
អ្នកដែលចង់បើកអាជីវកម្មនៅតំបន់ ៦០ ម៉ែត្រ ឱកាសល្អបានមកដល់ទៀតហើយ !
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី 18-20 ខែកក្កដា ឆ្នាំ 2025 ខាងមុខនេះ បុរី ប៉េង…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី 18-20 ខែកក្កដា ឆ្នាំ 2025 ខាងមុខនេះ បុរី ប៉េង…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី 18-20 ខែកក្កដា ឆ្នាំ 2025 ខាងមុខនេះ បុរី ប៉េង ហួត នឹងធ្វើកម្មវិធីបើកលក់វីឡាអាជីវកម្មជំនាន់ថ្មីពីរប្រភេទគឺ វីឡា រ៉ូហ្សាណា ម៉ូដឺន និង វីឡា រ៉ូហ្សាណា ម៉ូដឺន អេ ដែលមានទំហំផ្ទះ និងទំហំដីកាន់តែធំ នៅក្នុងគម្រោង ភូមិមរកត ដែលជាគម្រោងថ្មីទើបនឹងសម្ពោធបើកលក់ជាផ្លូវការកាលពីថ្ងៃទី 17 ខែឧសភា ឆ្នាំ 2025 កន្លងទៅ ។
នេះជាឱកាសដ៏ល្អមួយសម្រាប់អ្នកដែលមានផែនការចង់បើក ឬពង្រីកអាជីវកម្ម ឬមានបំណងចង់ទិញផ្ទះដើម្បីវិនិយោគ ដោយសារនៅថ្ងៃកម្មវិធីនេះមានការផ្ដល់ជូនយ៉ាងច្រើនពីបុរី ប៉េង ហួត ដូចជា ៖
សូមរំលឹកផងដែរថា គម្រោង ភូមិមរកត នេះ ជាគម្រោងថ្មីរបស់បុរី ប៉េង ហួត ដែលផ្ទុះការចាប់អារម្មណ៍ នឹងមានការគាំទ្រយ៉ាងខ្លាំង ដោយគ្រាន់តែប្រកាសបើកលក់ជាផ្លូវការមិនទាន់បាន ៣ ខែផង ក៏បានលក់ផ្ទះដាច់អស់ជាច្រើនខ្នង ដោយមានប្រភេទផ្ទះមួយចំនួនក៏ជិតអស់ស្តុកផងដែរ។ ប្រសិនបើយើងនិយាយពីផ្ទះអាជីវកម្មវិញបានក៏លក់អស់រហូតដល់ 95% រួចទៅហើយ ចំណែកឯផ្ទះអាជីវកម្ម ហ្សបហោស៍ ម៉ាជេស្ទីក លើមហាវិថីអ្នកឧកញ៉ា ហ៊ុន នាង បានលក់អស់ 100% រួចទៅហើយ ។ ដូចនេះដើម្បីឆ្លើយតបទៅនឹងត្រូវការរបស់អតិថិជន ទើបបុរី ប៉េង ហួត បានបើកលក់វីឡាអាជីវកម្មថ្មីនេះបន្ថែមទៀត ។
ដើម្បីកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ សូមអញ្ជើញចូលរួមសាកសួរព័ត៌មាននៅកម្មវិធីថ្ងៃទី 18-19-20 ខែកក្កដា ឆ្នាំ 2025 ទីតាំងការិយាល័យលក់ផ្ទះគម្រោង ភូមិមរកត វេលាម៉ោង 9 ព្រឹក រហូតដល់ ម៉ោង 6ល្ងាច ដើម្បីទទួលបានព័ត៌មានកាន់តែលម្អិត ។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ៖ 016/017 59 6789 ឬមកកាន់ទីតាំងការិយាល័យលក់ផ្ទះរបស់បុរី ប៉េង ហួត នៅក្នុងគម្រោង ភូមិមរកតផ្ទាល់ ឬមកកាន់ការិយាល័យលក់ផ្ទះផ្សេងទៀតដែលនៅជិតលោកអ្នកបំផុត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ