រាជធានីភ្នំពេញ, ថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ២០២៤៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ដ៏ធំបំផុតរបស់ពិភពលោក មានសុទិដ្ឋិនិយមចំពោះអនាគត ថានឹងមានកំណើនចំនួនអ្នកដំណើរទាំង ក្នុងនិងក្រៅស្រុក នេះបើយោងតាមក្រុមប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ប្រចាំប្រទេសកម្ពុជា ។
នៅក្នុងកិច្ចប្រជុំតុមូល ជាមួយអ្នកសារព័ត៌មានកម្ពុជា លោក Mohammed Al Qassim ជាអ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុន Emirates បានលើកឡើងថា លោកមានសុទិដ្ឋិនិយមយ៉ាងខ្លាំង ចំពោះកំណើនអ្នកដំណើរនៅគ្រប់បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលគ្របដណ្តប់លើ ១៤៨ គោលដៅក្នុងប្រទេសចំនួន ៨០ ។ លោក Al Qassim ក៏បានលើកឡើងអំពីកិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាង កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (CEPA) ដែលត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មី នៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (UAE) ។ ក្រុមហ៊ុន Emirates បានបន្តសេវាកម្មប្រចាំថ្ងៃរវាងទីក្រុងភ្នំពេញ និងឌូបៃតាមរយៈសិង្ហបុរីកាលពីខែឧសភាឆ្នាំនេះ ។ ការត្រលប់មកវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបានកត់សម្គាល់ និងស្វាគមន៍ដោយមានពិធីស្វាគមន៍ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ។
ប្រាំមួយខែបន្ទាប់ពីការបន្តជើងហោះហើរប្រចាំថ្ងៃរបស់ក្រុមហ៊ុនអាកាសចរណ៍នេះមកទីក្រុងភ្នំពេញ ក្រុមប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ប្រចាំប្រទេសកម្ពុជាបានពិភាក្សាអំពីទស្សនវិស័យអាកាសចរណ៍សម្រាប់អនាគតរបស់ប្រទេសកម្ពុជា ភាពសុទិដ្ឋិនិយមលើចំនួនភ្ញៀវទេសចរណ៍ ការពង្រឹងសេវាកម្មរបស់ក្រុមហ៊ុន Emirates គំនិតផ្តួចផ្តើមស្តីពីនិរន្តភាព និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (CEPA) នៅក្នុងកិច្ចជុំតុមូលជាមួយសារព័ត៌មាននៅសណ្ឋាគារ Hyatt Regency នៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែវិច្ឆិកា។
លោក Mohammed Al Qassim អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន Emirates បានមានប្រសាសន៍ថា៖ «ចាប់តាំងពីយើងដំណើការជើងហោះហើររបស់យើងឡើងវិញក្នុងខែឧសភាឆ្នាំនេះ យើងបានកត់សម្គាល់ឃើញថា ទីក្រុងភ្នំពេញកំពុងក្លាយជាគោលដៅទាក់ទាញកាន់តែខ្លាំងឡើងសម្រាប់អ្នកដំណើរទូទាំងបណ្តាញសាកលរបស់យើងជាមួយនឹងកំណើនជើងហោះហើរទៅកាន់ប្រទេសសិង្ហបុរី» ។
លោកបានមានប្រសាសន៍បន្ថែមថា៖ «យើងសង្កេតឃើញថា ក្រុមហ៊ុនអាកាសចរណ៍កាន់តែច្រើនកំពុងបន្ថែមប្រទេសកម្ពុជាទៅក្នុងបណ្តាញហោះហើររបស់ពួកគេដែលសកម្មភាពនេះនឹងគាំទ្រដល់ចក្ខុវិស័យរបស់ក្រសួងទេសចរណ៍កម្ពុជាក្នុងការជំរុញការអភិវឌ្ឍន៍ទេសចរណ៍នៅក្នុងប្រទេសស្របតាមយុទ្ធសាស្ត្រ BUILD Plus 3Ds »។
លោក Al Qassim ក៏បានលើកឡើងអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអាមីរ៉ាតអារ៉ាប់រួម (CEPA) ដោយលោកបានមានប្រសាសន៍ថា ក្រុមហ៊ុន Emirates ជាក្រុមហ៊ុនសមស្របមួយ ដែលជាតម្រូវការដល់អាជីវកម្មអេមីរ៉ាតអារ៉ាប់រួម ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា ។ កិច្ចព្រមព្រៀងដែលបានចូលជាធរមាននៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ បានជួយជម្រុញពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមដោយមាន ការកាត់បន្ថយពន្ធនាំចូល កាត់បន្ថយការរឹតបន្តឹងពាណិជ្ជកម្ម និងជម្រុញពាណិជ្ជកម្មទំនិញ សេវាកម្ម និងការវិនិយោគ ។ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអាមីរ៉ាតអារ៉ាប់រួម (CEPA) ត្រូវបានគេរំពឹងថានឹងបង្កើនពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ។
បច្ចុប្បន្ន ក្រុមហ៊ុន Emirates កំពុងផ្តល់តម្លៃសំបុត្រយន្តហោះដ៏ទាក់ទាញ ទៅកាន់ទីក្រុងឌូបៃ ប្រទេសសិង្ហបុរី និងប្រទេសជាច្រើនទៀត ។ អ្នកដំណើរកម្ពុជាឥឡូវនេះអាចចំណាយពេលកាន់តែតិច ដោយធ្វើដំណើរតាមបណ្តាញជើងហោះហើរដ៏ធំ របស់ Emirates តាមរយៈប្រទេសសិង្ហបុរីដើម្បីធ្វើដំណើរទៅកាន់តំបន់ពេញនិយម នៅទូទាំងទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា អាមេរិកខាងជើង និងអាហ្វ្រិក ។
ក្រុមហ៊ុន Emirates ក៏កំពុងពង្រឹងវត្តមានក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន ពីការរិយាល័យកណ្តាលនៅអគារ The Peak នៅកណ្តាលទីក្រុងភ្នំពេញផងដែរដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់អ្នកដំណើរពីប្រទេសកម្ពុជា ។ ហាងទំនិញរបស់ក្រុមហ៊ុន Emirates ថ្មីរំពឹងថានឹងបើកដំណើការនៅឆ្នាំ ២០២៥ ។
ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានឈ្នះពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតក្នុងពិភពលោក» នៅកម្មវិធី “The ULTRAs 2024” ដ៏ល្បីល្បាញ។ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ត្រូវបានទទួលស្គាល់ ដោយអ្នកធ្វើដំណើរទូទាំងពិភពលោករាប់លាននាក់ ចំំពោះផលិតផលគុណភាពខ្ពស់ សេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងតម្លៃសំបុត្រសមរម្យ ។
ក្រុមហ៊ុន Emirates ក៏ត្រូវបានទទួលស្គាល់ដោយពានរង្វាន់ជាង ២០ ផ្សេងទៀតនៅឆ្នាំនេះ រួមទាំង «ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតលើពិភពលោក» ដោយ Telegraph Travel ដែលធ្វើអោយក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនអាកាសចរណ៍ឯកក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ពិភពលោកចំនួន ៩០ និងបានងារ «ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុត» ដោយ The Times និង Sunday Times Travel Awards ។
ក្រុមហ៊ុន Emirates ក៏កំពុងផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន លើគំនិតផ្តួចផ្តើមប្រកបដោយនិរន្តភាពរួមទាំងការបង្កើនប្រសិទ្ធភាពថាមពល និងនិរន្តភាពផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានចាប់ដៃគូជាមួយក្រុមហ៊ុន Etihad Clean Energy Development ដើម្បីចាប់ផ្តើមគម្រោងថាមពលពន្លឺព្រះអាទិត្យទ្រង់ទ្រាយធំ នៅមជ្ឈមណ្ឌលវិស្វកម្ម Emirates ក្នុងទីក្រុងឌូបៃ ។
គម្រោងនេះ រួមមានការអភិវឌ្ឍន៍ វិស្វកម្ម លទ្ធកម្ម ការសាងសង់ ការតេស្ដសាកល្បង និងការដាក់ឱ្យដំណើរការប្រព័ន្ធសូឡា photovoltaic (PV) នៅមជ្ឈមណ្ឌលវិស្វកម្ម Emirates រួមជាមួយនឹងសេវាប្រតិបត្តិការ និងថែទាំរយៈពេល ២០ ឆ្នាំ ។
កម្មវិធីតំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យប្រមាណ ៣៩,៩៦០ ដែលផ្គត់ផ្គង់ ៣៧% នៃតម្រូវការថាមពលប្រចាំឆ្នាំរបស់រោងចក្រ និងកាត់បន្ថយការបញ្ចេញកាបូនជាង ១៣,០០០ តោនក្នុងមួយឆ្នាំ។ បន្ទះស្រូបពន្លឺព្រះអាទិត្យនេះនឹងផលិតថាមពលរហូតដល់ ២៣,១៧៧ គីឡូវ៉ាត់ និងប៉ាន់ស្មាននឹងផលិតថាមពល ៣៤,៣០១,៩៦០ គីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ។
បន្ថែមពីនេះ ក្រុមហ៊ុន Emirates កំពុងប្រើប្រាស់វេទិកា (Platform) របស់ខ្លួនដើម្បីផ្សព្វផ្សាយពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍។ គេហទំព័រ www.emirates.com របស់ក្រុមហ៊ុនអាកាសចរណ៍កំពុងលើកទឹកចិត្តអ្នកធ្វើដំណើរអន្តរជាតិឱ្យស្វែងយល់ពីភាពទាក់ទាញជាច្រើនរបស់ប្រទេសកម្ពុជា រួមទាំងប្រវត្តិសាស្ត្រ សិល្បៈ និងវប្បធម៌ខ្មែរនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាទេសភាព និងឆ្នេរសមុទ្រដ៏គួរឱ្យទាក់ទាញរបស់កម្ពុជាផងដែរ ។
សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រពិសេស សូមចូលទៅកាន់គេហទំព័រ https://www.emirates.com ។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Emirates ដំណើរការយន្តហោះ Boeing 777-300ER ដ៏ទំនើបរបស់ខ្លួនជាមួយនឹងការកំណត់រចនាសម្ព័ន្ធ ៣ ថ្នាក់លើជើងហោះហើរទៅកាន់ទីក្រុងភ្នំពេញដោយផ្តល់ជូននូវបន្ទប់ឯកជនចំនួន ៨ នៅកៅអីប្រភេទ First Class, ៤២ កៅអីនៅ Business Class ដែលអាចផ្ដេកគេងបាន និង ៣០៤ កៅអីសម្រាប់ Economy Class ។ អ្នកដែលធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ពីសេវាកម្មដែលឈ្នះពានរង្វាន់ និងផលិតផលឈានមុខគេរបស់ Emirates ទាំងនៅលើអាកាស និងនៅលើដី។ អ្នកធ្វើដំណើរក៏អាចរីករាយជាមួយនឹងម្ហូបអាហារឆ្ងាញ់ៗតាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងកម្មវិធីកម្សាន្តលើយន្តហោះដែលមានជាង ៦,៥០០ ប៉ុស្តិ៍។ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ តន្ត្រី ហ្គេម សៀវភៅសំឡេង និងផតខាស់ (Podcast) ជាច្រើន ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ