រាជធានីភ្នំពេញ ៖ Royal Enfield មានប្រវត្តិដ៏សម្បូរបែប និងវត្តមានដ៏រឹងមាំនៅក្នុងឧស្សាហកម្មម៉ូតូ។ យីហោនេះបានវិវត្តន៍យ៉ាងខ្លាំងចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 1901 ជាពិសេសបន្ទាប់ពីបានបង្កើតរោងចក្រផលិតរបស់ខ្លួននៅ Madras ក្នុងឆ្នាំ 1955 ។ ការផ្លាស់ប្តូរនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទីផ្សារម៉ូតូប្រភេទកំលាំងម៉ាស៊ីនកណ្តាល (mid-sized ) របស់ប្រទេសឥណ្ឌា ។
ជាមួយនឹងការផ្តោតសំខាន់ទៅលើកាច្នៃប្រឌិត និងបង្កើតម៉ូតូដែលទាក់ទាញ និងងាយស្រួលក្នុងការបើកបរ Royal Enfield បានក្លាយជានិមិត្តរូបនៃការរុករកនិងមានភាពជាខ្លួនឯងខ្ពស់ ។ ក្នុងនាមជាផ្នែកមួយរបស់ Eicher Motors Limited ម៉ាកយីហោនេះមានហាងជាង 2,000 នៅក្នុងប្រទេសឥណ្ឌា និងប្រហែល 850 ហាងនៅទូទាំងពិភពលោកព្រមទាំងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ 2020 មកម្លេះ ។ វិសាលភាពដ៏ទូលំទូលាយនេះបានធ្វើអោយ Royal Enfield ជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកជិះម៉ូតូជុំវិញពិភពលោក ។
វត្តមានរបស់ Royal Enfield នៅកម្ពុជាឆ្លុះបញ្ចាំងពីកេរ្តិ៍ដំណែលដ៏សម្បូរបែប និងទីផ្សារម៉ូតូធំដ៏រឹងមាំមួយក្នុងចំនោមម៉ាកយីហ៊ោរម៉ូតូធំផ្សេងៗទៀត ។ ជាមួយនឹងបេតិកភណ្ឌ 123 ឆ្នាំ ម៉ាកយីហ៊ោរនេះផ្តល់ជូននូវម៉ូតូ Royal Enfield គ្រប់ម៉ូឌែល ឈុតសំលៀកបំពាក់ (Apparel) និងគ្រឿងតុបតែងម៉ូតូ (GMA) ជាច្រើនប្រភេទ ដែលមាននៅក្នុងហាងតែមួយដែលរួមបញ្ចូលទស្សនវិជ្ជាបែប Pure Motorcycling បន្ទាប់ពីដំណើរការរយៈពេល 4 ឆ្នាំនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Royal Enfield បានសាងកេរ្តិ៍ឈ្មោះ និងសាងទំនុកចិត្តចំពោះអតិថិជនជាច្រើនដោយសារតែគុណភាព រចនាបថ ផ្នែកសេវាកម្មអតិថិជន និងតំលៃសមរម្យ ។
ភាពជោគជ័យនាពេលថ្មីៗនេះជាមួយនិងការលក់ចេញជិត 50 គ្រឿងនៅក្នុងខែកញ្ញាកន្លងទៅបង្ហាញពីការរីកដុះដាលនៃម៉ាកយីហ៊ោរនេះកាន់តែទូលំទូលាយនៅក្នុងចំនោមអ្នកស្រលាញ់ម៉ូតូធំ ។ បន្ថែមពីនេះទៀតដោយមើលឃើញពីកំណើននៃការគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមហ៊ុន Royal Enfield Cambodia មានសុទិដ្ឋិនិយមក្នុងការបង្កើនការលក់លើសពី 1,000 គ្រឿងមុនដំណាច់ឆ្នាំ ២០២៤ នេះ ។
ថ្មីៗនេះក្រុមហ៊ុន Royal Enfield Cambodia បានពង្រីកសាខាទីពីរនៅខេត្តសៀមរាបហើយនេះជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ភាពងាយស្រួល និងសេវាកម្មរបស់អតិថិជននៅទីនោះ ។ ទីតាំងថ្មីនេះ មិនត្រឹមតែសម្រួលដល់អ្នកដែរនៅសៀមរាបប៉ុន្នោះទេប៉ុន្តែបានផ្តល់ភាពងាយស្រួលដល់អ្នកដែររស់នៅ បាត់ដំបង បន្ទាយមានជ័យ ប៉ោយប៉ែត និងកំពង់ធំ ដោយផ្តល់ជូននូវម៉ូតូ Royal Enfield គ្រប់ម៉ូឌែល ឈុតសំលៀកបំពាក់ (Apparel) និងគ្រឿងតុបតែងម៉ូតូ (GMA) ជាច្រើនប្រភេទ ។
បន្ថែមពីនេះទៀតជាមួយការសម្ពោធម៉ូដែលថ្មីៗដូចជា Shotgun 650 & Himalayan 452 បានបង្កើនអត្រាការកក់ទិញយ៉ាងច្រើនក្នុងត្រីមាសទី 3 ឆ្នាំ 2024 នេះ ។ ឆាប់ៗនេះក្រុមហ៊ុន Royal Enfield Cambodia និងធ្វើការសម្ពោធជាផ្លូវការសម្រាប់ម៉ូឌែល Guerrilla 450 ដែលបានកំពុងទាក់ទាញអ្នកគាំទ្រជាច្រើនក្រោយពេលមានការបង្ហាញវត្តមានរបស់វានៅក្នុងប្រទេសឥណ្ឌា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ