ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សិស្សសាលារៀនវ៉េស្ទឡាញន៍ សាខាច្បារអំពៅ ២២ នាក់ ទស្សនកិច្ចសិក្សាពីសង្វាក់ផលិតកម្ម

3 ខែ មុន

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ​២០ ខែមិថុនា ឆ្នាំ ​២០២៤ កន្លង​មកនេះ សិស្ស​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ច្បារ​អំពៅ​ចំនួន…

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ​២០ ខែមិថុនា ឆ្នាំ ​២០២៤ កន្លង​មកនេះ សិស្ស​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ច្បារ​អំពៅ​ចំនួន ២២​ នាក់ បាន​ទស្សនកិច្ច​ឈ្វេងយល់​ពី​សង្វា​ក់​ផលិតកម្ម វិធីសាស្ត្រ​គ្រប់គ្រង​បុគ្គលិក និង​យុទ្ធសាស្ត្រ​ទីផ្សារ ​និង​ការ​លក់​របស់​សិប្បកម្ម​ធ្វើ​ផលិតផល​អាលុយមីញ៉ូម អង្គរធំ ដែល​ស្ថិត​នៅ ភូមិ​តា​ង៉ៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ​ ។

ទស្សនកិច្ច​សិក្សា​នេះ គឺ​ផ្នែក​មួយ​នៃ​កម្មវិធី​សិក្សា​តាម​បែប​សហគមន៍​ដែល​ផ្សារ​ភ្ជាប់​ទ្រឹស្តី​ទៅ​នឹង​ការ​អនុវត្ត​ជាក់ស្តែង ហើយ​ក៏​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ទទួល​បាន​ចំណេះដឹង និង​បទ​ពិសោធ​ថ្មី​ៗ ពី​ម្ចាស់​សហគ្រាស​ផ្ទាល់ លើ​ការ​គ្រប់គ្រង​អាជីវកម្ម និង​ដំណើរការ​សង្វា​ក់​ផលិតកម្ម​ផង​ដែរ​ ។

លើស​ពី​នេះ ប្អូន​ៗ​សិស្សានុសិស្ស​យល់​ដឹង​កាន់តែ​ច្បាស់​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​សហគ្រិនភាព ដែល​អាច​មើលឃើញ​នូវ​ឪ​កាស ក្នុង​ការ​ច្នៃប្រឌិត ឬ​ធ្វើ​នវានុវត្តន៍​នូវ​ដំណោះស្រាយ​អ្វីមួយ​ដែល​អាច​បង្កើត​តម្លៃបន្ថែម​ដល់ទី​ផ្សារ​ ៕ អត្ថបទសហការ