ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តួនាទី​ម្តាយ​ក្នុង​ការ​អភិវឌ្ឍ​កុមារភាព​របស់​កូន !

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ការ​ក្លាយជា​ម្តាយ គឺជា​តួនាទី​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​មនុស្ស​ស្រី ។ ម្ដាយ​មាន​តួនាទី​ធំធេង​ណាស់​ក្នុង​ជីវិត​របស់​កូន​ៗ ។ ម្តាយ​ថែទាំ​ពួក​គេ ស្រឡាញ់​ពួក​គេ បង្រៀន​ពួក​គេ…

រាជធានី​ភ្នំពេញ ៖ ការ​ក្លាយជា​ម្តាយ គឺជា​តួនាទី​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​មនុស្ស​ស្រី ។ ម្ដាយ​មាន​តួនាទី​ធំធេង​ណាស់​ក្នុង​ជីវិត​របស់​កូន​ៗ ។ ម្តាយ​ថែទាំ​ពួក​គេ ស្រឡាញ់​ពួក​គេ បង្រៀន​ពួក​គេ និង​អ្វី​ៗ​ជា​ច្រើន​ទៀត ។

ហេតុ​អ្វី​បានជា​ម្តាយ​មាន​សារៈសំខាន់​ក្នុង​ការ​អភិវឌ្ឍ​សក្តានុពល​របស់​កូន ? កុមារ​លូតលាស់​ល្អ នៅ​ពេល​ដែល​ពួក​គេ​មាន​ទំនាក់ទំនង​ប្រកបដោយ​សុវត្ថិភាព និង​វិជ្ជមាន​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ជា​ពិសេស​ឪពុក​ម្តាយ ។ កុមារ​កំពុង​រៀនសូត្រ​ពី​មនុស្ស​ជុំវិញ​ខ្លួន ហើយ​នេះ​ជា​បង្អួច​នៃ​ការ​សិក្សា​របស់​កុមារ ដែល​នឹង​ជះ​ឥទ្ធិពល​ដល់​ឆ្នាំ​បន្តបន្ទាប់​ដែល​ពួក​គេ​កំពុង​លូតលាស់ ។ ទំនាក់ទំនង​របស់​ម្តាយ​ជាមួយ​កូន គឺ​មាន​សារៈសំខាន់​ណាស់ ។ ម្តាយ​មាន​តួនាទី​ជា​ច្រើន​ក្នុង​ការ​លូតលាស់​របស់​កុមារ ដោយសារ​គាត់​ជា​គ្រូបង្រៀន​ពិសេស​ទៅ​លើ​អារម្មណ៍​សង្គម រាង​កាយ ការ​យល់​ដឹង និង​ឯករាជ្យ​ភាព ។ របៀប​ដែល​ម្តាយ​ប្រាស្រ័យ​ទាក់ទង និង​ចូលរួម​ជាមួយ​កូន​ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​នេះ​នឹង​កំណត់​អនាគត​របស់​ពួក​គេ​ផ្ទាល់ ។ ម្តាយ​ក៏​អាច​ទាក់ទង​ជាមួយ​គ្រូ​របស់​កូន​គាត់ ដើម្បី​បន្ត​ធ្វើ​បច្ចុប្បន្នភាព​នូវ​អ្វី​ដែល​កូន​រៀន​នៅ​ក្នុង​ថ្នាក់រៀន និង​ជួយ​ពង្រឹង​បន្ថែម​ពេល​នៅផ្ទះ ។

តើ​ការ​ចូលរួម​របស់​ម្តាយ​ក្នុង​ការ​អប់រំ​កូន​មាន​អត្ថប្រយោជន៍​អ្វីខ្លះ ? ម្តាយ​ជួយ​បង្រៀន​កូន​បាន​ច្រើន​លើស​ពី​ថ្នាក់រៀន ដែល​នេះ​នឹង​បង្កើត​បទ​ពិសោធន៍​សិក្សា​វិជ្ជមាន​បន្ថែម​ទៀត​សម្រាប់​កុមារ និង​ធ្វើ​ឱ្យ​កុមារ​រៀន​បាន​កាន់តែ​ល្អ​នៅ​ក្នុង​ថ្នាក់ ។ វា​ក៏​បង្កើត​ទំនុកចិត្ត និង​សមត្ថភាព​របស់​កុមារ​ផង​ដែរ ។

តើ​ម្តាយ​អាច​ចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍​របស់​កូន​ដោយ​របៀប​ណា ?

១. ធ្វើ​ជា​គំរូ​ដ៏​ល្អ ស្រឡាញ់​កូន​របស់​អ្នក ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​ពួក​គេ​តាម​រយៈ​សកម្មភាព​នានា ដូច​ជា​ការ​ឱប ការ​ថើប ការ​ចំណាយពេល​ជាមួយ​ពួក​គេ និង​ស្តាប់​ពួក​គេ ។

២. ធ្វើ​ជា​ជម្រក​សុវត្ថិភាពម្តាយ​ឪពុក​ម្តាយ​ដែល​មាន​ទំនួល​ខុស​ត្រូវ ទំនុកចិត្ត និង​សុវត្ថិភាព​ធ្វើ​ឱ្យ​កូន​រស់នៅ​មាន​ក្តី​សុខ ហើយ​ការ​អភិវឌ្ឍន៍​សង្គម និង​ផ្លូវចិត្ត​ពួក​គេ​កាន់តែ​ប្រសើរ​ឡើង ។

៣. និយាយ​ជាមួយ​កូន​របស់​អ្នក​ឱ្យ​បាន​ញឹកញាប់ ការ​ធ្វើ​បែប​នេះ​ជួយ​ឱ្យ​ខួរក្បាល​កូន​កាន់តែ​រីក​ចម្រើន ហើយ​គ្រួសារ​អ្នក​អាច​ចុះសម្រុង​គ្នា សហការ​គ្នា និង​ការ​យល់ចិត្ត​កាន់តែ​ច្រើន ។

៤. យកចិត្តទុកដាក់​ចំពោះ​សុខុមាលភាព​របស់​អ្នក ចូរ​ថែរក្សា​ខ្លួន​អ្នក​ឱ្យ​មាន​សុខភាព​ល្អ​ទាំង​ផ្លូវ​កាយ អារម្មណ៍ និង​ផ្លូវចិត្ត ។ ចំណាយពេល​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ល្អជា​មួយ​ប្តី​របស់​អ្នក ។ ប្រសិនបើ​ប្តី​ប្រពន្ធ​មាន​អារម្មណ៍មិនល្អ​ដាក់​គ្នា កូន​របស់​អ្នក​ក៏​នឹង​រង​ទុក្ខ​ដែរ ។

តើ​ម្តាយ​អាច​ស្វែងរក​ជំនួយ​ដល់​កុមារ​ដែល​មិន​ទទួល​បាន​សក្ដានុពល​ពេញលេញ​ពី​ណា ? ប្រសិនបើ​ម្តាយ​មាន​អារម្មណ៍​ថា កូន​របស់​អ្នក​មិន​បាន​បំពេញ​សក្តានុពល​របស់​ពួក​គេ​ទេ សូម​ពិភាក្សា​ជាមួយ​គ្រូ​របស់​កូន​អ្នក ។ ការ​ទៅ​ជួប​គ្រូពេទ្យ​កុមារ​ដើម្បី​ទទួល​បាន​ដំបូន្មាន​បន្ថែម​ក៏​ជា​រឿង​ល្អ​ដែរ ។ កុំ​ភ័យ​ស្លន់ស្លោ ព្រោះ​មាន​អ្នកឯកទេស​ជា​ច្រើន​នៅ​ទីនោះ ដែល​អាច​ជួយ​កូន​អ្នក​បាន ។ ទន្ទឹម​នឹង​នេះ ចូរ​ផ្តោត​លើ​ចំណុចខ្លាំង​របស់​កូន​អ្នក ហើយ​ប្រើ​ភាព​ខ្លាំង​របស់​កូន​អ្នក ដើម្បី​លើកទឹកចិត្ត​ដល់​ការ​រៀនសូត្រ​របស់​ពួក​គេ ៕ ប្រភព ៖ healthwaymedical

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​បើក​វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ៤ ខែ​វិ​ចិ្ឆ​កា ឆ្នាំ ២០២៤ សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស និង​កម្មវិធី​ភាសា​ចិន ។ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ ចូល​រៀន​រៀងរាល់ថ្ងៃ ។ សាលារៀន​ផ្តល់​ជូន​អាហារ​រូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា ការ​ធានា​រ៉ាប់រង​គ្រោះ ថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕