ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក​ជំទាវ​បណ្ឌិត ជា ​សិរី នាំ​ទៀនវស្សា​និង​ទេយ្យវត្ថុ​ ប្រគេន​ដល់​វត្ត​ ៦៦ ​ស្ថិត ​ក្នុងស្រុក​ស​ន្ទុ​ក

2 ខែ មុន

ខេត្តកំពង់ធំ៖ លោក​ជំទាវ​បណ្ឌិត ជា​សិរី សមាជិក​គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ ចុះ​មូលដ្ឋាន​ ស្រុក​ស​ន្ទុ​ក ​កាលពី​ថ្ងៃ​ទី​២០​ ខែកក្កដា…

ខេត្តកំពង់ធំ៖ លោក​ជំទាវ​បណ្ឌិត ជា​សិរី សមាជិក​គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ ចុះ​មូលដ្ឋាន​ ស្រុក​ស​ន្ទុ​ក ​កាលពី​ថ្ងៃ​ទី​២០​ ខែកក្កដា ​ឆ្នាំ​២០២៤ ​បាន​នាំ​យក​ទៀន​ព្រះ​វស្សា ទេយ្យវត្ថុ និង ព្រមទាំង​បច្ច័យ​ដែល​ជា​ទឹកចិត្តប្រកបដោយ​សុទ្ធា​ជ្រះថ្លា ​របស់​ឯកឧត្តម ជា ចាន់​តូ និង​លោក ជំទាវ ខៀវ ស៊ី​ណា​ទៅ​ប្រគេនព្រះសង្ឃគង់​ចាំ​ព្រះ​វស្សា​ដល់​វត្ត​ចំនួន ៦៦ ​វត្ត​ស្ថិត​ក្នុងស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ​។

សូម​បញ្ជាក់​ថា ពិធី​ចូល​ព្រះ​វស្សា​នេះ ​ត្រូវ​បាន​ប្រជាជន​កម្ពុជា​ គោរព​ប្រតិបត្តិ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ តាម​ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធ​សាសនា ​។​ ហើយ​សម្រាប់​ឆ្នាំ​២០២៤​ នេះ​ពិធី​ចូល​ព្រះ​វស្សា​គឺ​ប្រព្រឹត្តិ​ទៅ​ ត្រូវ​ថ្ងៃអាទិត្យ​១​រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ​២០២៤ ។

នៅ​ក្នុង​ឱកាស​អញ្ជើញ​ប្រគេន​ទៀន​ព្រះ​វស្សា ទេយ្យវត្ថុ​និង បច្ច័យ​ទៅ​ប្រគេន​ដល់​វត្ត​ចំនួន ៦៦ ​ក្នុងស្រុក​ស​ន្ទុ​ក ខេត្ត​កំពង់ធំ ​នោះ​លោក​ជំទាវ​បណ្ឌិត ជា ​សិរី បាន​ជម្រាប​ពី​ការ​ផ្ដាំផ្ញើសាកសួ​សុខទុក្ខ ​ពីសំណាក់​ឯកឧត្តម ជា ចាន់​តូ ទេ​សា​ភិបាល​កិត្តិយស​ធនាគារជាតិនៃ​កម្ពុជា​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ធំ​និង លោក​ជំទាវ ខៀវ ស៊ី​ណា​ ប្រគេន​ដល់​ព្រះសង្ឃ​គ្រប់​ៗ​ព្រះ​អង្គ ​ក៏​ដូច លោកយាយ​លោកតា​ចាស់ព្រឹទ្ធាចារ្យ ​តាម​អារាម​ទាំងអស់​ទូ​ទាំង​ស្រុក ​ដោយ​ក្ដី​គោរព​និង​នឹករលឹក​បំផុត ​។

លោក​ជំទាវ​បណ្ឌិត​បាន​បញ្ជាក់​ដែរ​ថា​៖ ​មិន​ថា​បុណ្យ​ទាន​ជា​ប្រពៃណី​ជាតិ និង​ការងារ​មនុស្ស​ធ៌​ម រួម​ទាំង​ការ​កសាង​រាល់​សមិទ្ធផល​នានា​ក្នុងស្រុក​ស​ន្ទុ​ក​កន្លង​មកនេះ​លោក​ទាំង​ ២ ​បាន​ខិតខំ​កសាងបាន​ច្រើន​សន្ធឹកសន្ធាប់​ទាំង​ក្នុង​វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ​ ។

ក្នុង​ឱកាស​នោះ​ដែរ​លោក​ជំទាវ​បណ្ឌិត ជា សិរី ក៏​បញ្ជាក់​ដែរ​ថា​៖ ​តាម​រយៈបុណ្យ​កុសល​ដែល​កើត​ចេញ
នា​ពេល​នេះ ​លោក​ជំទាវ​បណ្ឌិត​ក៏​បាន​ឧទ្ទិស​ជូន​ដល់​ជីដូន ជីតា​មាតា បិតា និង​ញ្ញាត្តិ​តិ​ការ​ទាំង ​៧​សណ្ដាន​ បាន​ចែក​ឋាន​នោះ​មួយ​ចំណែក​ ហើយ​មួយ​ចំណែក​ទៀត ​គឺ​ឧទ្ទិស​ជូន​ចំពោះ​ដល់​ឌួ​ង​វិញ្ញាណ​នៃ​វិ​រៈ​យុទ្ធ​ជន យុទ្ធ​នារី ស្នេហា​ជាតិ​គ្រប់​ៗ​ជំនាន់ ដែល​បាន​បូជា​អាយុ ជីវិត​ដើម្បី​បុព្វហេតុ​ជាតិមាតុភូមិ និង ប្រជា​ជាន​កម្ពុជា ដែល​ស្លា.ប់​បាត់បង់​ជីវិត​ ក្នុង​បរប​ប្រល័យ​ពូជ​សាស​ន៏ ប៉ុ​ល ពត នោះ​ផង​ដែរ ។

ទៀន​ព្រះ​វស្សា ទេយ្យវត្ថុ និង​បច្ច័យ​សរុប​ប្រមាណ​ជាង ១០០ ​លាន​រៀល ត្រូវ​បានវេ​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា​ អស់​កាល​ត្រីមាស​សម្រាប់​វត្ត​ទាំង​ ៦៦​ ក្នុងស្រុក​ស​ន្ទុ​ក​នា​ពេល​នោះ ​ក្នុង​វត្ត​នីមួយ​ៗ ​រួម​មាន​៖​ ទៀន​ព្រះ​វស្សា​១​គូរ, ​អង្ករ​, ​មី​ត្រីខ​, ​ទឹកដោះគោ, ​ទឹក​សុទ្ធ ទឹកក្រូច, ​ទឹកត្រី, ទឹកស៊ីអ៊ីវ​, ​អំបិល​, ប៊ី​ចេ​ង, ​តែ, កាហ្វេ និង បច្ច័យ​មួយ​ចំនួន​ផង​ដែរ ​៕ អត្ថបទសហការ