ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កាន់តែ​អស្ចារ្យ​សម្រាប់​អតិថិជន Smart ជាមួយការ​ឈ្នះ​រង្វាន់​កាន់តែ​ច្រើន​រាល់ពេល​បញ្ចូល​លុយទូរ​សព្ទ

1 ខែ មុន

រាជធានីភ្នំពេញ ៖ កាន់តែ​រំភើប​ជាមួយ Smart ជាមួយនឹង​ការ​ផ្តល់​ជូន​ដ៏​ធំ​ជាមួយនឹង​ប្រ​ម៉ូ​សិន «បញ្ចូល​លុយ​ដើម្បី​ឈ្នះ 2024» ​។ ការ​ផ្តល់​ជូន​នេះ បាន​បង្កើត​ឡើង​យ៉ាង​ពិសេស​សម្រាប់​អតិថិជន​របស់…

រាជធានីភ្នំពេញ ៖ កាន់តែ​រំភើប​ជាមួយ Smart ជាមួយនឹង​ការ​ផ្តល់​ជូន​ដ៏​ធំ​ជាមួយនឹង​ប្រ​ម៉ូ​សិន «បញ្ចូល​លុយ​ដើម្បី​ឈ្នះ 2024» ​។ ការ​ផ្តល់​ជូន​នេះ បាន​បង្កើត​ឡើង​យ៉ាង​ពិសេស​សម្រាប់​អតិថិជន​របស់ Smart ដើម្បី​ផ្តល់​ជូន​នូវ​ការ​ឈ្នះ​រង្វាន់​ភ្លាម​ៗ​ដែល​រួម​មាន​ដូច​ជា ទូរ​សព្ទ​ដៃ​ម៉ាក Samsung ម៉ូតូ កង់ និង​រង្វាន់​ផ្សេង​ៗ​ជា​ច្រើន​ទៀត រាល់ពេល​ដែល​អតិថិជន​បញ្ចូល​លុយ​ទូរ​សព្ទ​ ។ កាន់តែ​ធំ​ហើយ​ពិសេស​នោះ​គឺ​អតិថិជន Smart ដែល​បញ្ចូល​លុយ​កាន់តែ​ច្រើន នឹង​ទទួល​បាន​ឱកាស​កាន់តែ​ច្រើន​ដើម្បី​មានឈ្មោះ​ចូលរួម​ក្នុង​ការ​ចាប់​រង្វាន់​រថយន្ត BYD SEAGUL ចំនួន 1 គ្រឿង​ជា​រៀង​រាល់​ខែ ចាប់ពី​ខែកញ្ញា​នេះ​តទៅ និង​រង្វាន់​ធំ​រថយន្ត BYD DOLPHIN ចំនួន 1 គ្រឿង ដែល​នឹង​ត្រូវ​ចាប់​រង្វាន់​នា​ដើមឆ្នាំ 2025​ ។

រាល់ពេល​ដែល​អតិថិជន Smart បញ្ចូល​លុយ​យ៉ាងតិច 1 ដុល្លារ​មិន​ថា​តាម​រយៈ​កាត​កោស ឬ E-top Up នោះ​ឡើយ អតិថិជន​នឹង​ឈ្នះ​រង្វាន់​ភ្លាម​ៗ​តែ​ម្តង​ ។ រង្វាន់​ដែល​អាច​ឈ្នះ​បាន​ភ្លាម​ៗ​នោះ​រួម​មាន ម៉ូតូ​ម៉ាក Yamaha QBIX 2020 (5 រង្វាន់​) កង់​ម៉ាក​ Trek (5 រង្វាន់​) ទូរ​សព្ទ​ដៃ​ម៉ាក Samsung រួម​មាន Samsung Galaxy Z Fold 5 (10 រង្វាន់​) Samsung Galaxy Z Fold 4 (1 រង្វាន់​) Samsung Galaxy Z Flip 4 (2 រង្វាន់​) Samsung Galaxy S23 Ultra (20 រង្វាន់​) Samsung Galaxy A53 5G (40 រង្វាន់​) Samsung Galaxy A14 5G (40 រង្វាន់​) ឧបករណ៍​បំពង​សំឡេង (Speaker) ម៉ាក JBL (10 រង្វាន់​) ប័ណ្ណ​បញ្ចុះតម្លៃ (​ច្រើន​រង្វាន់​) និង​ពិន្ទុ SmartVIP (​ច្រើន​រង្វាន់​) ផង​ដែរ ។

លើស​ពី​នេះ សម្រាប់​រាល់​ការ​បញ្ចូល​លុយ អតិថិជន​នឹង​ទទួល​បាន​ឱកាស​ដើម្បី​មានឈ្មោះ​ចូលរួម​ក្នុង​ការ​ចាប់​រង្វាន់​រថយន្ត​ម៉ាក BYD SEAGUL 1 គ្រឿង​/​ខែ (​សរុប​ 4 គ្រឿង​)​។ លើស​ពី​នេះ Smart នឹង​មាន​រង្វាន់​ធំ​រថយន្ត​ម៉ាក BYD DOLPHIN ចំនួន​ 1 គ្រឿង ដែល​នឹង​ចាប់​ត្រូវ​រង្វាន់​ជូន​អតិថិជន​នា​ដើមឆ្នាំ 2025 នេះ​ផង​ដែរ​ ។

ការ​ផ្តល់​ជូន​នេះ សម្រាប់​អតិថិជន Smart ដែល​បញ្ចូល​លុយ​តាម​កាត​កោស ភ្នាក់ងារ​លក់រាយ​Smart កម្មវិធី SmartNas​ និង​តាម app ធនាគារ​នានា​ ។ Smart នៅ​តែ​បន្ត​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​កាន់តែ​ល្អ​លើស​ពី​សេវាកម្ម​ទូទៅ​ជូន​ដល់​អតិថិជន​របស់​យើង​ ។ អតិថិជន​អាច​ស្វែង​យល់​បន្ថែម​ពី​ការ​ផ្តល់​ជូន​ពិសេស​នេះ​តាម​រយៈ​តំណ​ភ្ជាប់​ទៅ​កាន់​គេហទំព័រ​ផ្លូវការ​របស់ Smart ៖ https://www.smart.com.kh/

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ការ​ឈ្នះ​រង្វាន់​ គឺ​ធ្វើ​ឡើង​ប្រកបដោយ​តម្លាភាព និង​ឈ្ន្នះះ​ដោយ​ពិតប្រាកដ ។ ជាក់ស្តែង Smart បាន​និង​កំពុង​តែ​បន្ត​ផ្តល់​ជូន​រង្វាន់​ទៅ​កាន់​អតិថិជន​ជា​បន្តបន្ទាប់​ជា​ច្រើន​រូប ដែល​បាន​ភ្ជាប់​គម្រោង Smart ល្អ​ ! ហើយ​បង្វិល​កង​សំណាង SmartNas​ ។ ខាងក្រោម​នេះ​ជា​រូបភាព អតិថិជន​មួយ​ចំនួន​ដែល​បាន​ឈ្នះ​នា​ពេល​កន្លង​មក ​។
**​លក្ខខណ្ឌ​ផ្សេង​ៗ​ត្រូវ​បាន​អនុវត្ត​ ៕ អត្ថបទសហការ