ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ ទទួល​ជំនួយ​រថយន្ត​ពន្លត់​អគ្គិភ័យ ​ពី​ខេត្ត​ក្យ​ង់​សាំង​ប៊ូ​ក​ដូ រ​បស់​កូរ៉េ​ខាងត្បូង

1 ខែ មុន

រាជធានីភ្នំពេញ ​៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​សុក្រ ទី​ ២៦…

រាជធានីភ្នំពេញ ​៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​សុក្រ ទី​ ២៦ ខែកក្កដា​ ឆ្នាំ​ ២០២៤​ នេះ បាន​ទទួល​ជំនួយ​រថយន្ត​ពន្លត់​អគ្គិភ័យ ​ចំនួន​ ១០​ គ្រឿង​ ពី​ឯកឧត្តម Lee Cheol-Woo អភិបាលខេត្ត​ក្យ​ង់​សាំង​ប៊ូ​ក​ដូ​ នៃ​សាធារណរដ្ឋ​កូរ៉េ ដោយ​មានការ​សម្របសម្រួល​ពី​ អង្គការ​ចលនា​ភូមិ​ថ្មី​នៃ​សាធារណរដ្ឋ​កូរ៉េ​ ។

ក្នុង​ពិធី​ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋបាល​ខេត្ត​ ដែល​បាន​ផ្តល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំង​ ១០ ​គ្រឿង​ដើម្បី​ជួយ​សម្រួល​ដល់​តម្រូវការ​ប្រើប្រាស់​ចាំបាច់​ក្នុង​អង្គភាព​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​។

ទន្ទឹម​នឹង​នោះ ឯកឧត្តម Lee Cheol-Woo បាន​គូសបញ្ជាក់​ថា ការ​ផ្តល់​ជំនួយ​នេះ​គឺ​ធ្វើ​ឡើង​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ក្រសួង​ការងារ និង​រដ្ឋបាល​ខេត្ត ក៏​ដូច​ជា​ទំនាក់ទំនង​កម្រិត​យុទ្ធសាស្ត្រ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​កូរ៉េ​ខាងត្បូង​ដើម្បី​ផ្តល់​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ ៕ អត្ថបទសហការ