ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លើកមុខ​មាត់​ទេសចរណ៍ មុខមាត់​ជាតិ​ទៅ​កាន់​ពិភពលោក ក្រសួងទេសចរណ៍​កម្ពុជា ចាប់ដៃ​ជាមួយ ជីប ម៉ុង យក​ព្រឹត្តិការណ៍​អន្តរជាតិ Gumball 3000 មក​កាន់​កម្ពុជា

5 ខែ មុន

រាជធានីភ្នំពេញ​៖ មួយ​រយៈ​នេះ​ឃើញ​មាន​ព័ត៌មាន​ជា​ច្រើន ​និយាយ​អំពី​ព្រឹត្តិការណ៍ Gumball 3000 ថា​នឹង​រៀបចំ​នៅ​កម្ពុ​ជានា​ខែកញ្ញា​ខាង​មុខ​នេះ​! តើ​ព្រឹត្តិការណ៍​នេះ​នឹង​កើត​មាន​ឡើង​ពិតប្រាកដ​ដែរ​ឬ​យ៉ាងណា? ថ្ងៃនេះ តំណាង​ក្រសួងទេសចរណ៍ និង​ក្រុមហ៊ុន…

រាជធានីភ្នំពេញ​៖ មួយ​រយៈ​នេះ​ឃើញ​មាន​ព័ត៌មាន​ជា​ច្រើន ​និយាយ​អំពី​ព្រឹត្តិការណ៍ Gumball 3000 ថា​នឹង​រៀបចំ​នៅ​កម្ពុ​ជានា​ខែកញ្ញា​ខាង​មុខ​នេះ​! តើ​ព្រឹត្តិការណ៍​នេះ​នឹង​កើត​មាន​ឡើង​ពិតប្រាកដ​ដែរ​ឬ​យ៉ាងណា? ថ្ងៃនេះ តំណាង​ក្រសួងទេសចរណ៍ និង​ក្រុមហ៊ុន ជីប ម៉ុង ចេញ​មក​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដោយ​ផ្ទាល់ ស្ដី​ពី​ការ​ប្រកាស​បើក​ជា​ផ្លូវការ​ព្រឹត្តិការណ៍ Gumball 3000 ដែល​ប្រមូលផ្ដុំ​ទៅ​ដោយ​រថយន្ត Supercar និង​កំពូល​រថយន្ត​ប្រណិត​ៗ ពី​សំណាក់​ជន​មាន​ឥទ្ធិពល ធុរជន កីឡាករ និង​កំពូល​តារា​លំដាប់​ពិភពលោក មក​ជួបជុំ​គ្នា​នៅ​កម្ពុជា ​។

ថ្ងៃ​ទី​១០ ខែសីហា នៅ​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល ឯកឧត្តម គុ​ជ ប​ញ្ញ​សា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូ​កេ​ន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ចាប់ដៃ​គ្នា​ជាមួយ ឧកញ៉ា លាង ពៅ (​ភី​ធើ​រ​) អគ្គនាយក​ពហុ​ពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង ដែល​ជា​ក្រុមហ៊ុន​ឯកជន​តែ​មួយ​គត់​នៅ​កម្ពុជា ត្រូវ​បាន​ជ្រើសរើស​ជា​ដៃគូ សហការ​រៀបចំ​ព្រឹត្តិការណ៍ Gumball 3000 នៅ​កម្ពុជា ដោយ​មាន​វត្តមាន​ចូលរួម​ផ្ទាល់​ពី​សំណាក់​លោក Maximillion Cooper នាយក​ប្រតិបត្តិ និង​ស្ថាបនិក Gumball 3000 ដើម្បី​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មាន ប្រកាស​ជា​ផ្លូវការ​អំពី​ព្រឹត្តិការណ៍ Gumball 3000 នៅ​កម្ពុជា និង​ផ្តល់​ព័ត៌មាន​កាន់តែ​ច្បាស់​អំពី​ព្រឹត្តិការណ៍​នេះ​ទាំងមូល ​។

លើស​ពី​សន្និសីទ​សារព័ត៌មាន​ផ្សេង​ៗ ថ្ងៃនេះ​ក្រុមហ៊ុន ជីប ម៉ុង បាន​បន្ថែម​សកម្មភាព​ជា​ច្រើន​ទៀត​ឱ្យ​សក្ដិ​សម​ទៅ​នឹង​ព្រឹត្តិការណ៍​លំដាប់​អន្តរជាតិ Gumball 3000 ដោយ​រួម​ប​ញ្ជូ​ល​ទាំង​ការ​ដាក់​តាំង​បង្ហាញ​រថយន្ត Supercar ជា​ច្រើន​គ្រឿង របស់​ជន​មាន​ឥទ្ធិពល កំពូល​អ្នកជំនួញ និង​កំពូល​សិល្បករ​ជា​ច្រើន​នៅ​កម្ពុជា ដើម្បី​ធ្វើ​ឱ្យ​អារម្មណ៍​បងប្អូន​ដែល​ស្រលាញ់ និង​ចូល​ចិត្ត​រថយន្ត​ប្រភេទ​ទាំងនេះ ឱ្យ​កាន់តែ​រំភើប ញាប់​ញ័រ​ទ្វេរ​ដង​។ កាន់តែ​ពិសេស​ទៀត​នោះ ក៏​មានការ​ប្រគំ​តន្ត្រី​ពី​សំណាក់ DJ, តារាចម្រៀង​ល្បី​ៗ និង​ក្រុម​តារាចម្រៀង​រ៉េ​ប​កំពុង​ពេញ​និយម LA CIMA CARTEL ផង​ដែរ ​។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍ Gumball 3000 នៅ​កម្ពុជា​នេះ នឹង​រៀបចំ​ឡើង​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៥-១៧ ខែកញ្ញា ឆ្នាំ​២០២៤ ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត នា​ថ្ងៃ​ទី​១៥ ខែកញ្ញា ស្នាក់​នៅ​រាជធានី​ភ្នំពេញ​១​យប់ និង​ស្នាក់​នៅ​ខេត្តសៀមរាប​១​យប់ រួច​ត្រឡប់​ទៅ​វិញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នា​ថ្ងៃ​ទី​១៧ ខែកញ្ញា​ ។ ការ​ជ្រើសរើស​យក​ខេត្តសៀមរាប ​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​នេះ គឺជា​ចូលរួម​ជំរុញ​ពី​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​ក្នុង​ទឹកដី​ប្រវត្តិសាស្ត្រ​នៃ​តំបន់​សៀមរាប​អង្គរ​ទៅ​កាន់​ពិភពលោក​តាម​រយៈ​ការ​ចូលរួម​ពី​បុគ្គល​ល្បី​ៗ​មក​ពី​ជុំវិញ​ពិភពលោក​។ សម្រាប់​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ ​នឹង​អនុញ្ញាត​ឱ្យ​សាធារណជន​ចូលរួម​ទស្សនា​កម្សាន្ត​សេរី ​ហើយ​ចំពោះ​ថវិកា​ដែល​បាន​មក​ពី​ព្រឹត្តិការណ៍​នេះ​ នឹង​បរិច្ចាគ​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ផង​ដែរ​ ។

ព្រឹត្តិការណ៍ Gumball 3000 នេះ​មិនមែន​ជា​ព្រឹត្តិការណ៍​ដែល​បង្កើត​ឡើង​ក្នុង​គោលបំណង​បង្អួត​រថយន្ត​ទំនើប​ៗ​ពី​សំណាក់​អភិជន​នៅ​កម្ពុជា​ទេ ផ្ទុយ​ទៅ​វិញ​វា​ជា​ព្រឹត្តិការណ៍​ដែល​រៀបចំ​ឡើង​ក្នុង​គោលបំណង​សំខាន់​ចំនួន​៤ គឺ​៖ ១). ការ​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា និង​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​ទៅ​កាន់​ពិភពលោក ២). ការ​ចូលរួម​ចំណែក​ក្នុង​សប្បុរសធម៌​ដ៏​ធំ​ទៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ៣). ការ​បើកឱកាស​រវាង​វិនិយោគ​គិ​ន​ឯកជន​បរទេស និង​នៅ​ក្នុងស្រុក​បាន​ជួប​គ្នា និង​៤). ការ​បង្កើត​កំណត់​ត្រា​ពិភពលោក​ហ្គី​ណេ​ស ”​ការ​ចូលរួម​ចត​រថយន្ត​ច្រើន​ជាងគេ​នៅ​មុខ​ប្រាសាទអង្គរវត្ត​”​ ។

ចំពោះ​អ្នក​ដែល​មាន​បំណង​ចង់​ចូលរួម​ ដាក់​តាំង​បង្ហាញ​រថយន្ត Supercar របស់​ខ្លួន ក៏​អាច​ចុះ​ឈ្មោះ​ចូលរួម​តាម​រយៈ​ការ​ជាវ​កញ្ចប់​បរិច្ចាគ​ដូច​ខាងក្រោម​៖

  1. រថយន្ត ១​គ្រឿង និង​មនុស្ស ២​នាក់ កញ្ចប់​បរិច្ចាគ ៥០០​ដុល្លារ
  2. រថយន្ត ៤​គ្រឿង និង​មនុស្ស ៨​នាក់ កញ្ចប់​បរិច្ចាគ ៤០០​ដុល្លារ
  3. រថយន្ត ១០​គ្រឿង និង​មនុស្ស ២០​នាក់ កញ្ចប់​បរិច្ចាគ ៣០០​ដុល្លារ

បញ្ជាក់ៈ រាល់​ថវិកា​ទាំងអស់​ទទួល​បាន ​ពី​ការ​ចូលរួម​នេះ នឹង​បរិច្ចាគ​ទៅ​កាន់​មន្ទីរពេទ្យ​កុមារ​អង្គរ ហើយ​ចំពោះ​អ្នក​ដែល​មិន​មាន​ដាក់​តាំង​បង្ហាញ​រថយន្ត ក៏​អាច​ចូលរួម​ចុះ​ឈ្មោះ​ ដើម្បី​បរិច្ចាគ​ទៅ​កាន់​មន្ទីរពេទ្យ​កុមារ​អង្គរ​ផង​ដែរ ​។

​សម្រាប់​ព័ត៌មាន​បន្ថែម​អាច​ទាក់ទង​មក​ផេ​ក Rev Up Cambodia ផ្ទាល់​ឬ​តាម​លេខ​ទូរស័ព្ទ៖ +855(0)67 734 734 / 60 671 123 ។ ​ចំនួន​មាន​កំណត់​សម្រាប់​ម្ចាស់​រថយន្ត​មក​ទទួល​ការ​ចុះ​ឈ្មោះ​មុន​នឹង​មានឱកាស​ដាក់​រថយន្ត​នៅ​ជួរ​មុខ ៕ អត្ថបទសហការ