រាជធានីភ្នំពេញ ៖ ក្នុងបរិបទនៃតម្រូវការកើនឡើងនេះបណ្តាលក្រុមហ៊ុនអ៉ីនធឺណិតជាច្រើនកំពុងតែ គិតគូរអំពីការផ្តល់ជូនសេវាអ៉ីនធឺណិតប្រកបដោយគុណភាព សេវាបម្រើអតិថិជនល្អ និងតម្លៃសមរម្យ ។ ក្រុមហ៊ុនអ៉ីនធឺណិត TODAY គឺជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៉ីនធឺណិតឈានមុខគេមួយក្នុងប្រទេសកម្ពុជាដែលគិតគូរជាសំខាន់លើគុណភាពសេវាសេវាបម្រើអតិថិជនកម្រិតខ្ពស់ និងតម្លៃសមរម្យ ។ ហេតុដូចនេះដើម្បីឆ្លើយតបអោយទាន់ពេលវេលាក្នុងការផ្តល់សេវាបម្រើអតិថិជនផ្នែកបច្ចេកទេសឱ្យទាន់ពេលវេលាក្រុមហ៊ុនបាននឹងកំពុងដាក់ដំណើរការបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) ដើម្បីដំណើរការជាមួយប្រព័ន្ធ System ដោយស្វ័យប្រវិត្តិ ។
តាមរយៈបច្ចេកវិទ្យាបញ្ញាសប្បនិម្មិតរបស់ក្រុមហ៊ុនអ៉ីនធឺណិត TODAY (TODAY AI) អតិថិជននឹងទទួលបានសារបញ្ជូនដំណឹងអំពីសេវាអ៉ីនធឺណិតរបស់លោកអ្នកយ៉ាងឆាប់រហ័សតាមរយៈកម្មវិធី Telegram ដែលមាន ទាំងភាសាខ្មែរផង និងអង់គ្លេសផងបន្ទាប់មកក្រុមការងារជំនាញដែលប្រចាំការ ២៤ម៉ោងនឹងផ្តល់ដំណឹងដល់ អតិថិជនរួចធ្វើការដោះស្រាយជូនភ្លាមៗ ។
គូសបញ្ជាក់ថាក្រុមហ៊ុនអ៉ីនធឺណិត TODAY បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៦ មកជាមួយកញ្ចប់សេវាអ៉ីនធឺណិតជាច្រើនដូចជា Business Broadband Internet (BBI), Dedicated Internet Access (DIA), TODAY xFAST, TODAY Layer 2 VPN, TODAY Dark Fiber, TODAY FiberX និងសេវាកម្មបន្ថែមជាច្រើនទៀត ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ Sales hotline 087 21 55 77 / Office 061 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ