ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ និងគណៈប្រតិភូ​ខេត្ត​ក្វា​ង​ស៊ី ពិភាក្សាការងារ ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើកកម្ពស់​វិស័យ TVET កម្ពុជា​កាន់តែប្រសើរ

2 អាទិត្យ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ខេត្ត​ក្វា​ង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ខេត្ត​ក្វា​ង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដឹកនាំ​ដោយ​លោក​ជំទាវ ឈិ​ន អី​ជុន (Chen Yijun) សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​បក្ស និង​ជា​ប្រធាន​មន្ទីរ​ឃោសនាការ​ទទួល​បន្ទុក​វិស័យ​អប់រំ​នៃ​តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង​ក្វា​ង​ស៊ី​។

ជំនួប​ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក ថ្ងៃ​សុក្រ ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ផ្តោត​លើ​ការ​បន្ត​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) នៅ​កម្ពុជា ជា​ពិសេស​ការ​ទទួលស្គាល់​គុណភាព​បណ្តុះបណ្តាល TVET រវាង​ប្រទេស​ទាំង​ពីរ​។

ឯកឧត្តម ហេង សួរ បាន​គូសបញ្ជាក់​ថា ទំនាក់ទំនង​រវាង​កម្ពុជា​-​ចិន បាន​ដំឡើង​ដល់​កម្រិត ត្បូង​ពេជ្រ ដែល​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​នេះ​គឺ​ជួយ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ទាំង​ថ្នាក់​ជាតិ និង​តំបន់​។ ទន្ទឹម​នេះ រដ្ឋាភិបាល​ចិន​បាន​ផ្តល់​ជំនួយ និង​ការ​គាំទ្រ​ជា​ច្រើន​ដល់​កម្ពុជា រួម​មាន​ទាំង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ក៏​ដូច​ជា​វិស័យ​អប់រំ​បណ្តុះបណ្តាល​ដល់​សិស្ស និស្សិត​ខ្មែរ​ជា​ច្រើន​ឱ្យ​ទទួល​បាន​នូវ​ចំណេះដឹង ជំនាញ​សម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​។ បន្ថែម​ពី​នេះ ការ​វិនិយោគ​របស់​ចិន​គឺ​មាន​ទំហំ​ធំ​នៅ​កម្ពុជា ដែល​បាន​បង្កើត​ឱកាស​ការងារ​ជា​ច្រើន​សម្រាប់​ប្រជាជន​កម្ពុជា​។

ទន្ទឹម​នេះ ឯកឧត្តម​រដ្ឋមន្ត្រី សង្ឃឹមថា បន្ថែម​ពីលើ​កិច្ច​សហប្រតិបត្តិការ​តាម​រយៈ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​វិទ្យាស្ថាន​ពហុបច្ចេកទេស​នៃ​ខេត្ត​ក្វា​ង​ស៊ី និង​គ្រឹះស្ថាន TVET របស់​កម្ពុជា ដែល​មាន​ស្រាប់​នា​ពេល​បច្ចុប្បន្ន នឹង​អាច​បន្ត​ពង្រីក​មួយ​កំរិត​ទៀត​ទៅ​ជា​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ខេត្ត​ក្វា​ង​ស៊ី និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តែ​ម្តង ដើម្បី​ពង្រឹងគុណភាព​បណ្តុះបណ្តាល​បច្ចេកទេស TVET នៅ​កម្ពុជា ឱ្យ​ដូច​ទៅ​នឹង​ស្តង់ដា​នៃ​ប្រព័ន្ធ បណ្តុះបណ្តាល​បច្ចេកទេស​ក្នុង​ខេត្ត​ក្វា​ង​ស៉ី ផង​ដែរ​។

ជា​ការ​ឆ្លើយ​តប លោក​ជំទាវ ឈិ​ន អ៉ី​ជុន (Chen Yijun) បាន​សម្តែង​ការ​រីករាយ និង​គាំទ្រ​ចំពោះ​កិច្ច​សហ​ប្រត្តិការ​រវាង​ខេត្ត​ក្វា​ង​ស៊ី និង​កម្ពុជា​។ លោក​ជំទាវ បាន​ជម្រាប​ថា វិស័យ បណ្តុះបណ្តាល​បច្ចេកទេស​នៅ​ខេត្ត​ក្វា​ង​ស៊ី​មានការ​រីក​ចម្រើន​ខ្លាំង ដោយ​ក្នុង​នោះ​មាន​វិទ្យាស្ថាន​បច្ចេកទេស​ចំនួន ៣១០ កំពុង​បណ្តុះបណ្តាល​លើ​វិស័យ​បច្ចេកទេស ចាប់ពី​កំរិត​មធ្យម កំរិត​ជាន់ខ្ពស់ និង​បរិញ្ញាបត្រ​។ ដូចនេះ លោក​ជំទាវ​ជឿជាក់​ថា កិច្ច​សហប្រតិបត្តិការ​រវាង​ខេត្ត​ក្វា​ង​ស៊ី និង​គ្រឹះស្ថាន TVET របស់​កម្ពុជា តាម​រយៈ​ការ​ជំរុញ​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ខេត្ត​ក្វា​ង​ស៉ី​កាន់តែ​ច្រើន រួម​និង​ការ​បញ្ជូន​គ្រូ​មក​ជួយ​បណ្តុះបណ្តាល​នៅ​កម្ពុជា​កាន់តែ​ច្រើន​ទៀត នឹង​ជួយ​ពង្រឹង និង​លើកកម្ពស់​វិស័យ TVET កម្ពុជា​កាន់តែ​ប្រសើរ​ ៕ អត្ថបទសហការ