ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មវិធី Kid Witness News: សិស្សានុសិស្ស​កម្ពុជា​បាន​ចូលរួម​ការ​ប្រកួតប្រជែង​ផលិតភាព​យន្ដអន្តរជាតិ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ឆ្នាំ​នេះ​ គឺជា​ខួប​ទី​ ៣៥​ ឆ្នាំ​ របស់​កម្មវិធី Kid Witness News…

រាជធានីភ្នំពេញ ៖ ឆ្នាំ​នេះ​ គឺជា​ខួប​ទី​ ៣៥​ ឆ្នាំ​ របស់​កម្មវិធី Kid Witness News ដែល​ជា​កម្មវិធី​អប់រំ​ដល់​កុមារ​ជាង ៣០០០​ នាក់ ក្នុង​ចំនោម ​១ ១​ប្រទេស​ជុំវិញ​ពិភពលោក ​។ សិស្សានុសិស្ស​ទាំងអស់​បាន​ផលិត​នូវ​វី​ឌី​អូ​អប់​រំជា​ច្រើន​ប្រភេទ​ដែល​បាន​បង្ហាញ​អំពី​រឿងរ៉ាវ​និង​បញ្ហា​សំខាន់​ៗ​ដោយ​ផ្តោត​ទៅ​លើ គោលដៅ​អភិ​វ​ឌ្ឃ​ន៏​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ ​។ សម្រាប់​ក្រុម​របស់​ប្រទេស​កម្ពុជា មានការ​ចូលរួម​ជា​ថ្មី​ម្តងទៀត​ពី​សាលា​បញ្ញា​សាស្ត្រ​អន្តរជាតិ និង​សាលា Singapore Cambodia International Academy (SCIA) ដើម្បី​ចូលរួម​ប្រកួត​ជាមួយ​កុមារ​មក​ពី​ប្រទេស​ផ្សេង​ៗ​ទៀត​ ។

KWN គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​គាំទ្រ ការ​អភិវឌ្ឍន៍​យុវជន​ជំនាន់​ក្រោយ​របស់ Panasonic ដែល​ក្នុង​នោះ​ក្រុមហ៊ុន Panasonic បាន​ផ្តល់​កាមេរ៉ា​ឧបករណ៍​ថត​វី​ដេ​អូ​ដោយ​ឥត​គិតថ្លៃ ដល់​គ្រប់​សិស្សានុសិស្ស​ដែល​បាន​ចូលរួម ទាំង 9 ប្រទេស ដើម្បី​គាំទ្រ​ដល់​ការ​ផលិតភាព​យន្ត​ខ្លី ។ សិស្សានុសិស្ស​ដែល​បាន​ចូលរួម​ទាំងអស់ បាន​បង្ហាញ​ពី​គំនិត​ច្នៃប្រឌិត​របស់​ពួក​គេ​តាម​រយៈ ការ​ផលិតភាព​យន្ត​ខ្លី អំពី​បញ្ហា​បរិស្ថាន និង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ។​ ក្រុម​កុមារ​នៅ​កម្ពុជា​បាន​ប្រើប្រាស់​កាមេរ៉ា Panasonic Lumix SI ក្នុង​ការ​ផលិត​វី​ឌី​អូ​ដែល​មានគុណ​ភាពល្អ​សម្រាប់​ការ​ប្រកួត​របស់​ពួក​គេ ​។

លោក Hisakazu Maeda អគ្គនាយក​នៃ​ក្រុមហ៊ុន Panasonic Cambodia បាន​សម្តែង​ការ​កោតសរសើរ​ដល់​សិស្សានុសិស្ស ព្រមទាំង​អំណរ​អរគុណ​ទៅ​ដល់​សាលា​ទាំង​ពីរ និង​ដៃគូ​សហការ ចំពោះ​ការ​រួមចំណែក​ដ៏​មាន​តម្លៃ​របស់​ពួក​គេ “​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋបាល​សាលា​បញ្ញា​សាស្ត្រ​អន្តរជាតិ និង​សាលា Singapore Cambodia International ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​។ ការ​គាំទ្រ​របស់​អ្នក​បាន​ផ្តល់​នូវ​ឱកាស​ឱ្យ​សិស្ស ដើម្បី​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​ជាស​កល និង​ចែករំលែក​គំនិត​របស់​ពួក​គេ​នៅ​លើ​ឆាក​អន្តរជាតិ​ ។

គាត់​ក៏​បាន​និយាយ​បន្ត​ថា “​ខ្មុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ចំពោះ​ការ​ខិតខំ​ប្រឹង របស់​សិស្សានុសិស្ស​ទាំងអស់ និង​បាន​បង្កើត​ឱកាស​អោយ​ពួក​គេ​បាន​បញ្ចេញ​គំនិត​ច្នៃប្រឌិត តាម​រយះ​ការ​បង្កើត​ភាពយន្ត​ខ្លី​” គាត់​ក៏​បាន​ថ្លែងអំណរគុណ​ទៅ​ដល់ ក្រុមហ៊ុន Sabbay Nash ដែល​បាន​ផ្តល់​នូវ​កា​ម៉េ​រា Lumix​សម្រាប់​អោយ​សិស្ស​ប្រើប្រាស់​ថត​វី​ឌី​អូ និង​លោក Jerry Thai ដែល​បាន​ចំណាយពេល​វ​លា​ដ៏​មាន​តម្លៃ​ផ្តល់​ការ​បណ្តុះបណ្តាល​ខ្លី​ៗ​អំពី​ការ​ប្រើប្រាស់​កាមេរ៉ា និង​ការ​ថត​វី​ដេ​អូ ។

អ្នកតំណាង​ដែល​មក​ពីសា​លា​ទាំង​ពីរ​បាន​មាន​ប្រសាសន៍​ថា​ ៖ «​យើង​ពិតជា​កោតសរសើរ​ដល់​ក្រុមហ៊ុន Panasonic ដែល​បាន​បង្កើត​កម្មវិធី​នេះ ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ទាំងអស់​បាន​ស្វែង​យល់​អំពី​ប្រធានបទ​ថ្មី​ៗ ពង្រឹង​ការងារ​ជា​ក្រុម និង​ទទួល​បាន​បទ​ពិសោធន៍​សម្រាប់​នា​ពេល​អនាគត​។
Kid Witness News គឺជា​ការ​ប្រកួតប្រជែង​ផលិតភាព​យន្ដ​អន្តរជាតិ​សម្រាប់​សិស្សានុសិស្ស​ដែល​ផ្តោត​លើ​ការ​អភិវឌ្ឍ​ជំនាញ​ទន់​សំខាន់​ៗ​ដូច​ជា ការ​ច្នៃប្រឌិត ការ​ទំនាក់ទំនង និង​ការ​ធ្វើ​ការងារ​ជា​ក្រុម​ ។ កម្ម​វី​ធី​នេះ​បាន​ផ្តល់​ឱកាស​ដល់​សិស្ស​ថ្នាក់បឋមសិក្សា ម​ធ្ប​ម​សិក្សា និង​ថ្នាក់​វិទ្យាល័យ អនុញ្ញាត​ឱ្យ​ពួក​គេ​បង្ហាញ​ពី​ទេព​កោសល្យ​របស់​ពួក​គេ​នៅ​លើ​ឆាក​អន្តរជាតិ ​។

ស្វែង​យល់​បន្ថែម​អំពី​កម្មវិធី Kid Witness News ចូល​ទៅ​កាន់​គេហទំព័រ ៖
https://holdings.panasonic/global/corporate/sustainability/citizenship/kwn.html ៕ អត្ថបទសហការ