ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

របៀប​ដោះស្រាយ​ជម្លោះ​គ្រួសារ​ដោយ​មិន​ស្តីបន្ទោស !

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជម្លោះ​អាច​កើតឡើង​គ្រប់​ក្រុម​គ្រួសារ ។ ខណៈ​ពេល​ដែល​វា​ជា​រឿង​ធម្មតា ហើយ​វា​ក៏​ជា​ការ​សំខាន់​ផង​ដែរ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​តាម​របៀប​ដែល​មាន​សុខភាព​ល្អ ។ ប្រសិនបើ​អ្នករក​ឃើញ​ថា ការ​ជជែក​គ្នា ការ​ដោះស្រាយ​បញ្ហា​ក្នុង​គ្រួសារ​នាំ​ឱ្យ​មានការ​ស្រែក…

រាជធានី​ភ្នំពេញ ៖ ជម្លោះ​អាច​កើតឡើង​គ្រប់​ក្រុម​គ្រួសារ ។ ខណៈ​ពេល​ដែល​វា​ជា​រឿង​ធម្មតា ហើយ​វា​ក៏​ជា​ការ​សំខាន់​ផង​ដែរ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​តាម​របៀប​ដែល​មាន​សុខភាព​ល្អ ។ ប្រសិនបើ​អ្នករក​ឃើញ​ថា ការ​ជជែក​គ្នា ការ​ដោះស្រាយ​បញ្ហា​ក្នុង​គ្រួសារ​នាំ​ឱ្យ​មានការ​ស្រែក ទ្រគោះបោះបោក វា​ដល់​ពេល​ដែល​អ្នក​គួរ​វាយតម្លៃ​លើ​វិធីសាស្ត្រ​ទំនាក់ទំនង​របស់​អ្នក​ហើយ ។ ការ​ស្តីបន្ទោស​បែប​នេះ​នឹង​ជំរុញ​ឱ្យ​មាន​ភាព​តានតឹង ជំនួស​ឱ្យ​ការ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា ។

១. ការ​ប្រាស្រ័យ​ទាក់ទង​ដោយ​គ្មាន​កំហុស ៖ ការ​ប្រាស្រ័យ​ទាក់ទង​ល្អ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ទំនាក់ទំនង​ដែល​មាន​សុខភាព​ល្អ ។ នៅ​ពេល​ដែល​អ្នក​អាច​ទំនាក់ទំនង​ប្រកបដោយ​ប្រសិទ្ធភាព អ្នក​បង្កើត​ទំនុកចិត្ត និង​ទទួល​បានការ​គាំទ្រ​ពី​ភាគី​ម្ខាង​ទៀត ។

២. ប្រើ​ពាក្យ «​ខ្ញុំ​» ៖ ពាក្យ «​ខ្ញុំ​» ផ្តោត​លើ​អារម្មណ៍ ឬ​ជំនឿ​របស់​អ្នក ជា​ជាង​ការ​គិត ឬ​ការ​ចង្អុល​បញ្ហា​ទៅ​កូន​របស់​អ្នក ។ ឧទាហរណ៍ ប្រសិនបើ​ក្មេង​ជំទង់​របស់​អ្នក​មិន​សម្អាត​បន្ទប់ បន្ទាប់​ពី​អ្នក​ប្រាប់​ច្រើន​ដង ជំនួស​ឱ្យ​ការ​និយាយ​ថា កូន​មិន​ទាន់​បាន​សម្អាត​បន្ទប់​ទេ កូន​មិន​ទទួលខុសត្រូវ​ខ្លាំង​ណាស់ អ្នក​អាច​សាកល្បង​និ​យា​ថា ប៉ា​មាន​អារម្មណ៍​ថា កូន​មិន​គោរព​ប៉ា ពេល​ដែល​ប៉ា​ប្រាប់​កូន​ច្រើន​ដង​ឱ្យ​សម្អាត​បន្ទប់ ។

៣. ទទួលខុសត្រូវ ៖ ពេល​ប្រកែក​គ្នា នរណា​ក៏​ចង់​ត្រូវ និង​ការពារ​ខ្លួនឯង​ដែរ សូ​ម្បី​តែ​ឪពុក​ម្តាយ ។ យ៉ាងណាមិញ ក្នុង​ជម្លោះ​ភាគច្រើន​កំហុស​គឺ​មាន​ទាំង​សងខាង ។ ជំនួស​ឱ្យ​ការ​ស្តីបន្ទោស​ទាំងអស់​ទៅ​លើ​អ្នក​ដ៏​ទៃ​តែ​ម្ខាង សូម​ចំណាយពេល​បន្តិច​ដើម្បី​គិត​អំពី​របៀប​ដែល​សកម្មភាព ឬ​អាកប្បកិរិយា​របស់​អ្នក​អាច​រួមចំណែក​ដល់​ជម្លោះ ។ សូម​ទទួលស្គាល់​កំហុស​របស់​អ្នកផង​ដែរ ទោះបីជា​អ្នកជា​ឪពុក​ម្តាយ​ក៏​ដោយ ។

៤. ដោះស្រាយ​ជម្លោះ ជាមួយនឹង​អាកប្បកិរិយា​ដោះស្រាយ​បញ្ហា ៖ ជំនួស​ឱ្យ​ការ​ផ្តោត​លើរបៀប​ដែល​អ្នក​ត្រឹមត្រូវ ហើយ​ក្មេង​ជំទង់​របស់​អ្នក​ខុស​អំឡុង​ពេល​មាន​ជម្លោះ ចូរ​គិត​អំពី​របៀប​ដែល​អ្នក​អាច​រក​ដំណោះស្រាយ​បញ្ហា​បាន ។ បើ​អ្នក​ចាំតែ​ស្វែងរក​អ្នក​ខុស និង​អ្នក​ត្រូវ វា​គ្មាន​កន្លែង​សម្រាប់​ឈាន​ទៅ​មុខ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឡើយ ។

៥. សម្រាក​បន្តិច ៖ មិនមែន​រាល់​ជម្លោះ​នឹង​ត្រូវ​បាន​ដោះស្រាយ​ក្នុង​ពេល​បច្ចុប្បន្ន ឬ​ភ្លាម​ៗ​នោះ​ទេ ។ ប្រសិនបើ​អារម្មណ៍​ភាគី​ទាំង​សងខាង​កើនឡើង​ខ្លាំង ហើយ​មនុស្ស​ម្នាក់​កំពុង​បន្ទោស​មនុស្ស​ម្ខាង​ទៀត សូម​សម្រាក ដកឃ្លា​សិន ហើយ​ត្រលប់​មក​ការ​សន្ទនា​វិញ នៅ​ពេល​ដែល​មនុស្ស​គ្រប់​គ្នា​មាន​អារម្មណ៍​ស្ងប់ស្ងាត់ និង​ត្រៀមខ្លួន​ដើម្បី​ស្វែងរក​ដំណោះស្រាយ ។

៦. ស្វែងរក​ជំនួយ ៖ ទោះបីជា​វា​ពិតជា​ល្អ​ណាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំងអស់​របស់​យើង​ដោយ​ខ្លួនឯង វា​អាច​មាន​ពេល​ខ្លះ​ដែល​អ្នក​ត្រូវការ​ស្វែងរក​ជំនួយ​ពី​ខាងក្រៅ ។ ប្រសិនបើ​គ្រួសារ​របស់​អ្នក​មិន​អាច​ដោះស្រាយ​ជម្លោះ ហើយ​អ្នករក​ឃើញ​ថា ខ្លួន​អ្នក​ស្ថិត​នៅ​ក្នុង​វដ្ត​នៃ​ការ​ឈ្លោះប្រកែក និង​ការ​ស្តីបន្ទោស នោះ​អ្នក​ប្រឹក្សា​យោបល់​គ្រួសារ​អាច​ជួយ​អ្នក​បាន ។ អ្នកជំនាញ​ផ្នែក​សុខភាព​ផ្លូវចិត្ត​ដែល​បាន​ទទួល​ការ​បណ្តុះបណ្តាល​អាច​ជួយ​គ្រួសារ​របស់​អ្នក​កំណត់​តំបន់​ជម្លោះ និង​ធ្វើការ​ជាមួយ​អ្នក ដើម្បី​បង្កើត​ជំនាញ​ទំនាក់ទំនង​ដែល​មាន​សុខភាព​ល្អ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ​នា​ពេល​អនាគត​ថែម​ទៀត​ផង ៕ ប្រភព ៖ solsticertc

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ អបអរសាទរ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ និង​កម្មវិធី​ភាស​ចិន ចូល​រៀន​ថ្ងៃ​ទី ១ ខែសីហា ឆ្នាំ ២០២៤ ។ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ ចូល​រៀន​ថ្ងៃ​ទី ២៦ ខែសីហា ឆ្នាំ ២០២៤ ។ សាលារៀន​ផ្តល់​ជូន​កញ្ចប់​សិក្សា​សម្រាប់​គ្រួសារ (​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ​) និង​អាហារ​រូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៣១ ខែកក្កដា (​សម្រាប់​ម​ត្តេ​យ្យ អង់គ្លេស និង​ចិន​) និង​ថ្ងៃ​ទី ២៥ ខែសីហា (​ចំណេះ​ទូទៅ​ខ្មែរ​) ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀងរាល់ថ្ងៃ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕