ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចូរ​បង្កើត​ទម្លាប់​នៃ​ការ​ដឹងគុណ !

7 ខែ មុន

រាជធានី​ភ្នំពេញ ៖ តើ​ការ​ដឹងគុណ​ជា​អ្វី ? ការ​ដឹងគុណ គឺជា​ពេល​ដែល​អ្នកមាន​អារម្មណ៍​ដឹងគុណ ចំពោះ​រឿង​ល្អ​ៗ​នៅ​ក្នុង​ជីវិត​របស់​អ្នក ដូច​ជា​មាន​កន្លែង​រស់នៅ អាហារ ទឹក​ស្អាត…

រាជធានី​ភ្នំពេញ ៖ តើ​ការ​ដឹងគុណ​ជា​អ្វី ? ការ​ដឹងគុណ គឺជា​ពេល​ដែល​អ្នកមាន​អារម្មណ៍​ដឹងគុណ ចំពោះ​រឿង​ល្អ​ៗ​នៅ​ក្នុង​ជីវិត​របស់​អ្នក ដូច​ជា​មាន​កន្លែង​រស់នៅ អាហារ ទឹក​ស្អាត មិត្តភក្តិ និង​ក្រុម​គ្រួសារ ។ ការ​ដឹងគុណ គឺ​ចំណាយពេល​បន្តិច​ដើម្បី​ឆ្លុះ​បញ្ចាំង​ថា តើ​អ្នកមាន​សំណាង​ប៉ុនណា​នៅ​ពេល​ដែល​មានរឿង​ល្អ​កើតឡើង មិន​ថា​តូច ឬ​ធំ ។ អ្នក​អាច​ប្រើ​ពាក្យ​ជា​ច្រើន ដើម្បី​ពណ៌នា​អំពី​អារម្មណ៍​នៃ​ការ​ដឹងគុណ ដូច​ជា អរគុណ សំណាង ការ​បន្ទាបខ្លួន ការ​ដឹងគុណ និង​ពរ​ជ័យ ។

ខាងក្រោម​នេះ គឺជា​វិធី​មួយ​ចំនួន​ដើម្បី​ធ្វើ​ឱ្យ​ការ​ដឹងគុណ​ជា​ចំណែក​នៃ​ជីវិត​របស់​អ្នក និង​កូន​របស់​អ្នក ៖

១. បង្រៀន​កូន​និយាយ​ពាក្យ​អរគុណ​ជា​ញឹកញាប់ ៖ រក​មើល​ហេតុផល ដើម្បី​អរគុណ​មនុស្ស​ជុំវិញ​ខ្លួន ។ ការ​ធ្វើ​បែប​នេះ​ជួយ​អ្នក និង​កូន​ឱ្យ​កាន់តែ​ដឹងគុណ និង​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍ល្អ​ផង​ដែរ ។

២. ចាប់ផ្តើម​សរសេរ​សៀវភៅ​កំណត់ហេតុ​ប្រចាំ​ថ្ងៃ​វិជ្ជមាន ៖ សរសេរ​អំពី​អ្វី​ដែល​អ្នក​ដឹងគុណ ។ អ្នក​អាច​ធ្វើ​បែប​នេះ នៅ​ពេល​ចូល​គេង​ជា​រៀងរាល់ថ្ងៃ ។ ព្យាយាម​ស្វែងរក​យ៉ាង​ហោច​ណាស់​រឿង​ល្អ​បី​ដែល​បាន​កើតឡើង​ចំពោះ​អ្នក ។ មិនយូរ​ប៉ុន្មាន អ្នក​នឹង​ចាប់ផ្តើម​សម្គាល់​ឃើញ​រឿង​វិជ្ជមាន​បន្ថែម​ទៀត​អំពី​មនុស្ស​ក្នុង​ជីវិត​របស់​អ្នក និង​ខ្លួន​អ្នក​ផ្ទាល់ ។

៣. ធ្វើ​ប្រអប់​ដាក់​ការ​ដឹងគុណ ៖ ដើម្បី​ជួយ​រំលឹក​កូន​ឱ្យ​ដឹងគុណ​កាន់តែ​ច្រើន សូម​តុបតែង​ប្រអប់ ហើយ​ដាក់​វា​នៅ​កន្លែង​ដែល​អ្នក​អាច​មើលឃើញ ។ ជា​រៀងរាល់ថ្ងៃ សូម​សរសេរ​អ្វី​ដែល​ពួក​គេ​ដឹងគុណ​នៅ​លើ​ក្រដាស់​មួយ​សន្លឹក ហើយ​ដាក់​វា​ទៅ​ក្នុង​ប្រអប់​នោះ ។

៤. សរសេរ​សំបុត្រ​មួយ ៖ ការ​សរសេរ​សំបុត្រ​ទៅ​នរណា​ម្នាក់​ដែល​អ្នក និង​កូន​ឱ្យ​តម្លៃ​អាច​ជួយ​អ្នក​ឱ្យ​អនុវត្ត​ការ​ដឹងគុណ​នៅ​ក្នុង​ទំនាក់ទំនង​របស់​ពួក​គេ ។ ឱ្យ​ពួក​គេ​ជ្រើសរើស ពួក​គេ​អាច​ឱ្យ​វា​ទៅ​មនុស្ស​នោះ ឬ​អត់ ។ យ៉ាងណា​ក៏​ដោយ សំបុត្រ​ជួយ​អ្នក​ឱ្យ​តម្លៃ​ចំពោះ​មនុស្ស​សំខាន់​ក្នុង​ជីវិត​របស់​អ្នក ។

៥. ស្វែងរក​មិត្ត​ដែល​ដឹងគុណ ៖ វា​អាច​ជួយ​ឱ្យ​ចាប់ផ្តើម​ទម្លាប់​ដែល​មាន​សុខ​ភាពល្អ​ជាមួយ​មនុស្ស​ម្នាក់​ទៀត ដូច្នេះ​សូម​ឱ្យ​នរណា​ម្នាក់​ចូលរួម​ជាមួយ​ពួក​គេ​ក្នុង​ការ​ដឹងគុណ ។ ប្រាប់​សមាជិកគ្រួសារ ឬ​មិត្ត​ភ័ក្តិ​នូវ​រឿង​បី​យ៉ាង​ដែល​អ្នក​ដឹងគុណ បន្ទាប់​មក​សុំ​ឱ្យ​ពួក​គេ​ធ្វើ​ដូច​គ្នា ៕ ប្រភព ៖ kidshealth

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​បើក​វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ៤ ខែ​វិ​ចិ្ឆ​កា ឆ្នាំ ២០២៤ សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស និង​កម្មវិធី​ភាសា​ចិន ។ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ ចូល​រៀន​រៀងរាល់ថ្ងៃ ។ សាលារៀន​ផ្តល់​ជូន​អាហារ​រូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា ការ​ធានា​រ៉ាប់រង​គ្រោះ ថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕