ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បញ្ហា​អាកប្បកិរិយា តើ​កូន​គួរ​ជួប​អ្នកជំនាញ​ដែ ឬទេ ?

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​ទាំងអស់​គ្នា​តែង​ព្រួយបារម្ភ​ពី​កូន​ៗ ។ ពេល​ខ្លះ​ការ​ព្រួយបារម្ភ គឺថា​តើ​ពួក​គេ​កំពុង​លូតលាស់​តាម​របៀប​ដែល​មាន​សុខភាព​ល្អ​ដែរ ឬទេ ? ឬថា​តើ​ពួក​គេ​សប្បាយចិត្ត ឬ​អត់…

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​ទាំងអស់​គ្នា​តែង​ព្រួយបារម្ភ​ពី​កូន​ៗ ។ ពេល​ខ្លះ​ការ​ព្រួយបារម្ភ គឺថា​តើ​ពួក​គេ​កំពុង​លូតលាស់​តាម​របៀប​ដែល​មាន​សុខភាព​ល្អ​ដែរ ឬទេ ? ឬថា​តើ​ពួក​គេ​សប្បាយចិត្ត ឬ​អត់ ? ហើយ​ច្បាស់​ណាស់ យើង​មិន​ចូល​ចិត្ត​ឃើញ​ពួក​គេ​សោកសៅ ឬ​រង​ទុក្ខ​នោះ​ទេ ។ ហើយ​ពេល​ខ្លះ​ឪពុក​ម្តាយ​ក៏​ព្រួយបារម្ភ​ដោយសារ​អាកប្បកិរិយា​មិន​សមរម្យ​របស់​កុមារ​កំពុង​បង្ក​បញ្ហា​ដល់​ពួក​គេ ឬ​សម្រាប់​គ្រួសារ​ទាំងមូល ។

បញ្ហា​ប្រឈម​មួយ​នៃ​ការ​ចិញ្ចឹម​កូន គឺ​ការ​ដឹង​ថា ពេល​ណា​ដែល​ការ​ព្រួយបារម្ភ​របស់​យើង គឺជា​រឿង​ចាំបាច់​ដែល​ត្រូវធ្វើ​សកម្មភាព​អន្តរា​គម​ណ៍​ភ្លាម​ៗ ? តើ​អ្នកដឹង​ថា ពេល​ណា​គួរ​ទទួល​បាន​ជំនួយ​ពី​អ្នកជំនាញ ? មាន​ភាព​ខុស​ប្លែក​គ្នា​ជា​ច្រើន​នៅ​ក្នុង​របៀប​ដែល​កុមារ​លូតលាស់ ។ ប៉ុន្តែ​ខាងក្រោម​នេះ គឺជា​ចំណុច​សំខាន់​មួយ​ចំនួន​ដែល​អ្នកជំនាញ​ណែនាំ​ឱ្យ​ឪពុក​ម្តាយ​ពិចារណា​ក្នុង​ការ​សម្រេចចិត្ត​ថា តើ​កុមារ​ត្រូវការ​ជំនួយ​ពី​អ្នកជំនាញ​ដែរ ឬទេ ? ៖

តើ​ឥរិយាបថ​អ្វីខ្លះ​ដែល​ធ្វើ​ឱ្យ​អ្នក​ព្រួយបារម្ភ ? ដើម្បី​វាយតម្លៃ​ស្ថានភាព​របស់​អ្នក​ឱ្យ​បាន​ច្បាស់លាស់ វា​ជា​រឿង​សំខាន់​ក្នុង​ការ​សង្កេត និង​កត់ត្រា​ជា​ពិសេស​អំពី​រឿង​ដែល​អ្នក​ព្រួយបារម្ភ ។ ព្យាយាម​ចៀសវាង​ការ​និយាយ​ទូទៅ​ដូច​ជា «​គេ​កំពុង​ធ្វើ​សកម្មភាព​គ្រប់ពេល​» ឬ «​ពួក​គេ​មិន​សហការ​» ។ ប៉ុន្តែ​សូម​គិត​អំពី​អាកប្បកិរិយា​ជាក់លាក់​ដូច​ជា​គ្រូ​របស់​គេ​ត្អូញត្អែរ​ថា កូន​អ្នក​មិន​ចេះ​អត់ធ្មត់ ឆេវឆាវ ឆាប់​ខឹង ឧ​ហ្សា​ហ៍​យំ ឬ​ចេះ​តែ​ចង់​នៅ​ម្នាក់ឯង​ជាដើម ។

តើ​វា​កើតឡើង​ញឹកញាប់​ប៉ុនណា ? ប្រសិនបើ​កូន​របស់​អ្នក​ហាក់ដូចជា​សោកសៅ តើ​វា​កើតឡើង​ម្តង​ក្នុង​មួ​យស​ប្តា​ហ៍ ឬ​ច្រើន​ដង ? បើ​គេ​មាន​អារម្មណ៍​តានតឹង តើ​កើតឡើង​នៅ​ពេល​ណា ? តើ​មាន​រយៈពេល​ប៉ុន្មាន ? ដោយសារ​អាកប្បកិរិយា​ដែល​មាន​បញ្ហា​ជា​ច្រើន​ការ​ភ័យ​ខ្លាច ការ​រំជើបរំជួល ការ​ឆាប់​ខឹង ការ​ឆេវឆាវ គឺជា​រឿង​ដែល​កុមារ​ទាំងអស់​តែង​មាន​ពេល​ខ្លះ​រយៈពេល និង​ភាព​ញឹកញាប់ គឺជា​គន្លឹះ​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ជំងឺ ។

តើ​អាកប្បកិរិយា​ទាំងនេះ​នៅ​ក្រៅ​កម្រិត​ធម្មតា​សម្រាប់​អាយុ​របស់​កូន​អ្នក​ទេ ? តាម​ធម្មជាតិ កុមារ​មានកា​លូតលាស់​ខុស​គ្នា ដូច្នេះ​វា​អាច​ពិបាក​ក្នុង​ការ​បំបែក​អាកប្បកិរិយា​ធម្មតា​ចេញពី​បញ្ហា​ធ្ងន់ធ្ងរ ។ ជា​ញឹកញយ វា​មាន​ប្រយោជន៍​ក្នុង​ការ​ចែករំលែក​ការ​សង្កេត​របស់​អ្នក​ជាមួយ​អ្នកជំនាញ​ដែល​ឃើញ​កុមារ​ជា​ច្រើន ដូច​ជា​គ្រូបង្រៀន អ្នក​ចិត្តសាស្ត្រ​សាលា ឬ​គ្រូពេទ្យ​កុមារ ។ ពួក​គេ​អាច​ផ្តល់​ឱ្យ​អ្នក​នូវ​ទស្សនៈ​ថា តើ​អាកប្បកិរិយា​របស់​កូន​អ្នក​ខុសធម្មតា​ឬ​អត់​សម្រាប់​ក្រុម​អាយុ​របស់​ពួក​គេ ។ តើ​ពួក​គេ​មានការ​ភ័យ​ខ្លាច មិន​ស្តាប់បង្គាប់ ឬ​ឆេវឆាវ​ច្រើន​ជាង​កុមារ​ដទៃ​ទៀត​ឬ ?

តើ​វា​បាន​បន្ត​យូរ​ប៉ុនណា​ហើយ ? អាកប្បកិរិយា​ដែល​មាន​បញ្ហា​ដែល​បាន​កើតឡើង​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ ឬ​ពីរ​បី​ស​ប្តា​ហ៍ ជា​ញឹកញាប់​អាច​មក​ពី​ភាព​តានតឹង ហើយ​វា​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​តាម​ពេលវេលា ។ អាកប្បកិរិយា​ដែល​នៅ​ជាប់​នឹង​មួយ​ខែ ឬ​ច្រើន​ជាង​នេះ​ទំនងជា​ត្រូវការ​ការ​ព្យាបាល ។

តើ​បញ្ហា​នេះ​រំខាន​ដល់​ជីវិត​កូន​របស់​អ្នក​កម្រិត​ណា ? វិធី​ល្អ​បំផុត​ដើម្បី​ប្រាប់​ថា តើ​កូន​របស់​អ្នក​ត្រូវការ​ជំនួយ​ដែរ​ឬទេ គឺថា​តើ​រោគ​សញ្ញា និង​អាកប្បកិរិយា​របស់​ពួក​គេ​កំពុង​ស្ថិត​ក្នុង​របៀប​នៃ​ជីវិត​ធម្មតា​របស់​ពួក​គេ​ឬ​អត់ ។ តើ​វា​រំខាន​ដល់​គ្រួសារ និង​បង្កជម្លោះ​ក្នុងផ្ទះ ឬ ? តើ​វា​ធ្វើ​ឱ្យ​គាត់​ពិបាក​នៅ​សាលា ឬ​ជាមួយ​មិត្ត​ភ័ក្ដិ​ទេ ? ប្រសិនបើ​កុមារ​មិន​អាច​ធ្វើ​អ្វី​ដែល​ពួក​គេ​ចង់ ឬ​ត្រូវធ្វើ ពួក​គេ​អាច​ត្រូវការ​ជំនួយ ៕ ប្រភព ៖ childmind

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ អបអរសាទរ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ និង​កម្មវិធី​ភាស​ចិន ចូល​រៀន​ថ្ងៃ​ទី ១ ខែសីហា ឆ្នាំ ២០២៤ ។ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ ចូល​រៀន​ថ្ងៃ​ទី ២៦ ខែសីហា ឆ្នាំ ២០២៤ ។ សាលារៀន​ផ្តល់​ជូន​កញ្ចប់​សិក្សា​សម្រាប់​គ្រួសារ (​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ​) និង​អាហារ​រូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៣១ ខែកក្កដា (​សម្រាប់​ម​ត្តេ​យ្យ អង់គ្លេស និង​ចិន​) និង​ថ្ងៃ​ទី ២៥ ខែសីហា (​ចំណេះ​ទូទៅ​ខ្មែរ​) ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀងរាល់ថ្ងៃ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕