ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្វីត្រូវធ្វើនៅពេលកូនរបស់អ្នកឈ្លើយខុសធម្មតា !

9 ខែ មុន

រាជធានីភ្នំពេញ ៖ ភាព​ឈ្លើយរបស់កុមារ ​មិន​មែន​ជា​សញ្ញា​បញ្ជាក់​ថា​ អ្នក​កំពុង​ចិញ្ចឹមកូនដែលគ្មានបានការនោះទេ ។ តាមពិតពេលខ្លះភាពឈ្លើយអាចជាសញ្ញានៃអ្វីដែលល្អផងដែរ ដូចជាកូនរបស់អ្នកមានអារម្មណ៍ស្រួល និងមានសុវត្ថិភាពជាមួយអ្នក ។…

រាជធានីភ្នំពេញ ៖ ភាព​ឈ្លើយរបស់កុមារ ​មិន​មែន​ជា​សញ្ញា​បញ្ជាក់​ថា​ អ្នក​កំពុង​ចិញ្ចឹមកូនដែលគ្មានបានការនោះទេ ។ តាមពិតពេលខ្លះភាពឈ្លើយអាចជាសញ្ញានៃអ្វីដែលល្អផងដែរ ដូចជាកូនរបស់អ្នកមានអារម្មណ៍ស្រួល និងមានសុវត្ថិភាពជាមួយអ្នក ។ នោះជាអ្វីដែលគួរអបអរសាទរ ប្រសិនបើអ្នកអាចព្រងើយកន្តើយនឹងពាក្យសម្តី និងកាយវិការឈ្លើយតិចតួចនោះខ្លះ ។ មែនហើយ ភាពឈ្លើយ គឺមិនល្អនោះទេ ហើយពេលខ្លះ អ្នកពិតជាពិបាក​ក្នុងឆ្លើយតបទៅពួកគេវិញ ។ តើអ្នកគួរស្រែកដាក់ពួកគេទេ ? តើអ្នកគួរដាក់ទោសពួកគេទេ ? តើអ្នកគួរឈ្លើយដាក់វិញ ឬមួយប្រាប់​គេ​ថា ​គេ​ធ្វើ​ឱ្យ​អ្នក​ពិបាក​ចិត្ត ? ៖

១. ព្យាយាមរក្សាភាពស្ងប់ស្ងាត់ ៖ ពេលខ្លះឪពុកម្តាយនឹងស្រែកដាក់កូន ហើយវាបានផលភ្លាមៗល្អណាស់ កូនអ្នកអាចនឹងទទួលខុសត្រូវ ហើយសុំទោសអ្នក ។ ប៉ុន្តែប្រសិនបើអ្នកអាចរក្សាភាពស្ងប់ស្ងាត់ នោះជាវិធីសាស្រ្តដ៏ល្អបំផុត ។ កំហឹង​របស់​យើង​នឹង​ធ្វើ​ឱ្យ​កូន​របស់​យើង​កាន់​តែ​ពិបាក​ចិត្ត ហើយ​ធ្វើ​ឱ្យ​ពួកគេ​ពិបាក​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង និង​ស្តាប់​នូវ​អ្វី​ដែល​យើង​ត្រូវ​និយាយ ។

តើ​អ្នក​អាច​នៅ​ត្រជាក់ចិត្ត​ដោយ​របៀប​ណា​ ? រំលឹកខ្លួនអ្នកថា កូនរបស់អ្នកកំពុងតស៊ូ ។ ពួកគេទំនងជាតូចចិត្តដោយសារតែអ្វីមួយដែលទើបតែបានកើតឡើង ប្រហែលជាមិនបានអ្វីដែលពួកគេសុំ មិនបានលេងអ្វីដែលពួកគេចង់ … ហើយភាពឈ្លើយរបស់ពួកគេ គឺជាការឆ្លុះបញ្ចាំងពីអារម្មណ៍នោះ ។ សូមពិចារណាផងដែរ ថាកូនអ្នកនៅតូច មិនអាចគ្រប់គ្រងខ្លួនឯងបានទេ ។ ពួកគេត្រូវការមនុស្សធំប្រៀនប្រដៅបន្ថែម ដើម្បីដឹងពីអ្វីដែលពួកគេកំពុងធ្វើ និងគ្រប់គ្រងភាពឈ្លើយនោះ ។ ប៉ុន្តែនេះមិនមែនមានន័យថា អ្នកបណ្តោយឱ្យពួកគេធ្វើអ្វីតាមចិត្តនោះទេ ។

២. ឆ្លុះបញ្ចាំងពីអារម្មណ៍របស់ពួកគេ ៖ ក្មេងៗតែងតែឈ្លើយដោយសារតែពួកគេតូចចិត្ត ។ ជំហានដំបូងដែលអ្នកគួរធ្វើ គឺត្រូវទទួលស្គាល់ពីអារម្មណ៍របស់ពួកគេ ។ អ្នកអាចនិយាយថា បាទ ប៉ា ក៏មិនចូលចិត្តការជូតសម្អាតផ្ទះដែរ ឬ ប៉ាដឹងថា ស្ករគ្រាប់ឆ្ងាញ់ ហើយកូនចង់ញ៉ាំណាស់ ។ វិធីសាស្រ្តនេះ គឺមានប្រយោជន៍ ព្រោះវាបង្ហាញកូនរបស់អ្នកថា អ្នកយល់ពីពួកគេ ហើយអ្នកយល់ថា អ្វីដែលពួកគេកំពុងឆ្លងកាត់ គឺពិបាកសម្រាប់ពួកគេ ។ បន្ទាប់មក ពួកគេនឹងមិនសូវតបត ហើយពួកគេអាចស្តាប់អ្វីដែលអ្នកនិយាយបន្ទាប់ទៀត ។

៣. ឱ្យពួកគេដឹងថា ភាពឈ្លើយរបស់ពួកគេកំពុងឆ្លងកាត់ព្រំដែនបន្ទាត់ក្រហមហើយ ៖ សូម​និយាយ​ដោយ​ស្ងប់ស្ងាត់​ថា ​ភាព​ឈ្លើយ គឺ​មិនល្អនោះទេ ។ អ្នកអាចនិយាយថា ប៉ា​ដឹង​ថា កូន​ពិត​ជា​ពិបាក​ចិត្ត កូនពិតជាចង់បានវា ប៉ុន្តែកូន​មិន​អាច​និយាយ​ជាមួយ​ប៉ា​បែប​នោះ​បាន​ទេ ។ វិធីសាស្រ្តមួយទៀត គឺផ្តល់ឱ្យកុមារនូវជម្រើសនៃការធ្វើម្តងទៀត ។ អ្នកអាចនិយាយថា តើកូនចង់សាកល្បងនិយាយវាម្តងទៀតដាក់ប៉ាទេ ? ឬ តោះចាប់ផ្តើមការសន្ទនាឡើងវិញ ។ ជារឿយៗ ក្មេងៗសោកស្តាយចំពោះពាក្យដ៏ឈ្លើយរបស់ពួកគេភ្លាមៗ ហើយពួកគេស្វាគមន៍ឱកាសទីពីរ ៕ ប្រភព ៖ melindawmoyer

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ អបអរសាទរ បវេសនកាលឆ្នាំសិក្សាថ្មី សម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ កម្មវិធីភាសាអង់គ្លេសសម្រាប់សិស្សធំ និងកម្មវិធីភាសចិន ចូលរៀនថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៤ ។ កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ ចូលរៀនថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤ ។ សាលារៀនផ្តល់ជូនកញ្ចប់សិក្សាសម្រាប់គ្រួសារ (ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ) និងអាហាររូបករណ៍រហូតដល់ ៣០% លើតម្លៃសិក្សាសម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៣១ ខែកក្កដា (សម្រាប់មត្តេយ្យ អង់គ្លេស និងចិន) និងថ្ងៃទី ២៥ ខែសីហា (ចំណេះទូទៅខ្មែរ) ។ សាលារៀនចាប់ទទួលចុះឈ្មោះសិស្សចូលរៀងរាល់ថ្ងៃ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕