ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន MPOS និង PassApp សហការ បង្កើត​យុទ្ធសាស្ត្រ​ថ្មី ដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់ ​កាន់តែ​ងាយស្រួល​ជាង​មុន

1 ខែ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន MPOS និង PassApp បាន​ចុះហត្ថលេខា​យោគយល់​គ្នា​លើ​ភាព​ជា​ដៃគូរ​សហការ គោលបំណង​ជំរុញ​អាជីវកម្ម​បែប​ឌី​ជី​ថ​ល ដើម្បី​ផ្ដល់​ជូន​ឱ្យ​អ្នក​ប្រើប្រាស់​របស់​ក្រុមហ៊ុន​ទាំង​ពីរ​ទទួល​បាន​អត្ថប្រយោជន៍ និង​ភាព​ងាយស្រួល​ជាង​មុន​។…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន MPOS និង PassApp បាន​ចុះហត្ថលេខា​យោគយល់​គ្នា​លើ​ភាព​ជា​ដៃគូរ​សហការ គោលបំណង​ជំរុញ​អាជីវកម្ម​បែប​ឌី​ជី​ថ​ល ដើម្បី​ផ្ដល់​ជូន​ឱ្យ​អ្នក​ប្រើប្រាស់​របស់​ក្រុមហ៊ុន​ទាំង​ពីរ​ទទួល​បាន​អត្ថប្រយោជន៍ និង​ភាព​ងាយស្រួល​ជាង​មុន​។ ពិធី​នេះ​បាន​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៤ ​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ​របស់​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​បានឱ្យ​ដឹង​ថា កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​រវាង MPOS និង PassApp នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់ ​ទាំង​សងខាង​ក្នុង​រូបភាព​ជា​ច្រើន​ ។ ជាដំបូង​ប្រព័ន្ធ​គ្រប់គ្រង​ភោជនីយដ្ឋាន និង​ការ​បញ្ជា​ទិញ​វៃឆ្លាត MPOS (MPOS F&B Management System) សហការ​គ្នា​យ៉ាង​ស៊ីជម្រៅ​ជាមួយនឹង PassApp កម្មវិធី​ទូរ​សព្ទ​ដៃ​ផ្ដល់​សេវាកម្ម​កក់​តាក់ស៊ី ដើម្បី​ផ្តល់​ជូន​ម្ចាស់​អាជីវកម្ម និង​អ្នក​ប្រើប្រាស់​នូវ​អត្ថប្រយោជន៍​កាន់តែ​ពិសេស​ជាង​មុន ដោយ​អតិថិជន និង​ទទួល​បានការ​បញ្ចុះតម្លៃ​ពិសេស ​រាល់ពេល​ធ្វើ​ដំណើរ​តាម​រយៈ PassApp​ទៅ​តាម​បណ្ដា​ហាង​ជា​ដៃគូ​របស់ MPOS ។

លើស​ពី​នេះ អតិថិជន​ក៏​នឹង​ទទួល​បាន ការ​ផ្តល់​ជូន​ពិសេស​បន្ថែម​ទៀត គ្រាន់តែ​បង្ហាញ​ប្រវត្តិ​ប្រតិបត្តិការ​ធ្វើ​ដំណើរ​ ក្នុង​កម្មវិធី PassApp រាល់​កា​រក​ម្ម៉​ង់​អាហារ ឬ​ភេសជ្ជៈ​ពី​ហាង​ដៃគូរ​របស់ MPOS ។ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​នេះ នឹង​ជួយ​ជំរុញ​ដំណើរការ​អាជីវកម្ម​បែប​ឌី​ជី​ថ​ល​នៅ​កម្ពុជា កាន់តែ​ងាយស្រួល ឆ្លាត​វៃ និង​មាន​សុវត្ថិភាព​ជាង​មុន និង​បន្ដ​លើកកម្ពស់​ក្នុង​ការ​ផ្ដល់​ជូន​បទ​ពិសោធន៍​ ដែល​ល្អ​ប្រសើរ​ជាង​មុន​ដល់​អតិថិជន​ទូទៅ​ផង​ដែរ ​។

លោក Edward តំណាង​ក្រុមហ៊ុន MPOS បាន​ថ្លែង​ថា​៖ «​យើង​រីករាយ​ណាស់​ក្នុង​ការ​ឈាន​ដល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន PassApp​ ។ នេះ​មិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ​ក្នុង​ការ​អភិវឌ្ឍន៍​ក្រុមហ៊ុន​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ជំហាន​ដ៏​សំខាន់​សម្រាប់​ភាគី​ទាំង​ពីរ​ក្នុង​ការ​រួមចំណែក​លើកកម្ពស់​អាជីវកម្ម​បែប ​ឌី​ជី​ថ​ល​នៅ​កម្ពុជា ព្រមទាំង​សម្រេច​បាន​នូវ​លទ្ធផល​ឈ្នះ​-​ឈ្នះ ក្នុង​ការ​ផ្ដល់​ជូន​សេវាកម្ម​ល្អ​ប្រសើរ​ជាង​មុន ជូន​អតិថិជន​ក្នុង​វិស័យ​ទាំង​ពីរ នា​សម័យ​ឌី​ជី​ថ​ល​នេះ​ផង​ដែរ​»​ ។

កញ្ញា ម៉េ​ង លី (Meng Ly) ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន PassApp បាន​គូសបញ្ជាក់​ថា​៖ «​កិច្ច​សហប្រតិបត្តិការ​ជាមួយ MPOS នឹង​ផ្តល់​ឱ្យ​អ្នក​ប្រើប្រាស់​របស់​ខ្លួន​ទទួល​បាន​បទ​ពិសោធន៍​សេវាកម្ម​បន្ថែម​ ជាមួយ​ម្រើ​ស​ច្រើន​បែប មាន​សេវាកម្ម​កក់​ដំណើរការ​ ទៅ​កាន់​ហាង​ម្ហូបអាហារ និង​ភេសជ្ជៈ ដែល​មាន​ភាព​ងាយស្រួល ទាន់សម័យ និង​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់ ដោយ​កាត់​បន្ថយ​ការ​ចំណាយ​ ។ ពួក​យើង​នឹង​អភិវឌ្ឍន៍​បទ​ពិសោធន៍​ថ្មី​ៗ​រួម​គ្នា​នា​ពេល​អនាគត​។ ភាគី​ទាំង​សងខាង​នឹង​ធ្វើការ​ផ្សព្វផ្សាយ​អំពី​សកម្មភាព​ទីផ្សារ​ចម្រុះ​នៅ​លើ​បណ្តាញ​សង្គម​ជា​ប្រចាំ ដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់​អាច​ទទួល​បាន​អត្ថប្រយោជន៍​កាន់តែ​ច្រើន​»។

កិច្ច​សហប្រតិបត្តិការ​រវាង MPOS និង PassApp មិន​ត្រឹមតែ​នាំ​មក​នូវ​ឱកាស​អភិវឌ្ឍន៍​ថ្មី​ៗ​ ដល់​ភាគី​ទាំង​សងខាង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បញ្ចូល​នូវ​ភាព​រស់​រវើក​ថ្មី​ ទៅ​ក្នុង​វិស័យ​ម្ហូបអាហារ និង​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា និង​រួម​គ្នា​បើក​យុគសម័យ​ថ្មី​នៃ​អាជីវកម្ម​ផង​ដែរ​ ។

គួរ​បញ្ជាក់​ថា MPOS គឺជា​អ្នក​ផ្តល់​សេវា​ប្រព័ន្ធ​គ្រប់គ្រង​ឌី​ជី​ថ​ល​ម្ហូបអាហារ ក្នុងស្រុក​ប្រកបដោយ​វិជ្ជាជីវៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ប្តេជ្ញា​ចិត្ត​ដើម្បី​ធ្វើ​ឱ្យ​ប្រតិបត្តិការ​ហាង ​មាន​ភាព​ងាយស្រួល ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធភាព​ នៃ​ការ​គ្រប់គ្រង និង​ការ​ផ្តល់​នូវ​ការ​គាំទ្រ​ផ្នែក​ទីផ្សារ​ ។ ផលិតផល​ទំនើប​នឹង​ផ្តល់​នូវ​ដំណោះស្រាយ​ ឌី​ជី​ថ​ល​ដ៏​ទូលំទូលាយ​ សម្រាប់​ឧស្សាហកម្ម​ម្ហូបអាហារ ជួយ​ពាណិជ្ជករ​កាត់​បន្ថយ​ការ​ចំណាយ បង្កើន​ប្រសិទ្ធភាព និង​បង្កើន​សមត្ថភាព​ប្រតិបត្តិការ ​។ បច្ចុប្បន្ន​នេះ MPOS បាន​សហការ​ជាមួយ​ពាណិជ្ជករ ​ក្នុង​អាជីវកម្ម​ច្រើន​ប្រភេទ​ផ្សេង​ៗ​គ្នា ព្រមទាំង​អនុវត្ត​វិធីសាស្ត្រ​នៃ​ការ​បញ្ជា​ទិញ​ដ៏​ងាយស្រួល និង​ឧបករណ៍​ទីផ្សារ​សម្ព័ន្ធ​សម្បូរ​បែប ដែល​ជួយ​ដល់​ពាណិជ្ជករ​បង្កើន​ប្រាក់​ចំណូល បង្កើន​លំហូរ​អតិថិជន និង​លើកកម្ពស់​ការ​ប្រកួតប្រជែង​ទីផ្សារ​ ។

PassApp គឺជា​កម្មវិធី​ទូរ​សព្ទ​ដៃ​ផ្ដល់​សេវាកម្ម​កក់​តាក់ស៊ី ​ក្នុងស្រុក​ដំបូង​គេ​របស់​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៧ ហើយ​បច្ចុប្បន្ន​ដំណើរការ​នៅ ​ក្នុង​ខេត្ត​ក្រុងភ្នំពេញ សៀមរាប ព្រះ​សីហ​នុ បាត់ដំបង កំពត កំពង់ចាម កំពង់ស្ពឺ កណ្ដាល និង​បន្ទាយ​មាន​ជ័យ​។ កម្មវិធី PassApp ងាយស្រួល​ប្រើ ហើយ​អ្នក​អាច​ធ្វើការ​កក់​ទៅ​គ្រប់​ទីកន្លែង គ្រប់ពេលវេលា ជាមួយ​ជម្រើស​ទូរ​ទាត់​តាម​អន​ឡាញ ឬ​ប្រាក់សុទ្ធ ។ កម្មវិធី​នេះ​អាច​ផ្តល់​នូវ​មធ្យោបាយ​ ជា​ច្រើន​ប្រភេទ​ដូច​ជា កង់​បី​ឥណ្ឌា រ៉ឺ​ម៉ក រថយន្ដ​តូច និង​រថយន្ដ SUV ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​សេវាកម្ម​កក់​ដំណើរ​តាម​ប្រ​ព័​ន្ទ​អន​ឡាញ​ប្រកបដោយ​តម្លៃ​សមរម្យ និង​ភាព​ងាយស្រួល​ ៕ អត្ថបទសហការ