​ត​ការ​គ្រូ​បច្ចេកទេស លើក​ទី​២​នេះ មាន​រយៈពេល​១០​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៤ ដោយ​មាន​សិក្ខាកាម​ជា​គ្រូ​បច្ចេកទេស​មក​ពី​គ្រឹះស្ថាន TVET នានា និង​មានការ​ធ្វើ​បទ​បង្ហាញ​ពី​វាគ្មិន​មក​ពី​នាយកដ្ឋាន​ជំនាញ​, តំណាង​វិស័យ​ឯកជន​, និង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ផង​ដែរ ​៕ អត្ថបទសហការ