ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្បួន​ចិញ្ចឹម​កូន​ឱ្យ​មាន​សុភមង្គល មាន​ទំនុកចិត្ត និង​ចេះ​គិតគូរ​ពិចារណា !

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​គ្រប់​រូប​ប្រាថ្នា​ចង់ឱ្យ​កូន​ៗ​សប្បាយ​រីករាយ មាន​ទំនុកចិត្ត និង​ចេះ​ត្រិះ​រិះគិត​ពិចារណា ។ ប៉ុន្តែ​តើ​យើង​ត្រូវធ្វើ​ដូច​ម្តេច ដើម្បី​ដឹង​ថា អ្វី​ដែល​យើង​កំពុង​ធ្វើ គឺ​ត្រឹមត្រូវ​សម្រាប់​ពួក​គេ…

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​គ្រប់​រូប​ប្រាថ្នា​ចង់ឱ្យ​កូន​ៗ​សប្បាយ​រីករាយ មាន​ទំនុកចិត្ត និង​ចេះ​ត្រិះ​រិះគិត​ពិចារណា ។ ប៉ុន្តែ​តើ​យើង​ត្រូវធ្វើ​ដូច​ម្តេច ដើម្បី​ដឹង​ថា អ្វី​ដែល​យើង​កំពុង​ធ្វើ គឺ​ត្រឹមត្រូវ​សម្រាប់​ពួក​គេ ?

ផ្តល់​ឱ្យ​ពួក​គេ​នូវ​អារម្មណ៍​សុវត្ថិភាព ៖ ការ​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព​អាច​ជួយ​បង្កើន​ទំនុកចិត្ត និង​សមត្ថភាព​របស់​ពួក​គេ​កាន់តែ​ល្អ​ប្រសើរ ។

ច្រៀង​ឱ្យ​ពួក​គេ​ស្តាប់ ៖ ការ​ច្រៀង​បំពេរ​អាច​ធ្វើ​ឱ្យ​ទារក​ស្ងប់ស្ងាត់ និង​គេង​លក់​បាន​យូរ ។ ការ​ច្រៀង​ឱ្យ​កូន​ធំ​ស្តាប់​អាច​ជួយ​បន្ធូរ​អារម្មណ៍​របស់​ពួក​គេ ជា​ជាង​គ្រាន់តែ​និយាយ​ជាមួយ​ពួក​គេ ។

កុំឱ្យ​មាន​របស់​លេង​ច្រើន​ពេក ៖ មិន​មាន​អ្វី​ខុស​ទេ ក្នុង​ការ​ជួយ​ដល់​ការ​អភិវឌ្ឍន៍​របស់​កូន​អ្នក តាម​រយៈ​ការ​ប្រើប្រាស់​សម្ភារ ឬ​របស់​លេង​អប់រំ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា របស់​លេង​កាន់តែ​តិច វា​អាច​ជំរុញ​ឱ្យ​ក្មេង​មានការ​ច្នៃប្រឌិត​កាន់តែ​ខ្ពស់ ។

ឱ្យ​ពួក​គេ​ចូល​គេង​ឱ្យ​បាន​ឆាប់ ៖ ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា ទម្លាប់​ចូល​គេង​ដ៏​ល្អ​ជាប់លាប់ ទម្លាប់​ចូល​គេង​ពី​ព្រលប់ គឺ​ល្អ​សម្រាប់​សុខភាព​របស់​ក្មេង​ៗ ។

បោះបង់​ចោល​បច្ចេកវិទ្យា ៖ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្លាំង​ពេក​អាច​អាក្រក់​សម្រាប់​ទំនាក់ទំនង​រវាង​ឪពុក​ម្តាយ និង​កូន​តូច ក៏​ដូច​ជា​ការ​លូតលាស់​របស់​ក្មេង​ៗ​ផង​ដែរ ។ ស្មា​ត​ហ្វូ​ន​អាច​ធ្វើ​ឱ្យ​ជីវិត​កាន់តែ​ងាយស្រួល និង​រីករាយ​ជាង​មុន ។ សេវាកម្ម​អន​ឡាញ​អាច​ជួយ​សន្សំ​សំចៃ​ពេលវេលា និង​លុយកាក់ ប៉ុន្តែ​ពេល​ខ្លះ វា​ធ្វើ​ឱ្យ​ឪពុក​ម្តាយ​អសកម្ម លែង​ចេះ​ធ្វើ​អ្វី​ដោយ​ដៃ លែង​ចេះ​ធ្វើ​អ្វី​ដោយ​កម្លាំង ហើយ​សូ​ម្បី​តែ​ពេល​ខ្លះ លែង​មាន​ពេលវេលា​លេង​ជាមួយ​កូន​តូច​របស់​ពួក​គេ​ទៀត​ផង ។

ព្យាយាម​មិន​ឱ្យ​មានការ​បង្ខិតបង្ខំ ៖ ការ​បង្ខំ​កូន​របស់​អ្នក​ឱ្យធ្វើ​អ្វីមួយ​ផ្ទុយ​នឹង​ឆន្ទៈ​របស់​ពួក​គេ​អាច​នាំ​ឱ្យ​ប៉ះពាល់​ដល់​អាកប្បកិរិយា និង​ការ​លូតលាស់​របស់​កូន ។

ថែរក្សា​សុខភាព​ផ្លូវចិត្ត​ឱ្យ​បាន​ល្អ ៖ ការ​ថែរក្សា​សុខភាព​ផ្លូវ​ចិត្តបាន​ល្អ ការ​ធ្លាក់​ទឹកចិត្ត​តិចតួច និង​ការ​គោរព​ខ្លួនឯង​កាន់តែ​ប្រសើរ​បាន​ជួយ​ឱ្យ​ឪពុក​ម្តាយ​មាន​ភាព​វិជ្ជមាន ហើយ​ឥទ្ធិពល​នៃ​ការ​មាន​អារម្មណ៍ល្អ និង​ភាព​ជា​ឪពុក​ម្តាយ​ជា​វិជ្ជមាន អាច​ជួយ​ឱ្យ​កូន​ក្មេង​លូតលាស់​កាន់តែ​ប្រសើរ ។

ចូលរួម​ជាមួយ​គ្នា ៖ កុមារ​រៀន​កាន់តែ​ល្អ​ប្រសើរ ប្រសិនបើ​មានការ​ចូលរួម​ពី​ឪពុក​ម្តាយ​ក្នុង​ការ​នៅ​ជាមួយ​កូន និង​បង្រៀន​កូន​បន្ថែម ។ ក្រៅពី​ឪពុក​ម្តាយ បងប្អូន ពូ​មីង និង​ជីដូន​ជីតា​ក៏​ដើរតួ​នាទី​សំខាន់​ចំពោះ​រឿង​នេះ​ផង​ដែរ ។

មានការ​ច្នៃប្រឌិត ៖ ការ​លេង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាមួយ​កូន​ញឹកញាប់​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​អាកប្បកិរិយា ហើយ​អ្វី​ដែល​សំខាន់ គឺ​វា​សប្បាយ​ផង​ដែរ ។ ចុង​ក្រោយ​ឪពុក​ម្តាយ កូន និង​ទំនាក់ទំនង​នីមួយ​ៗ​គឺ​ខុស​គ្នា ។ ដូច្នេះ វា​គ្មាន​ល្បិច​ណាមួយ​ដើម្បី​ចិញ្ចឹម​កូន​ដែល​មាន​សុភមង្គល សុខភាព​ល្អ និង​ចេះ​គិតគូរ​នោះ​ទេ ។ អ្វី​ដែល​អាច​ដំណើរការ​សម្រាប់​គ្រួសារ​មួយ ប្រហែលជា​មិនមែន​សម្រាប់​គ្រួសារ​មួយ​ផ្សេង​ទៀត​ទេ ។ មិន​ថា​អ្នកមាន​ស្ទីល​ចិញ្ចឹម​កូន​បែប​ណា ការ​ចំណាយពេល​រីករាយ​ជាមួយ​កូន គឺ​ល្អ​សម្រាប់​មនុស្ស​គ្រប់​គ្នា ៕ ប្រភព ៖ nct

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ អបអរសាទរ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ និង​កម្មវិធី​ភាស​ចិន ចូល​រៀន​ថ្ងៃ​ទី ១ ខែសីហា ឆ្នាំ ២០២៤ ។ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ ចូល​រៀន​ថ្ងៃ​ទី ២៦ ខែសីហា ឆ្នាំ ២០២៤ ។ សាលារៀន​ផ្តល់​ជូន​កញ្ចប់​សិក្សា​សម្រាប់​គ្រួសារ (​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ​) និង​អាហារ​រូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៣១ ខែកក្កដា (​សម្រាប់​ម​ត្តេ​យ្យ អង់គ្លេស និង​ចិន​) និង​ថ្ងៃ​ទី ២៥ ខែសីហា (​ចំណេះ​ទូទៅ​ខ្មែរ​) ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀងរាល់ថ្ងៃ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕