ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គន្លឹះ​ដ៏​អស្ចារ្យ​ជួយ​ឱ្យ​កូន​ធ្វើ​ការងារ​ផ្ទះ​ប្រកបដោយ​ទំនួល​ខុស​ត្រូវ !

10 ខែ មុន

រាជធានី​ភ្នំពេញ ៖ ការ​ធ្វើ​ការងារ​ផ្ទះ​មាន​សារៈសំខាន់​សម្រាប់​ការ​អភិវឌ្ឍន៍​របស់​កុមារ ។ ការ​ធ្វើ​ការងារ​ផ្ទះ​អាច​ជួយ​កុមារ​ឱ្យ​រៀន​ជំនាញ​ជីវិត និង​ការ​ទទួលខុសត្រូវ ។ ការ​ធ្វើ​ការងារ​ផ្ទះ​ក៏​អាច​បង្កើន​ទំនុកចិត្ត​សម្រាប់​កុមារ​ផង​ដែរ ។ ការងារ​ផ្ទះ​អាច​បង្រៀន​កុមារ​ពី​របៀប​ធ្វើ​កិច្ចការ​ដែល​ពួក​គេ​ត្រូវការ​ពេញ​មួយ​ជីវិត…

រាជធានី​ភ្នំពេញ ៖ ការ​ធ្វើ​ការងារ​ផ្ទះ​មាន​សារៈសំខាន់​សម្រាប់​ការ​អភិវឌ្ឍន៍​របស់​កុមារ ។ ការ​ធ្វើ​ការងារ​ផ្ទះ​អាច​ជួយ​កុមារ​ឱ្យ​រៀន​ជំនាញ​ជីវិត និង​ការ​ទទួលខុសត្រូវ ។ ការ​ធ្វើ​ការងារ​ផ្ទះ​ក៏​អាច​បង្កើន​ទំនុកចិត្ត​សម្រាប់​កុមារ​ផង​ដែរ ។ ការងារ​ផ្ទះ​អាច​បង្រៀន​កុមារ​ពី​របៀប​ធ្វើ​កិច្ចការ​ដែល​ពួក​គេ​ត្រូវការ​ពេញ​មួយ​ជីវិត ដូច​ជា​ការ​បោកគក់ ការ​លាងចាន និង​ការ​ជូត​ផ្ទះ​ជាដើម ។ ការងារ​ផ្ទះ​ក៏​បង្រៀន​ជំនាញ​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ពួក​គេ​នៅ​ក្នុង​ថ្នាក់រៀន និង​ក្នុង​វិស័យ​កីឡា ដូច​ជា​របៀប​ធ្វើការ​ជា​ក្រុម និង​ជា​ផ្នែក​មួយ​នៃ​ក្រុម ។ កាលណា​អ្នក​ចាប់ផ្ដើម​បង្រៀន​កូន​ធ្វើ​កិច្ចការ​បាន​កាន់តែ​ឆាប់ វា​កាន់តែ​ល្អ​សម្រាប់​អ្នក និង​កូន ។ អ្នក​អាច​ឱ្យ​ពួក​គេ​ចាប់ផ្តើម​ធ្វើ​រឿង​តូច​ៗ​មួយ​ចំនួន​នៅ​ជុំវិញ​ផ្ទះ នៅ​ពេល​ដែល​ពួក​គេ​មាន​អាយុ​ចាប់ពី ៣ ឬ ៤ ឆ្នាំ ។

១. ធ្វើ​កិច្ចការ​ជា​ផ្នែក​មួយ​នៃ​ទម្លាប់ ៖ សូម​ធ្វើ​ឱ្យ​ការងារ​ផ្ទះ​ជា​ទម្លាប់​មួយ​ដ៏​ល្អ​ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក ។ សូម​ផ្តល់​ឱ្យ​កុមារ​នូវ​ជម្រើស​នៃ​កិច្ចការ​ដែល​ពួក​គេ​អាច​ធ្វើ ហើយ​ការ​រក្សា​តារាង​ការងារ​ក៏​អាច​មាន​ប្រយោជន៍​ផង​ដែរ ។ ការ​រៀបចំ​ការងារ​ឱ្យ​ជាក់លាក់ ដូច​ជា​ការ​សុំ​ឱ្យ​ពួក​គេ​រៀបចំ​ទុកដាក់​សៀវភៅ​នៅ​លើ​តុ និង​របស់​លេង​នៅ​ក្នុង​កន្ត្រក​ឱ្យ​មាន​របៀប គឺ​ប្រសើរ​ជាង​និយាយ​ថា ចូរ​សម្អាត​បន្ទប់​របស់​កូន ។ ភាព​ជាក់លាក់​អនុញ្ញាត​ឱ្យ​កុមារ​ដឹង​ពី​អ្វី​ដែល​អ្នក​រំពឹង​ទុក ។ ការ​បំបែក​ការងារ​ជា​តូច​ៗ កុមារ​ទំនងជា​ទទួល​បាន​ជោគជ័យ​ជាង​មុន ដូច្នេះ​ហើយ​ពួក​គេ​មាន​អារម្មណ៍​ថា មាន​សមិទ្ធផល​កាន់តែ​ច្រើន ។

២. ការ​ផ្តល់​រង្វាន់ ៖ ការ​ផ្តល់​រង្វាន់​ដល់​កុមារ​ដោយ​ការ​សរសើរ ឬ​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ការ​បំពេញការងារ​អាច​ផ្តល់​ឱ្យ​កុមារ​នូវ​អារម្មណ៍​នៃ​ស្នាដៃ ។ ហើយ​អ្នក​ក៏​អាច​បង្កើន​ទំហំ​ការងារ និង​ទំនួល​ខុស​ត្រូវ​ចំពោះ​កូន​បន្ថែម​ទៀត​បាន​ផង​ដែរ ។ ឧទាហរណ៍ ចាប់ផ្តើម​ដោយ​ឱ្យ​កូន​របស់​អ្នក​រៀបចំ​គ្រែ​គេង​ម្តង​ក្នុង​មួ​យស​ប្តា​ហ៍ ហើយ​បង្កើត​បន្តិច​ម្តង​ៗ​រហូត​ដល់​ពួក​គេ​ធ្វើ​វា​ជា​រៀងរាល់ថ្ងៃ ។

៣. ផលវិបាក​នៃ​ការ​មិន​ធ្វើ​កិច្ចការ ៖ ប្រសិនបើ​ក្មេង​ដឹង​ពី​ការងារ​របស់​ពួក​គេ ប៉ុន្តែ​ពួក​គេ​មិន​ធ្វើ​ទេ អ្នក​អាច​ប្រាប់​ពួក​គេ​ថា អ្នក​ក៏​អាច​ដក​ប្រាក់​ឧបត្ថម្ភ ឬ​ម៉ោង​មើល​ទូរទស្សន៍​របស់​ពួក​គេ​ដែរ ។ វិធី​នេះ​កុមារ​ចាប់ផ្តើម​យល់​ថា ជម្រើស​របស់​ពួក​គេ​នឹង​បង្ក​ឱ្យ​មាន​ផលវិបាក ។ បន្ទាប់​មក​អ្នក​អាច​លើកទឹកចិត្ត​ពួក​គេ​ថា ៖ «​ស​ប្តា​ហ៍​ក្រោយ គឺជា​ឱកាស​មួយទៀត ដើម្បី​ធ្វើ​កិច្ចការ​របស់​កូន ហើយ​កូន​ក៏​នឹង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​វិញ​ផង​ដែរ ៕ ប្រភព ៖ childmind

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ អបអរសាទរ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ និង​កម្មវិធី​ភាស​ចិន ចូល​រៀន​ថ្ងៃ​ទី ១ ខែសីហា ឆ្នាំ ២០២៤ ។ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ ចូល​រៀន​ថ្ងៃ​ទី ២៦ ខែសីហា ឆ្នាំ ២០២៤ ។ សាលារៀន​ផ្តល់​ជូន​កញ្ចប់​សិក្សា​សម្រាប់​គ្រួសារ (​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ​) និង​អាហារ​រូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៣១ ខែកក្កដា (​សម្រាប់​ម​ត្តេ​យ្យ អង់គ្លេស និង​ចិន​) និង​ថ្ងៃ​ទី ២៥ ខែសីហា (​ចំណេះ​ទូទៅ​ខ្មែរ​) ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀងរាល់ថ្ងៃ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕