ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សិស្ស​គុន​តៃ​ក្វា​ន់​ដូ​ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និងសាលារៀន​ណ​ត្ស​ឡាញ​ន៍ ​៨៤ ​រូប ​ប្រឡង​ឡើងខ្សែក្រវាត់​ដោយ​ជោគជ័យ

1 ខែ មុន

រាជធានីភ្នំពេញ ៖ កាលពី​ចុង​សបា្ត​ហ៍​កន្លង​មកនេះ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍​បាន​រៀបចំ​កម្មវិធី​ប្រឡង​ដំឡើង​ខ្សែរ​ក្រវាត់​សម្រាប់​សិស្ស​គុន​តៃ​ក្វា​ន់​ដូ​ប្រចាំ​សិក្សា ​២០២៣-២០២៤ ហើយ​ជា​លទ្ធផល​សិស្ស​គុន​ចំនួន​ ៨៤ ​រូប ​បាន​ទទួល​ការ​ដំឡើង​ខ្សែក្រវាត់​ដោយ​ជោគជ័យ…

រាជធានីភ្នំពេញ ៖ កាលពី​ចុង​សបា្ត​ហ៍​កន្លង​មកនេះ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍​បាន​រៀបចំ​កម្មវិធី​ប្រឡង​ដំឡើង​ខ្សែរ​ក្រវាត់​សម្រាប់​សិស្ស​គុន​តៃ​ក្វា​ន់​ដូ​ប្រចាំ​សិក្សា ​២០២៣-២០២៤ ហើយ​ជា​លទ្ធផល​សិស្ស​គុន​ចំនួន​ ៨៤ ​រូប ​បាន​ទទួល​ការ​ដំឡើង​ខ្សែក្រវាត់​ដោយ​ជោគជ័យ ​។

លោក ទុំ តុលា នាយក​កម្មវិធី​បំ​ណិ​ន​ជីវិត នៃ​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ខ្យូ​ខេ​សិន គ្រុប បាន​ណែនាំ​ដល់​សិស្សានុសិស្ស​ត្រូវ​ខិតខំ​ហ្វឹកហាត់​កីឡា ដើម្បី​ទទួល​បា​នូវ​សុខភាព​ល្អ វិន័យ​ផ្ទាល់ខ្លួន​ល្អ កិត្តិយស សេចក្តី​ថ្លៃថ្នូរ សាមគ្គីភាព និង​គេច​ផុត​ពី​គ្រឿងញៀ.ន ។ លោក​បាន​បញ្ចា​ក់ថា ក្រៅពី​ផ្តល់​ការ​សិក្សា សាលារៀន​ក៏​បន្ថែម​កម្មវិធី កីឡា សិល្បៈ របាំ គំនូរ និង​តន្ត្រី​នៅ​ចុង​ស​ប្តា​ហ៍ ដើម្បី​ពង្រឹង​កាយសម្បទា​ឲ្យ​បាន​រឹង​មាំ ស្វាហាប់ និង​មាន​សុខភាព​ល្អ និង​ក្នុង​បំណង​ឲ្យ​សិស្ស​ទទួល​បាន​ជំនាញ​ផ្សេង​ៗ ក៏​ដូច​ជា​កាត់​បន្ថយ​ការ​តានតឹង​ផ្នែក​អារម្មណ៍ ​។ លើស​ពី​នេះ សាលា​បាន​ផ្តល់​នូវ​បំ​ណិ​ន​ថ្មី​ៗ ក្នុង​នោះ​មាន​ដូច​ជា ភាព​ជា​អ្នកដឹកនាំ ហិរញ្ញវត្ថុ​និង​សហគ្រិនភាព បំ​ណិ​ន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ដើម្បី​ឆ្លើយ​តប​នឹង​ទីផ្សារ​ការងារ​នៅ​ពេល​អនាគត ​។

លោក​បាន​ថ្លែ​អរគុណ​ចំពោះ​គណៈនាយក លោកគ្រូ អ្នកគ្រូ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​ណ​ត្ស​ឡាញ​ន៍ គ្រប់​សាខា ព្រមទាំង​សិស្សានុសិស្ស​ដែល​បាន​ខិតខំ​ព្យាយាម​សិក្សា​រៀនសូត្រ និង​ហ្វឹកហាត់​ដោយ​យក​អស់កម្លាំង​កាយ​ចិត្ត​រហូត​ឈាន​ដល់​ការ​ប្រឡង​ដំឡើង​ខ្សែក្រវាត់​សិស្ស​គុន​នា​ឱកាស​នេះ ​។ គួរ​បញ្ជាក់​ថា​សិស្ស​គុន​ចួ​ល​រួម​ប្រឡង​មាន​អាយុ​ចន្លោះ​ពី ​៩ ​ដល់ ១៩ ​ឆ្នាំ​មក​ពី ​១០ ​សាខា​នៃ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​និង​ណ​ត្ស​ឡាញ​ន៍​សរុប​ចំនួន​ ១០៥​ នាក់ ​៕ អត្ថបទសហការ