ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចុះ​ពិនិត្យ​​ទីតាំង​ សម្រាប់​សាងសង់​ទារកដ្ឋាន និង​ពិនិត្យ​សង្វា​ក់​ផលិតកម្ម​ដ៏​ទំនើប ​របស់​រោងចក្រ ម៉ា​វ៉​ល

5 ខែ មុន

រាជធានីភ្នំពេញ​៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៤ បាន​ចុះ​ពិនិត្យ​មើល​ទីតាំង…

រាជធានីភ្នំពេញ​៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៤ បាន​ចុះ​ពិនិត្យ​មើល​ទីតាំង ​សម្រាប់​សាងសង់​ទារកដ្ឋាន និង​ពិនិត្យ​សង្វា​ក់​ផលិតកម្ម​ដ៏​ទំនើប ​ក្នុង​តំបន់​រោងចក្រ​ម៉ា​វ៉​ល ហ្កា​មិន ដែល​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ​ភ្នំពេញ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​ ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​នៅ​ទីតាំង​សាងសង់ ​ជា​ទារកដ្ឋាន​នៅ​ក្នុង​តំបន់​រោងចក្រ​នេះ សម្រាប់​ការ​មើលថែ​ទាំ​កូន​ៗ​ របស់​កម្មករនិយោជិត ដែល​មាន​អាយុ​ចាប់ពី​ទារក ​ក្រោយ​ពេល​កើត​ រហូត​ដល់​អាយុ ៣​ឆ្នាំ ​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​មន្ត្រី​ជំ​ជំនាញ​របស់​ក្រសួង​ បន្ត​ធ្វើការ​សហការ​ជាមួយ​ភាគី​រោងចក្រ​ ដើម្បី​ឈាន​ដល់​ការ​សាងសង់ ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ រហូត​ដល់​បញ្ចប់​ដំណើរការ​សាងសង់ឱ្យបាន​រលូន ដើម្បី​ជួយ​សម្រួល​ដល់​បងប្អូន​កម្មករនិយោជិត​ក្នុង​រោងចក្រ​អាចយ​កកូន​ៗ​ មក​ផ្ញើ​ក្នុង​ទារកដ្ឋាន ដើម្បី​ទទួល​បានការ​មើលថែ​ទាំ​សុខភាព និង​ទទួល​បាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ សម្រាប់​ទារក ដែល​ជា​មូលធន​មនុស្ស​កម្ពុជា ​ចាប់ពី​តូច​ទៅ​តែ​ម្តង​ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា​ នេះ​ជា​ការ​យកចិត្តទុកដាក់ ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​អាណត្តិ​ទី ​៧​ នេះ ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដោយ​មាន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​ជា​សេនាធិការ​ ក្នុង​ការ​អនុវត្ត​កិច្ច​ការងារ​ដ៏​សំខាន់​នេះ​ ចាប់ពី​ឆ្នាំ​២០២៤​នេះ​តទៅ ដើម្បី​បម្រើ​ជា​ប្រយោជន៍​ដល់​កម្មករនិយោជិត ក៏​ដូច​ជា​ធនធានមនុស្ស​ជំនាន់​ក្រោយ ​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ពិនិត្យ​មើល​សង្វា​ក់​ផលិតកម្ម​ ក្នុង​រោងចក្រ​កាត់ដេរ ម៉ា​វ៉​ល ដែល​បំពាក់​ដោយ​គ្រឿង​បរិក្ខារ​ទំនើប​ពាក់កណ្តាល​ស្វ័យប្រវត្តិ និង​មាន​កន្លែងធ្វើការ​ប្រកបដោយ​ផាសុកភាព និង​មាន​លក្ខណៈ​ស្តង់ដា​ខ្ពស់ និង​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ស្តង់ដា​រការងារ​ថែម​ទៀត​ផង ​៕ អត្ថបទសហការ