ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

៨ គន្លឹះ ដើម្បីធ្វើឱ្យការសិក្សារបស់កូនអ្នកកាន់តែងាយស្រួល !

11 ខែ មុន

រាជធានីភ្នំពេញ ៖ ប្រសិនបើកូនរបស់អ្នកមិនចូលចិត្តការសិក្សា អ្នកអាចនឹងយល់ថា វាមិនល្អ ជាពិសេសនៅពេលដែលអ្នកត្រូវបង្រៀនពួកគេបន្ថែមនៅផ្ទះ ។ ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួន ដើម្បីជួយឱ្យអ្នកមានអារម្មណ៍ល្អប្រសើរ…

រាជធានីភ្នំពេញ ៖ ប្រសិនបើកូនរបស់អ្នកមិនចូលចិត្តការសិក្សា អ្នកអាចនឹងយល់ថា វាមិនល្អ ជាពិសេសនៅពេលដែលអ្នកត្រូវបង្រៀនពួកគេបន្ថែមនៅផ្ទះ ។ ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួន ដើម្បីជួយឱ្យអ្នកមានអារម្មណ៍ល្អប្រសើរ និងធ្វើឱ្យការបង្រៀនរបស់អ្នកកាន់តែងាយស្រួល ។ ឧបមាថា កូនរបស់អ្នកមានការពិបាកក្នុងការសិក្សា វាអាចមកពីហេតុផលជាច្រើន ដូចជាពួកគេមិនចាប់អារម្មណ៍លើមុខវិជ្ជា ពួកគេពិបាកក្នុងការផ្តោតអារម្មណ៍ ពួកគេមានអារម្មណ៍ថា ពួកគេមិនគួរធ្វើខុស ដូច្នេះហើយវាបណ្តាលឱ្យពួកគេស្ត្រេស ឬពួកគេមានអារម្មណ៍ថា ការសិក្សាគ្មានន័យ ។ អ្វីដែលអ្នកគួរធ្វើ គឺ ៖

១) ចាប់ផ្តើមពីជំហានតូចៗ ៖ បើអ្នកបង្ខំឱ្យកូនរៀនសូត្រយូរពេក ពួកគេអាចនឿយហត់ក្នុងការធ្វើវាភ្លាមៗ ។ ដូច្នេះអ្នកអាចលើកទឹកចិត្តពួកគេឱ្យចាប់ផ្តើមក្នុងជំហានតូចៗ ។ គ្រាន់តែប្រាំនាទី ដប់នាទី ឬកន្លះម៉ោង វាអាស្រ័យលើពួកគេ ។ នៅពេលដែលពួកគេបានចាប់ផ្តើម ពួកគេគួរតែរំលឹកខ្លួនឯងថា ពួកគេបានសម្រេចអ្វីមួយដែលពិបាកហើយ ។

២) កុំឱ្យពួកគេគិតថា ​ខ្លាច​​ធ្វើ​ខុស ៖ គ្មាននរណាល្អឥតខ្ចោះនោះទេ ពេលខ្លះមនុស្សគ្រប់គ្នាអាចធ្វើខុស ហើយកំហុសធ្វើឱ្យយើងរីកចម្រើន ។ គ្មានអ្នកណាកើតមកពូកែស្រាប់ទេ ក្មេងលូតលាស់ រីកចម្រើន និងរៀនសូត្រដោយការធ្វើខុស ។ ប៉ុន្តែ​ប្រសិនបើ​ក្មេង​ចៀសវាង​ការ​ធ្វើ​ខុស ពួកគេ​នឹង​នៅ​កន្លែង​ដដែល​ជានិច្ច ហើយ​វា​នឹង​ពិបាក​សម្រាប់ពួកគេ​ក្នុង​ការ​កែលម្អ ​។ សូម​រំលឹក​កូន​កុំ​ខ្លាច​ការ​ធ្វើ​ខុស ហើយធ្វើជាគំរូឱ្យកូនឃើញផងដែរ ។

៣) ឱ្យ​ពួកគេ​បន្ថែម​អ្វី​ដែល​នាំឱ្យរីករាយ ៖ អនុញ្ញាតឱ្យពួកគេចាក់តន្ត្រីដែលពួកគេចូលចិត្តនៅពេលរៀន អុចទៀនប្រសិនបើពួកគេចង់ អង្គុយនៅកន្លែងដែលពួកគេចូលចិត្ត ឬផឹកភេសជ្ជៈដែលចូលចិត្តនៅពេលកំពុងសិក្សា ។ ឱ្យពួកគេធ្វើអ្វីមួយដែលអាចនាំឱ្យពួកគេរីករាយ ។

៤) ពួកគេគួរតែចាប់ផ្តើមរៀនសូត្រដោយមានអ្នកលើកទឹកចិត្ត ៖ ជាញឹកញយ ក្មេងៗរង់ចាំការលើកទឹកចិត្ត ដើម្បីធ្វើសកម្មភាព ។ ប៉ុន្តែការលើកទឹកចិត្ត គួរតែកើតឡើងបន្ទាប់ពីពួកគេធ្វើសកម្មភាពរួច ។

៥) ពួកគេ​គួរ​រំលឹក​ខ្លួន​ឯង​ពី​មូលហេតុ​ដែល​សម្រេចចិត្ត​រៀនសូត្រ ៖ តើ​មាន​អត្ថប្រយោជន៍ និង​គុណសម្បត្តិ​អ្វីខ្លះ​ក្នុង​ការ​សិក្សា ? ពួកគេគួរតែបង្កើតបញ្ជីមួយ ហើយអានវានៅពេលដែលពួកគេមានអារម្មណ៍ថា ចង់បោះបង់ការសិក្សា ។

៦) សិស្សគ្រប់រូបមានថាមពលដើម្បីជោគជ័យ ៖ ពន្យល់ និងណែនាំពួកគេថា ពួកគេអាចសម្រេចបាននូវអ្វីដែលពួកគេចង់បាន ប្រសិនបើពួកគេស្វែងរកវិធីសាស្រ្តដែលត្រឹមត្រូវសម្រាប់ពួកគេ ។

៧) ឱ្យ​គេ​រក​ផ្លូវដោយ​ខ្លួន​ឯង ៖ ក្មេងខ្លះរៀនបានលឿនដោយការសរសេរ ក្មេងខ្លះដោយការគូរ និងខ្លះទៀតដោយការស្តាប់ការថតសំឡេង ឬវីដេអូ តើមួយណាដែលត្រឹមត្រូវសម្រាប់កូនរបស់អ្នក ? ពួកគេគួរតែស្វែងរកវិធីសាស្រ្តដែលស័ក្តិសមនឹងពួកគេបំផុត ហើយព្យាយាមអនុវត្តវាបន្ថែមទៀតនៅក្នុងជីវិតរបស់ពួកគេ ។

៨) ឱ្យ​ពួកគេ​ប្រែក្លាយ​ការសិក្សា​ទៅជា​ហ្គេម ៖ នៅក្នុងគំនិតរបស់កូនអ្នក ពួកគេអាចបង្វែរការសិក្សាទៅជាហ្គេម ហើយប្រកួតប្រជែងនឹងខ្លួនឯង ។ មានគូប្រជែងតែមួយគត់នៅទីនេះ គឺរូបកូនរបស់អ្នកផ្ទាល់ ។ នៅកម្រិតនីមួយៗនៃហ្គេម ពួកគេគួរតែប្រកួតប្រជែងខ្លួនឯង ដើម្បីធ្វើបានល្អជាងការសម្តែង និងការរៀនសូត្រពីមុនរបស់ពួកគេ ៕ ប្រភព ៖ wohum

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ អបអរសាទរ បវេសនកាលឆ្នាំសិក្សាថ្មី សម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ កម្មវិធីភាសាអង់គ្លេសសម្រាប់សិស្សធំ និងកម្មវិធីភាសចិន ចូលរៀនថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៤ ។ កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ ចូលរៀនថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤ ។ សាលារៀនផ្តល់ជូនកញ្ចប់សិក្សាសម្រាប់គ្រួសារ (ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ) និងអាហាររូបករណ៍រហូតដល់ ៣០% លើតម្លៃសិក្សាសម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៣១ ខែកក្កដា (សម្រាប់មត្តេយ្យ អង់គ្លេស និងចិន) និងថ្ងៃទី ២៥ ខែសីហា (ចំណេះទូទៅខ្មែរ) ។ សាលារៀនចាប់ទទួលចុះឈ្មោះសិស្សចូលរៀងរាល់ថ្ងៃ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕