ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន PH Restaurant ទិញ​យក Pizza Hut Cambodia ជាមួយ​គម្រោង​ពង្រីក​បន្ត

9 ខែ មុន

រាជធានីភ្នំពេញ ៖ កាលពី​ខែឧសភា ឆ្នាំ ២០២៤ ក្រុមហ៊ុន ភី​អេ​ច រេស​ថឹ​រេ​ន (PH Restaurant…

រាជធានីភ្នំពេញ ៖ កាលពី​ខែឧសភា ឆ្នាំ ២០២៤ ក្រុមហ៊ុន ភី​អេ​ច រេស​ថឹ​រេ​ន (PH Restaurant Co., Ltd) បាន​ទិញ​យក​ជា​ផ្លូវការ​នូវ​ប្រតិបត្តិការ​នៃ​ប្រ៊ែ​ន​ភី​ហ្សា​ហាត់ (Pizza Hut) ក្នុង​ប្រទេស​កម្ពុជា​ ។ ការ​ទិញ​យក​ជា​ផ្លូវការ​នេះ​ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​សម្រាប់​ក្រុមហ៊ុន ភី​អេ​ច រេស​ថឹ​រេ​ន ដែល​ជា​ក្រុមហ៊ុន​មួយ​របស់ Getz Group ក្នុង​ការ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្តាច់មុខ​លំដាប់​ពិភពលោក​របស់​ប្រ៊ែ​ន Pizza Hut ​។ ក្រោម​ការ​គ្រប់គ្រង​ថ្មី​នេះ​ក្រុមហ៊ុន PH Restaurant Co., Ltd. គ្រោង​នឹង​បើកហាង Pizza Hut ប្រមាណ 35 សាខា​បន្ថែម​ទូ​ទាំង​ប្រទេស កម្ពុជា​ក្នុង​រយៈពេល 5 ឆ្នាំ​ខាង​មុខ ដោយ​ផ្អែក​លើ​យុទ្ធសាស្ត្រ​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​តំបន់ និង​នាំ​យក​ភី​ហ្សា​ទៅ​ដល់​គ្រប់​អតិថិជន​ក្នុង សហគមន៍ ​។

លោកស្រី Paula Sonthisiri អគ្គ​នាយិកា​នៃ​ក្រុមហ៊ុន PH Restaurant Co., Ltd. បាន​ឲ្យ​ដឹង​ថា “​ពួក​យើង​ពិតជា​រីករាយ និង​រំភើប​ក្នុង​ការ​សហការ​ជាមួយ Pizza Hut ដើម្បី​បង្កើន​វត្តមាន​របស់​យើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។ ចក្ខុវិស័យ​របស់​យើង​គឺ​ដើម្បី​ក្លាយ ជា​ប្រ៊ែ​ន​ភី​ហ្សា​ឈានមុខ​គេ ដោយ​ផ្តោត​លើ​គុណភាព សេវាកម្ម និង​រសជាតិ​អាហារ​ល្អ​បំផុត​ដែល​កិត្តិនាម​របស់ Pizza Hut ​។ ការ​ពង្រីក​វត្តមាន​នេះ​នឹង​បង្កើត​ឱកាស​ដ៏​មាន​ន័យ​ដល់​បុគ្គលិក​របស់​យើង​ហើយ ពួក​យើង​នឹង​ប្តេជ្ញា​ចូលរួម​ចំណែក​វិជ្ជមាន​ដល់ សហគមន៍ ។​”

ក្រុមហ៊ុន PH Restaurant Co., Ltd. គ្រោង​នឹង​ពឹងផ្អែក​លើ​សហប្រតិបត្តិការ​ក្នុង​តំបន់​ជា​រួម និង​ចំណេះដឹង​ទីផ្សារ​ក្នុងស្រុក​ដើម្បីជំរុញ​កំណើន​នេះ​ ។ យុទ្ធ​សាសន៍​របស់​ពួក​យើង​នឹង​ផ្តោត​លើ​ការ​បើក​ទីតាំង​ថ្មី​នៅ​ក្នុង​តំបន់​សំខាន់​ៗ​ការ​ពង្រឹង​សេវាកម្ម​ដឹក​ជញ្ជូន​ និង​ការ​ផ្តល់ជូន​បទ​ពិសោធន៍​ថ្មី​ដើម្បី​បំពេញតម្រូវការ​ដែល​កំពុង​រីក​លូតលាស់​របស់​ប្រជាជន​កម្ពុជា​ ។

លោក Vineet Sharma អ្នកគ្រប់គ្រង​ប្រចាំ​តំបន់​នៃ Pizza Hut អាស៊ី​អា​គ្នេ​យ៏​បាន​ឲ្យ​ដឹង​ថា “​នៅ Pizza Hut ពួក​យើង​ជឿជាក់ លើ​ការ​បង្កើន​មិត្តភាព និង​ភាព​ស្និត​ស្នាល​តាម​រយៈ​ភាព​រីករាយ​នៃ​ការ​ទទួលទាន​ភី​ហ្សា ​។ ពួក​យើង​មាន​សេចក្តី​រំភើប​រីករាយ ដែល​មាន​ដៃគូ ដូច​ជា​ក្រុមហ៊ុន PH Restaurant Co., Ltd. ដែល​មាន​គោលដៅ​រួម​តែ​មួយ​គឺ​ការ​បង្កើន​សក្តានុពល​ប្រ៊ែ​ន​របស់​ពួក​យើង​” ។ នេះ​ជា​ការ ចាប់ផ្តើម​ទំព័រ​ថ្មី​ដ៏​គួរ​ឲ្យ​រំភើបចិត្ត​សម្រាប់ Pizza Hut Cambodia​ ។

អំពី PH Restaurant Co., Ltd.
PH Restaurant Co., Ltd. ជា​ផ្នែក​មួយ​នៃ Getz Group ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ម្ហូបអាហារ​ដោយ​ផ្តោត​លើ​ការ​ផ្តល់​នូវ បទ​ពិសោធន៍​ពិសេស នៃ​ការ​ទទួលទាន​អាហារ​រួម​បញ្ចូល​ទាំង​ម្ហូប​ហូប​បែប​សកល និង​សេវាកម្ម​ដ៏​ល្អ​ឥត​ខ្ចោះ​ ។ ក្រុមហ៊ុន PH Restaurant Co., Ltd. ខិតខំ​បង្កើត​អនុស្សាវរីយ៍​ល្អ សម្រាប់​អតិថិជន​របស់​ខ្លួន ​។ ចក្ខុវិស័យ​របស់​ក្រុមហ៊ុន PH Restaurant Co., Ltd. គឺ​ដើម្បី​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ការ​ផ្តល់​បទ​ពិសោធន៍ ទទួលទាន​អាហារ​លំដាប់​ពិភពលោក​ដោយ​ផ្តល់​ជូន​នូវ​សេវាកម្ម និង​រសជាតិ ដែល​មិន​អាច​កាត់ថ្លៃ​បាន ​។ ក្រុមហ៊ុន PH Restaurant Co., Ltd. នឹង​ប្រឹងប្រែង​ផ្តល់​នូវ​អ្វី​ដែល​លើស​ពី​ការ​រំពឹង​ទុក របស់​អតិថិជន និង​ក្លាយជា​ជម្រើស​ដំបូង​សម្រាប់​ការ​ទទួលទាន​អាហារ​បែប​សាមញ្ញ​ ។

អំពី Pizza Hut®
Pizza Hut ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Yum! Brands, Inc. (NYSE: YUM) ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ 1958 នៅ​ទីក្រុង Wichita រដ្ឋ Kansas ហើយ​ចាប់តាំងពី​ពេល​នោះ​មក​បាន​ទទួល​កេរ្តិ៍ឈ្មោះ​ជា​អ្នក​នាំមុខ​គេ​ក្នុង​ការ​ច្នៃប្រឌិត​ជាមួយនឹង​ការ​បង្កើត​រូបតំណាង​ដូច​ជា ភី​ហ្សា Original® Pan និង Original® Stuffed Crust​ ។ នៅ​ឆ្នាំ 1994 Pizza Hut គឺជា​ប្រ៊ែ​ន​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​បញ្ជា​ទិញ​អាហារ តាម​អ៉ីនធឺណិត​ដំបូង​បង្អស់​ ។ សព្វ​ថ្ងៃនេះ Pizza Hut បន្ត​ឈានមុខ​គេ​ក្នុង​វិស័យ​ឌី​ជី​ថ​ល និង​បច្ចេកវិទ្យា​ជាមួយនឹង​ទំហំ​ប្រតិបត្តិកា រ​ជាង​ពាក់កណ្តាល​ទូ​ទាំង​ពិភពលោក​បាន​មក​ពី​ការ​បញ្ជា​ទិញ​តាម​ឌី​ជី​ថ​ល​ ។ ក្នុង​នាម​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ប្រភេទ​ភី​ហ្សា​លើ ពិភពលោក Pizza Hut បាន​បើក​ភោជនីយដ្ឋាន​ជាង 19,000 នៅ​ក្នុង 110 ប្រទេស​។ តាម​រយៈ​វត្តមាន​ដ៏​ទូលំទូលាយ Pizza Hut ក៏​នៅ​តែ​បន្ត​បង្កើត​ឱកាស​ដល់់​បុគ្គលិក និង​សហគមន៍​ជុំវិញ​ពិភពលោក​ ៕ អត្ថបទសហការ