ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កូន​ធំ​ហើយ ! ត្រូវ​បង្រៀន​ឱ្យ​ចេះ​ធ្វើ​ការងារ​ផ្ទះ

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ មាន​ក្មេង​ជំទង់​តិចតួច​ណាស់ ដែល​ចូល​ចិត្ត​ធ្វើ​កិច្ច​ការងារ​ផ្ទះ ប៉ុន្តែ​ជា​រឿង​សំខាន់​សម្រាប់​ក្មេង​ជំទង់​ក្នុង​ការ​ជួយ​ការងារ​នៅ​ជុំវិញ​ផ្ទះ​របស់​ពួក​គេ ។ ការ​ធ្វើការ​រួម​គ្នា​ជា​គ្រួសារ​អាច​បង្កើត​ទំនាក់ទំនង​ល្អ និង​ផ្តល់​ឱ្យ​ពួក​គេ​នូវ​អារម្មណ៍​នៃ​ការ​គ្រប់គ្រង​លើ​ផ្ទះ​នោះ ។ វា​ក៏​បង្រៀន​ពួក​គេ​នូវ​ជំនាញ​ដ៏​មាន​តម្លៃ​ដែល​ពួក​គេ​នឹង​ត្រូវការ…

រាជធានី​ភ្នំពេញ ៖ មាន​ក្មេង​ជំទង់​តិចតួច​ណាស់ ដែល​ចូល​ចិត្ត​ធ្វើ​កិច្ច​ការងារ​ផ្ទះ ប៉ុន្តែ​ជា​រឿង​សំខាន់​សម្រាប់​ក្មេង​ជំទង់​ក្នុង​ការ​ជួយ​ការងារ​នៅ​ជុំវិញ​ផ្ទះ​របស់​ពួក​គេ ។ ការ​ធ្វើការ​រួម​គ្នា​ជា​គ្រួសារ​អាច​បង្កើត​ទំនាក់ទំនង​ល្អ និង​ផ្តល់​ឱ្យ​ពួក​គេ​នូវ​អារម្មណ៍​នៃ​ការ​គ្រប់គ្រង​លើ​ផ្ទះ​នោះ ។ វា​ក៏​បង្រៀន​ពួក​គេ​នូវ​ជំនាញ​ដ៏​មាន​តម្លៃ​ដែល​ពួក​គេ​នឹង​ត្រូវការ នៅ​ពេល​ពួក​គេ​ទៅ​មហាវិទ្យាល័យ ឬ​ផ្លាស់​ប្តូរ​ទៅ​ដើរ​លើ​ផ្លូវ​ផ្ទាល់ខ្លួន​របស់​ពួក​គេ​ពេល​ពេញវ័យ ។ ខាងក្រោម​នេះ គឺជា​វិធី​ទាំង ១០ ដើម្បី​ជំរុញ​ទឹកចិត្ត​កូន​ជំទង់​របស់​អ្នក​ឱ្យ​ស្រឡាញ់​កិច្ច​ការងារ​ផ្ទះ ៖

១. ផ្តល់​ឱ្យ​ការងារ​តិចតួច និង​មាន​ទំនួល​ខុស​ត្រូវ​ច្រើន ៖ ក្មេង​ជំទង់​ចង់​មាន​អារម្មណ៍​ថា ពួក​គេ​មាន​តម្លៃ ។ នៅ​ពេល​ដែល​ការងារ គឺជា​ទំនួល​ខុស​ត្រូវ​មួយ​វា​ពិតជា​អាច​ជួយ​ឱ្យ​ក្មេង​ជំទង់​របស់​អ្នកមាន​អារម្មណ៍​ថា ពួក​គេ​មាន​សារៈសំខាន់​ជាង​មុន ។

២. ផ្តល់​ឱ្យ​ពួក​គេ​នូវ​ជម្រើស​មួយ​ចំនួន ៖ នេះ​មិន​មាន​ន័យ​ថា អ្នក​គួរ​អនុញ្ញាត​ឱ្យ​ពួក​គេ​ជ្រើសរើស​ការងារ​ដែល​ងាយស្រួល ហើយ​ទុក​ការងារ​ដែល​ពិបាក​ចោល​នោះ​ទេ ។ ទោះជា​យ៉ាងណា​ក៏​ដោយ វា​មាន​ន័យ​ថា ពួក​គេ​នឹង​ធ្វើ​ការងារ ឬ​យ៉ាង​ហោច​ណាស់​ប្រាប់​ថា នៅ​ពេល​ណា​ដែល​ពួក​គេ​ធ្វើ​វា ។

៣. ផ្តល់​ការ​គ្រប់គ្រង​លើ​កិច្ចការ​នោះ ៖ ជា​ឧទាហរណ៍ ប្រសិនបើ​អ្នក​ចង់ឱ្យ​ក្មេង​ជំទង់​របស់​អ្នក​សម្អាត​បន្ទប់ទឹក ហេតុ​អ្វី​ក៏​មិន​ឱ្យ​ពួក​គេ​សម្រេចចិត្ត​ថា​តើ​បន្ទប់ទឹក​នោះ​តុបតែង​បែប​ណា ? ប្រសិនបើ​អ្នក​ចង់ឱ្យ​ពួក​គេ​ចម្អិន​អាហារ​ពេល​ល្ងាច អនុញ្ញាត​ឱ្យ​ពួក​គេ​ជ្រើសរើស​មុខម្ហូប​ដែល​ពួក​គេ​ចង់​ធ្វើ ។ ប្រភេទ​នៃ​ការ​គ្រប់គ្រង​នេះ​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថា ពួក​គេ​មាន​តម្លៃ ពួក​គេ​មានការ​គ្រប់គ្រង បើ​ទោះបីជា​វា​គ្រាន់តែ​ជា​កិច្ចការ​តូចតាច​នេះ​ក៏​ដោយ ។

៤. ឱ្យ​ពួក​គេ​ដោះស្រាយ​នូវ​ផលវិបាក​នៃ​ការ​បរាជ័យ​ក្នុង​ការ​ធ្វើ​ការងារ​នោះ ៖ ផ្ទះ គឺជា​កន្លែង​ល្អ​បំផុត ដើម្បី​បង្រៀន​កូន​របស់​អ្នក​អំពី​ការ​បរាជ័យ ការ​ខកចិត្ត ការ​ខកខាន និង​ផលវិបាក ។ ប្រសិនបើ​ពួក​គេ​ខ្ជិល ឬ​មិន​ធ្វើ​ការងារ​នោះ អ្នក​អាច​ដាក់​បន្ថែម​កិច្ចការ​ថ្មី ដែល​ជា​ផលវិបាក​នៃ​ការ​បរាជ័យ​នោះ ហើយ​នៅ​តែ​ធ្វើ​ការងារ​ចាស់​ដដែល ។

៥. បង្រៀន​កូន​ឱ្យ​រក្សា​របៀបរៀបរយ ៖ កុំ​ខ្លាច​ក្នុង​ការ​ជួយ​ពួក​គេ​ឱ្យ​ចង​ចាំ​កិច្ចការ​ដែល​ពួក​គេ​ត្រូវធ្វើ ។ ជួយ​ពួក​គេ​បង្កើត​ទម្លាប់​មាន​របៀបរៀបរយ និង​គ្រប់គ្រង​ពេលវេលា និង​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​នោះ ។

៦. ផ្តល់​ឱ្យ​ពួក​គេ​នូវ​ការងារ​ដែល​ពួក​គេ​ពិតជា​មាន​សមត្ថភាព​ធ្វើ ៖ ប្រសិនបើ​កូន​របស់​អ្នក​រវល់​ខ្លាំង ហត់​ខ្លាំង ហើយ​គ្មាន​ពេលវេលា​គ្រាន់ វា​មិនមែន​ជា​ពេលវេលា​ដ៏​ល្អ​ដើម្បី​បង្ខំ​គាត់​ឱ្យធ្វើ​ការងារ​ផ្ទះ​ដែល​ហត់ ហើយ​ច្រើន​បន្ថែម​ទៀត​នោះ​ទេ ។

៧. ផ្តល់​ការ​លើកទឹកចិត្ត​សម្រាប់​ការ​បំពេញការងារ​នោះ ៖ ចូរ​សរសើរ​ពួក​គេ​នៅ​ពេល​ពួក​គេ​ធ្វើ​បាន​ល្អ ។ នៅ​ពេល​ដែល​ពួក​គេ​ដឹង​ថា ការ​រួមចំណែក​របស់​ពួក​គេ​មាន​តម្លៃ វា​ក៏​ជួយ​កសាង​ទំនុកចិត្ត​រវាង​អ្នក​ទាំង​ពីរ ហើយ​ពួក​គេ​ទំនងជា​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​ការងារ​ផ្សេង​ទៀត ។

៨. ធ្វើ​ឱ្យ​សប្បាយ ៖ បង្កើត​ទម្លាប់​ការងារ​ប្រចាំ​ថ្ងៃ ឬ​ប្រចាំ​ស​ប្តា​ហ៍​ទៅ​ជា​ការ​ប្រកួតប្រជែង​ដែល​រីករាយ ។ បង្កើត​រយៈពេល​កំណត់ បង្កើន​ភាព​រីករាយ ហើយ​កុំ​សម្ពាធ​ដែល​មិន​ចាំបាច់​បន្ថែម​ទៀត​លើ​កូន​ជំទង់​របស់​អ្នក ។ វា​នឹង​ជួយ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​របស់​កូន​អ្នក និង​ជំរុញ​ទឹកចិត្ត​កូន​ជំទង់​របស់​អ្នក​ឱ្យ​ស្រឡាញ់​ការងារ​។

៩. ជួយ​ពួក​គេ ៖ ជួយ​ពួក​គេ ជា​ពិសេស​ពេល​មាន​កិច្ច​ការងារ​ធំ​ៗ ។ ក្មេង​ខ្លះ​មិន​ចង់​សម្អាត​បន្ទប់​របស់​ពួក​គេ មិនមែន​ដោយសារ​តែ​ពួក​គេ​ចូល​ចិត្ត​រស់នៅ​ក្នុង​ភាព​ច្របូកច្របល់ ឬ​កខ្វក់​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​វា​ជា​ការងារ​ធំ​ពេក​សម្រាប់​ពួក​គេ ។

១០. កុំ​ដាក់បន្ទុក​លើ​ការងារ​ហួសហេតុ​ពេក ៖ អ្នក​មិន​ឱ្យ​កូន​ទៅ​ក្រៅ​ជាមួយ​មិត្តភក្តិ ដោយសារ​តែ​ពួក​គេ​មិន​សម្អាត​បន្ទប់ទឹក វា​មិនមែន​ជា​រឿង​ត្រឹមត្រូវ​ចំពោះ​ក្មេង​ឡើយ ។ ការ​កាត់​កូន​របស់​អ្នក​ចេញពី​ជីវិត​សង្គម ឬ​ឯកសិទ្ធិ​ផ្សេង​ទៀត ដោយសារ​តែ​គាត់​រំលង​ការងារ​តូច​មួយ ឬ​ធ្វើ​កំហុស​តូច​មួយ ៕ ប្រភព ៖ orthodonticslimited

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ពី​ថ្ងៃនេះ​តទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ២០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ និង​បន្ថែម​កម្មវិធី​សិក្សា​អម​អន្តរជាតិ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕