ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ឃួ​ង ស្រេង ចេញ​ញត្តិ​គាំទ្រ​សារ​ពិសេស សម្តេច​តេ​ជោ ហ៊ុន សែន ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម និង​ថ្កោលទោស​ជន​ដែល​ញុះញង់ និង​បំភ្លៃ​ការ​ពិត

1 ខែ មុន

រាជធានី​ភ្នំពេញ ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ​ទាំងអស់ សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សារ​ពិសេស​របស់ សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ​ទាំងអស់ សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សារ​ពិសេស​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៤​នេះ ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA) ហើយ​ថ្កោលទោស​ចំពោះ​ជន​ណា ដែល​ញុះញង់ និង​បំភ្លៃ​ការ​ពិត​ថា កិច្ច​សហប្រតិបត្តិការ​នេះ​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី ​។

កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម គឺជា​គំនិត​ផ្តួចផ្តើម​ដំបូង​របស់​កម្ពុជា ក្នុង​ឆ្នាំ​ ១៩៩៩ ដែល​ពេល​នោះ​មាន សម្តេច​តេ​ជោ ជា​នាយក​រដ្ឋមន្ត្រី ក្នុង​គោលបំណង​ជំរុញ​សមាហរណកម្ម​ខេត្ត​ជាប់​ព្រំដែន នៃ​ប្រទេស​ទាំង​បី កម្ពុជា​-​ឡាវ​- វៀតណាម ដោយ​ធ្វើ​យ៉ាងណា​ប្រែក្លាយ​ព្រំដែន​នេះ ទៅ​ជា​ព្រំដែន​មិត្តភាព សាមគ្គីភាព និង​ការ​អភិវឌ្ឍ​ ។ គិត​មក​ដល់​ឆ្នាំ ​២០២៤ ​នេះ កិច្ចប្រជុំ​ក្រោម​ក្រប​ខណ្ឌ​នៃតំបន់ត្រីកោណ​អភិវឌ្ឍន៍​នេះ បាន​ធ្វើ​ឡើង​ចំនួន​ ១១​ លើក​រួច​មក​ហើយ ដោយ​មានការ​ប្តូរ​វេន​គ្នា​ធ្វើ​ជា​ប្រធាន​រវាង ប្រទេស​ទាំង​បី ហើយ​ឆ្នាំ ​២០២៤ ​នេះ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល CLV លើក​ទី​ ១២​ ។

គម្រោង​កិច្ច​សហប្រតិបត្តិការ​នេះ មាន​គោលការណ៍​គ្រឹះ​សំខាន់ ក្នុង​ការ​លើកកម្ពស់​ការ​គោរព និង​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ផលប្រយោជន៍​រួម ការ​ការពារ​បូរណភាព​ទឹកដី និង​ការ​ដោះស្រាយ​បញ្ហា តាម​រយៈ​ទំនាក់ទំនង​ការទូត និង​ច្បាប់​អន្តរជាតិ ​។ មិនតែប៉ុណ្ណោះ គម្រោង​នេះ ជា​កា​រត​ភ្ជាប់​ដែល​នាំ​មក​នូវ​ការ​បង្កើន​ពាណិជ្ជកម្ម​ឆ្លង​ដែន ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍ ដែល​ជា​គ្រឹះ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​តំបន់​ព្រំដែន និង​ទូ​ទាំង​ប្រទេស​ផង​ដែរ​ ។

តាម​រយៈ​កិច្ច​សហ​ប្រ​តិ ប​ត្តិ​ការ​នេះ ប្រទេស​ទាំង​៣​បាន​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ និង​មាន​ប្រសិទ្ធភាព ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាមកំហែង​ផ្នែក​សន្តិសុខ​មិនមែន​ប្រពៃណី ដូច​ជា​ ៖ ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ការ​កា.ប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ គ្រោះ​មហន្តរាយ​ធម្មជាតិ សន្តិសុខ​សុខភាព​សាធារណៈ ការ​ជួញដូរ​មនុស្ស និង​ការ​ជួញដូរ​គ្រឿងញៀ.ន​ជាដើម ​។

យើង​សូម​ប្រកាស​ថ្កោលទោស និង​ប្រឆាំង​ដាច់អហង្ការ ចំពោះ​ការ​ញុះញង់ បង្កចលាចល សំដៅ​បំផ្លាញ​សមិទ្ធផល និង​ដំណើរការ​អភិវឌ្ឍ​នៃ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ និង​សូម​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់ សូម​បន្ត​ចូលរួម និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់ ការ​អនុវត្ត​កម្មវិធី និង​គម្រោង​អភិវឌ្ឍ​តំបន់ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ មាតុភូមិ និង​ប្រជាជន ​៕ អត្ថបទសហការ