ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ៖ រណ​សិ​រ្យ​២ ​ធ្នូ​ ឆ្នាំ​ ១៩៧៨ បាន​រួមចំណែក​យ៉ាង​ធំធេង​ក្នុងការ​អភិវឌ្ឍ​សង្គម​ជាតិ នៅ​គ្រប់​ដំណាក់កាល

3 អាទិត្យ មុន

ខេត្តកំពង់ធំ​ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ ចុះ​មូលដ្ឋាន​ស្រុក​ស​ន្ទុ​កបាន​លើក​ឡើង​ថា​រណសិរ្ស​ ២ ​ធ្នូ ឆ្នាំ​ ១៩៧៨ ​មិន​ត្រឹមតែសង្គ្រោះ​ប្រជាជន​កម្ពុជា​ឲ្យ​ចាក​ផុត​ពី​គ្រោះ​មហន្តរាយ​នៃ​របប​ប្រល័យពូជសាសន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​រួមចំណែក​យ៉ាង​ធំធេង​ជាមួយ​រដ្ឋាភិបាល…

ខេត្តកំពង់ធំ​ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ ចុះ​មូលដ្ឋាន​ស្រុក​ស​ន្ទុ​កបាន​លើក​ឡើង​ថា​រណសិរ្ស​ ២ ​ធ្នូ ឆ្នាំ​ ១៩៧៨ ​មិន​ត្រឹមតែសង្គ្រោះ​ប្រជាជន​កម្ពុជា​ឲ្យ​ចាក​ផុត​ពី​គ្រោះ​មហន្តរាយ​នៃ​របប​ប្រល័យពូជសាសន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​រួមចំណែក​យ៉ាង​ធំធេង​ជាមួយ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ស្តារ កសាង និង​អភិវឌ្ឍន៍​សង្គម​ជាតិ​នៅ​គ្រប់​ដំណាក់កាល ដោយ​ធ្វើ​ឲ្យ​មាតុភូមិ​កម្ពុជា​ប្រែ​មុខមាត់​ថ្មី ជា​បន្តបន្ទាប់​ទាំង​ក្នុង​តំបន់​និង​អន្តរជាតិ ។ នេះ​ជា​ការ​បញ្ជាក់​របស់ ឯកឧត្តម ​ស៊ុំ ស​ន្និ​សី​ទ្ធ​ សមាជិក​គណកម្មាធិការ​កណ្ដាល​គណបក្សប្រជាជន​កម្ពុជា​ និង​ជា​អនុប្រធាន​ទី ​១ ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​មូលដ្ឋាន​ស្រុក​ស​ន្ទុ​ក​ក្នុង​ឱកាស​ដែល​ឯកឧត្ដម​អញ្ជើញ​ជា​អធិបតីភាព ក្នុង​អង្គ​មិ​ទ្ទី​ញ​មហាជន​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី ​៤៦ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា (២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៤) ​នៅ​ស្រុក​ស​ន្ទុ​ក ​ខេត្តកំពង់ធំ ​ដែល​បាន​ប្រារ​ព្វ​ធ្វើ​នៅ​ថ្ងៃ​ទី​ ២​ ខែធ្នូ ឆ្នាំ​ ២០២៤​ ក្នុង​នោះ​ក៏​មាន​តំណាង​មហាជន​ និង​តំណាង​មក​ពី​គ្រប់​ផ្នែក​ជុំវិញ​ស្រុក​បាន​ចូលរួម​ផង​ដែរ​ ។

នៅ​ឱកាស​នោះ​ឯកឧត្តម បាន​រំលឹក​ដែរ​ថា ថ្ងៃ​ទី ​០២ ខែធ្នូ ឆ្នាំ ​២០២៤​ នេះ គឺជា​ថ្ងៃ​គម្រប់​ខួប​លើក​ទី​៤៦ (២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៤) ទិវា​កំណើត រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ថា “​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍ មាតុភូមិ​កម្ពុជា​” ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែល​កម្លាំង​អ្នក​ស្នេហា​ជាតិ​មក​ពី​គ្រប់​ទិស​ទី ទាំង​ក្នុង និង​ក្រៅប្រទេស រួបរួម​គ្នា​ក្រោកឈរ​ធ្វើ​ចលនា​តស៊ូ​ក្នុង​គោលដៅ​រំដោះជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា ឱ្យ​រស់រាន​មានជីវិត ឡើង​វិញ រួច​ផុត​ពី​គ្រោះ​មហន្តរាយ និង​ការ​កា.ប់សម្លា.ប់ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​បន​ប្រល័យ​ពូជ សាសន៍​ប៉ុ​ល​ពត​ ។

ឯកឧត្ដម​បន្ត​ទៀត​ថា​ ​រណសិរ្ស​ ២ ​ធ្នូ មិន​ត្រឹមតែ​សង្គ្រោះ​យើង​ទាំងអស់​គ្នា​ឲ្យ​ចាក​ផុត​ពី​គ្រោះ​មហន្តរាយ នៃ​របប​ប្រល័យពូជសាសន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រណសិរ្ស​ ២ ​ធ្នូ ក៏​បាន​រួមចំណែក​យ៉ាង​ធំធេង​ជាមួយ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្តារ កសាង និង​អភិវឌ្ឍន៍​សង្គម​ជាតិ​នៅ​គ្រប់​ដំណាក់កាល ធ្វើ​ឲ្យ​មា​តុ ភូមិ​កម្ពុជា​ប្រែ​មុខមាត់​ថ្មី​ជា​បន្តបន្ទាប់​ ។ រយៈពេល ៤៦​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ក៏​ពិតមែន ប៉ុន្តែ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​នៅ​តែ​ស្ថិត​ក្នុង​ដួងចិត្ត និង​ការ​ចង​ចាំ នៃ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ៗ​រូប ​។

ផ្អែក​លើ​មូលដ្ឋាន​នេះ ហើយ ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​យើង​នៅ​យល់​ដឹង​យ៉ាង​ច្បាស់​ថា រណសិរ្ស ​២ ​ធ្នូ គឺជា​បុព្វការី​ដ៏​មាន មហា​គុណូបការៈ​ចំពោះ​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​។ បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​បាន​រស់នៅ​យ៉ាង សុខដុមរមនា ក្នុង​សន្ដិភាព សេរីភាព និង​សន្តិសុខ​ដ៏​ប្រសើរ ហើយ​កំពុង​តែ​រួម​សាមគ្គី​គ្នា​ឈាន​ទៅមុខ លើ​មាគ៌ា នៃ​ការ​អភិវឌ្ឍន៍ ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​សមិទ្ធផល​ទាំង
ឡាយ​ដែល​សម្រេច​បាន​កន្លង​មក ​។

ជា​ពិសេស បាន​ពង្រឹង​ថែម​ទៀត​នូវ​មូលដ្ឋាន​គ្រឹះ​សម្រាប់​បន្ត ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក​របស់​ប្រជាជន ។ ហើយ​នៅ​ក្នុងអាណ្ណត្តិ​ថ្មី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋ​មន្ត្រី ក៏​បាន​បង្ហាញ​នូវ​ឆន្ទៈ​ដ៏​ប្តូរផ្តាច់​ និង​សកម្មភាព​យ៉ាង​ស្វាហាប់​ក្នុង​ដឹកនាំ​ប្រទេស​ប្រកបដោយ​ផ្លែផ្កា​ក្នុង​ការ​អនុវត្តន៍​រាល់​កំណែទម្រង់​ដ៏​ទូលំទូលាយ និង​ស៊ីជម្រៅ​ទាំងឡាយ​ដែល​កាន់តែ​ពង្រីក​បាន​នូវ​លក្ខណៈសម្បត្តិ​អនុគ្រោះ​ថែម​ទៀត ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​លើ​គ្រប់​វិស័យ ៕ អត្ថបទសហការ