រាជធានីភ្នំពេញ ៖ វ័យអប់រំកុមាតូច គឺជារយៈពេលនៃការអភិវឌ្ឍកុមាតូច ដែលជាធម្មតាចាប់ពីថ្ងៃកំណើត រហូតដល់កុមារមានអាយុប្រាំបីឆ្នាំ ។ វាជាពេលវេលានៃការលូតលាស់ខួរក្បាល និងរាងកាយយ៉ាងឆាប់រហ័ស ហើយមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍការយល់ដឹង ទំនាក់ទំនងសង្គម អារម្មណ៍ និងរាងកាយរបស់កុមារ ។
ជាក់ស្តែង មជ្ឈមណ្ឌលអប់រំ និងថែទាំកុមារតូចវ៉េស្ទឡាញន៍ សាខាឈូកមាស ទទួលកុមារចាប់ពីអាយុមួយឆ្នាំកន្លះ រហូតដល់ ៦ឆ្នាំ ហើយកម្មវិធីអប់រំកុមារតូចផ្តោតសំខាន់លើការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កុមារ ដើម្បីឱ្យទទួលបានសមត្ថភាពពេញលេញ ទាំងរាងកាយ ផ្លូវចិត្ត ស្មារតីសាមគ្គីភាព និងមានសមត្ថភាពពិចារណារកដោះស្រាយ។ ពិសេសជាងនេះទៀត កុមារមានមូលដ្ឋានគ្រឹះគ្រប់គ្រាន និងរឹងមាំមុននឹងពួកគេឈានចូលរៀនថ្នាក់ទី ១ ។
ខាងក្រោមនេះ គឺជាមូលហេតុចំបង់ៗទាំង ៥ ដែលឪពុកម្តាយគួរបញ្ចូនកូនៗមកមជ្ឈមណ្ឌលយើងខ្ញុំ ៖
១) ការសិក្សាជាមូលដ្ឋាន ៖ កុមារនឹងទទួលបានការអប់រំជាមូលដ្ឋានសម្រាប់ចំណេះដឹងទូទៅ ការថែទាំជំនួសឪពុកម្តាយ ។ ការសិក្សាអប់រំកម្រិតជាមូលដ្ឋាននេះ រាប់ចាប់តាំងពីការនិយាយស្តី ការលេង ច្រៀង សីលធម៌ ដែលអាចឱ្យកុមារមានភាពវ័យឆ្លាត ។
២) ការអប់រំទាំងសីលធម៌ និងសង្គម ៖ នៅក្នុងកម្រិតមត្តេយ្យសិក្សានេះ កុមារនឹងទទួលបានការអប់រំសង្គមមានដូចជា សីលធម៌នៃការនិយាយស្តី ទម្លាប់ទទួលទាន និងការអប់រំលើសកម្មភាពប្រចាំថ្ងៃរបស់កុមារ ដែលយើងអាចសម្គាល់បានថា កុមារដែលបានចូលរៀនថ្នាក់មត្តេយ្យតែងមានទម្លាប់ប្រើពាក្យសម្ដីរាក់ទាក់ ឥរិយាបថចេះគោរព អរគុណ និងសុំទោសជាដើម ។
៣) មានការប្រាស្រ័យទាក់ទងល្អ ៖ ដោយសារកុមារបានជួបជាមួយមិត្តភក្តិដែលមានវ័យស្របាលគ្នា រួមជាមួយគ្រូផងដែរ ជាហេតុនាំឲ្យពួកគេអាចបណ្ដុះទម្លាប់នៃការប្រាស្រ័យទាក់ទងបានល្អតាំងតែពីតូច។ បើធៀបជាមួយកុមារក្នុងវ័យដូចគ្នានៅផ្ទះ ហើយមិនសូវជាទទួលបានការអប់រំដឹតដល់ពីក្រុមគ្រួសារ ។
៤) កុមារទទួលបានការអប់រំសម្បូរបែប ៖ ជាមួយគ្នានេះ កុមារក៏នឹងទទួលបានការអប់រំពីគ្រូដែលមានគរុកោសល្យច្បាស់លាស់លើការអប់រំកុមារ ជាការអប់រំដែលសម្រួចការហាត់ពត់លត់ដុំកុមារបានល្អ។ អាចនិយាយបានថា គ្រូដែលបង្រៀនកុមារមានតាមជំនាញរៀងៗខ្លួន ដូចជាគ្រូបង្ហាត់ច្រៀង គ្រូបង្ហាត់រាំ គ្រូបង្ហាត់អក្សរ និងការអាន រួមទាំងគ្រូផ្សេងៗទៀតដែលអាចឲ្យកុមារទទួលបានបទពិសោធន៍ និងការបែងចែកខួរក្បាលទទួលយកការអប់រំបានច្បាស់លាស់ ជាក់លាក់ ។
៥) ជួយឱ្យកុមារមានភាពក្លាហាន ៖ ការរៀននៅកម្រិតមត្តេយ្យសិក្សា ក៏បានជួយឱ្យកុមារមានភាពក្លាហានច្រើន ដោយសារតែពួកគេបានប្រឡូកក្នុងសង្គម ជួបជាមួយមនុស្សប្លែកច្រើនតាំងតែពីក្មេង ។ ពួកគេមានទទួលបានការបណ្ដុះទម្លាប់មានទំនុកចិត្តលើខ្លួនឯង ហ៊ានបញ្ចេញមតិយោបល់ផ្ទាល់ខ្លួន ហ៊ានឆ្លើយសំណួរ ហ៊ាននិយាយ ហ៊ានអាន ហ៊ានច្រៀង ហ៊ានប្រឈមមុខនឹងបញ្ហាជាងកុមារដទៃ ។ ក្រៅពីនេះ កុមារក៏មានទម្លាប់ចេះចែករំលែក ឆាប់ទទួលយកការអប់រំ និងរៀនសូត្រពីអ្វីដែលថ្មីៗ ។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីសិក្សា និងសេវាកម្មផ្សេងៗ សូមទំនាក់ទំនងលេខ 011 308 168 / 015 667 123 ចំពោះទីតាំងមជ្ឈមណ្ឌលអប់រំ និងថែទាំកុមារតូចវ៉េស្ទឡាញន៍ សាខាឈូកមាស សូមចុច https://n9.cl/vtyp2 ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ