លោកបណ្ឌិត ជា បូរ៉ា ដឹកនាំក្រុមការងារកាន់បិណ្ឌវេនទី ៣ ចំនួន ២ វត្ត និងចែកអំណោយជូនដល់កូនសិស្សក្រីក្រ ២៥ នាក់ នៅស្រុកតាំងគោក
ខេត្តកំពង់ធំ ៖ លោកបណ្ឌិត ជា បូរ៉ា អនុប្រធានក្រុមការងារចុះជួយស្រុកតាំងគោក នាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ…
ខេត្តកំពង់ធំ ៖ លោកបណ្ឌិត ជា បូរ៉ា អនុប្រធានក្រុមការងារចុះជួយស្រុកតាំងគោក នាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ…
ខេត្តកំពង់ធំ ៖ លោកបណ្ឌិត ជា បូរ៉ា អនុប្រធានក្រុមការងារចុះជួយស្រុកតាំងគោក នាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារដោយមានការចូលរួម ពីលោក វ៉ាហេង ដាវុធ ប្រធានក្រុមការងារចុះជួយឃុំពង្រ, លោក ហាក់ ម៉ុងហួត អនុប្រធានក្រុមការងារចុះជួយឃុំពង្រ និងក្រុមការងារ ចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តរស្មីសាមគ្គី និងវត្តគុហនគរ នៅឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ក្នុងនោះលោកក៏ចែកអំណោយសប្បុរសធម៌ជូនដល់កូនសិស្សក្រីក្រ ស្ថិតនៅសាលាបឋមសិក្សាមាសគង់ ចំនួន ២៥ រូប ផងដែរ ។

លោកបណ្ឌិត ជា បូរ៉ា អនុប្រធានក្រុមការងារចុះជួយស្រុកតាំងគោកបានបញ្ជាក់ថា វត្តទាំងពីរនេះទទួលបានទេយ្យទាន ក្នុងមួយវត្តដូចជា៖ អង្គរ ៥០គីឡូ ១បាវ, ទឹកស៉ីអ៉ីវ ២យួរ, ទឹកត្រី ០២យួរ, មីម៉ាម៉ា ២កេស, ទឹកបរិសុទ្ធ ២កេស, ស្លាដក់ ២, ទឹកផ្លែឈើ ២កេស និងបញ្ច័យកសាង ៥០០,០០០រៀល និងបានជូនបញ្ច័យតាអាចារ្យ ១០នាក់ ក្នុងម្នាក់ ៣០ ០០០រៀល។ សម្ភារសិក្សាជូនដល់សិស្សក្រីក្រចំនួន ២៥នាក់ ក្នុងមួយនាក់ទទួលបានសៀវភៅសរសេរ ប៊ិច ខ្មៅដៃ និងកង់ធ្វើដំណើរម្នាក់ ១គ្រឿងផងដែរ ។

គួរជម្រាបថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នាជាមួយឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះគឺជាទម្លាប់មួយ ដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ ។

ចំពោះបុណ្យបិណ្ឌភ្ជុំនេះ បុរាណាចារ្យរាជបណ្ឌិតខ្មែរ យើងបានរៀបចំរយៈពេល ១៥ ថ្ងៃ ដោយចាប់គិតពីថ្ងៃទី១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសល ទៅដល់ញាតិដែលបានស្លាប់ទៅ។ នៅក្នុងរយៈពេល ១៤ ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ជាពិសេសក្រុមនីមួយៗ ដែលបានរៀបចំជាក្រុមដោយលោកតាអាចារ្យចាត់ចែងនោះ ត្រូវបែងចែកចេញ ៣ ឬ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ (បបរ) ឬធ្វើភត្តាហារជា ៣ ទៅ ៤ឆ្នាំង ស្មើនឹង ៣ ទៅ ៤ មុខម្ហូប ។ ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗ ត្រូវចាប់ផ្ដើមធ្វើចង្ហាន់ហើយយាយតាចាស់ៗ ក្នុងក្រុមវេន ត្រូវជ្រើសរើសយកផ្ទះណាមួយ ដើម្បីប្រមូលនំរៀបចំបាយបិណ្ឌ បាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្តស្ដាប់លោកសង្ឃសូត្រថ្វាយ បង្គំធម៌ សុខោ និង ធម៌បរាភវសូត្រ ៕ អត្ថបទសហការ









ចែករំលែកព័តមាននេះ