រាជធានីភ្នំពេញ ៖ ស្របពេលបច្ចេកវិទ្យាបម្រើដល់វិស័យសុខាភិបាលបាននិងកំពុងបន្ដជឿនលឿនទៅមុខឥតឈប់ឈរ ធ្វើឱ្យការសង្គ្រោះអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ មានអត្រាជោគជ័យកាន់តែខ្ពស់ ។ តួយ៉ាងផ្នែកសង្គ្រោះបន្ទាន់ ឬហៅកាត់ថា ICU ដែលមាននៅក្នុងមន្ទីរពេទ្យនីមួយៗ បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីសង្គ្រោះអាយុជីវិតអ្នកជំងឺឱ្យរួចផុតពីគ្រោះថ្នាក់ ។
តើផ្នែកសង្គ្រោះបន្ទាន់ ឬហៅកាត់ថា ICU នាពេលបច្ចុប្បន្ន មានការជឿនលឿនយ៉ាងណាខ្លះ ក្នុងការសង្គ្រោះ និងព្យាបាលអ្នកជំងឺ ? លោកវេជ្ជបណ្ឌិត Kenneth Chan ដែលជាវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធផ្លូវដង្ហើម និងសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ Gleneagles នៅប្រទេសសិង្ហបុរី បានមានប្រសាសន៍ឱ្យដឹងថា ផ្នែកសង្គ្រោះបន្ទាន់ ឬហៅថា ICU គឺជាការកន្លែងសម្រាប់សង្គ្រោះអ្នកជំងឺ ដែលមានស្ថានភាពជំងឺធ្ងន់ធ្ងរ ទាក់ទងនឹងប្រព័ន្ធផ្លូវដង្ហើម បេះដូង និងតម្រង់នោម រួមទាំងវិធីសាស្ត្រក្នុងការប្រើប្រាស់ថ្នាំផ្សះឱ្យសមស្របទៅតាមស្ថានភាពអ្នកជំងឺជាដើម ។
លោកវេជ្ជបណ្ឌិតបន្ថែមថា សម្រាប់ការសម្រាកព្យាបាលផ្នែ ICU នៅមន្ទីរពេទ្យ Gleneagles នៃប្រទេសិង្ហបុរី គឺមានបំពាក់ជាមួយឧបករណ៍ទំនើបចុងក្រោយ ដូចជា ៖ ម៉ាស៊ីនជំនួយសម្រាប់ការដកដង្ហើម (Mechanical ventilators) ដែលគេប្រើប្រាស់សម្រាប់អ្នកជំងឺ ដែលមានស្ថានភាពធ្ងន់ធ្ងរ ពិបាកក្នុងការដកដង្ហើម ។ ម៉ាស៊ីនលាងឈាម (Dialysis Machine) មានតួនាទីដូចទៅនឹងតម្រង់នោមសិប្បនិម្មិត ហើយគេប្រើប្រាស់វាសម្រាប់ការលាងសម្អាតនូវកាកសំណល់ និងជាតិពុលផ្សេងៗ ដែលមាននៅក្នុងឈាម ។ លើសពីនេះ នៅក្នុងបន្ទប់ ICU ក៏មានការបំពាក់នូវឧបករណ៍ពិនិត្យអេកូ និងថត X-Ray ផងដែរ ។
ទន្ទឹមនឹងមានឧបករណ៍ទំនើប សមត្ថភាពរបស់ក្រុមគ្រូពេទ្យ ក៏ជាកត្តាសំខាន់ដែលមិនអាចខ្វះបាន សម្រាប់ការងារផ្នែកសង្គ្រោះបន្ទាន់ ។ តួយ៉ាងនៅមន្ទីរពេទ្យ Gleneangle ក្រុមវេជ្ជបណ្ឌិតសុទ្ធសឹងទទួលបានការបំពាក់បំប៉នជំនាញ វិជ្ជាជីវៈច្បាស់លាស់ និងមានបទពិសោធន៍យូរឆ្នាំ ហើយពួកគេធ្វើការងារជាក្រុម រង់ចាំពិនិត្យតាមដាន និងវាយតម្លៃអំពីស្ថានភាពរបស់អ្នកជំងឺ ដើម្បីពន្យល់ប្រាប់ទៅកាន់ក្រុមគ្រួសារយ៉ាងល្អិតល្អន់បំផុត ។
លោកវេជ្ជបណ្ឌិត Kenneth Chan បានគូសបញ្ជាក់ថា វេជ្ជបណ្ឌិតនៅក្នុងផ្នែកសង្គ្រោះបន្ទាន់ គឺមានធ្វើការងារទៅតាមជំនាញផ្សេងៗគ្នា ហើយការថែទាំអ្នកជំងឺទៀតសោត គឺត្រូវបានយកចិត្តទុកដាក់ខ្លាំងបំផុត ដោយគិលានុបដ្ឋាយិកាម្នាក់ត្រូវមើលថែអ្នកជំងឺតែម្នាក់ប៉ុណ្ណោះ ។ បច្ចុប្បន្ននៅមន្ទីរពេទ្យ Gleneagles នៃប្រទេសសិង្ហបុរី មានទទួលអ្នកជំងឺមកពីប្រទេសជាច្រើននៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ ។
បើតាមលោកវេជ្ជបណ្ឌិត Kenneth មុននឹងទទួលយកអ្នកជំងឺមកសម្រាកព្យាបាលនៅផ្នែកសង្គ្រោះបន្ទាន់ លោកតែងតែធ្វើការទៅលើរបាយការណ៍សុខភាពរបស់អ្នកជំងឺជាមុនសិនមុន ហើយពេលខ្លះក៏មានការណាត់ជួបតាមប្រព័ន្ធវីដេអូ Zoom ដើម្បីបានឃើញផ្ទាល់ពីស្ថានភាពអ្នកជំងឺ ។ លើសពីនេះទៀត ខាងមន្ទីរពេទ្យ Gleneagles ក៏មានការផ្ដល់នូវការប៉ាន់ស្មាននូវតម្លៃនៃការព្យាបាលជាមុនផងដែរ ដើម្បីអាចឱ្យក្រុមគ្រួសារអ្នកជំងឺដឹងជាមុន អំពីការចំណាយនានាអំឡុងពេលព្យាបាល និងស្នាក់នៅ ដ្បិតថាវាជាផ្នែកមួយសំខាន់ណាស់ ដែលជួយឱ្យក្រុមគ្រួសារអ្នកជំងឺអាចត្រៀមខ្លួនរួចរាល់សម្រាប់ការព្យាបាល ។
ចំពោះអ្នកជំងឺពីក្រៅប្រទេស ដែលត្រូវបានព្យាបាល និងមានស្ថានភាពធូរស្រាលហើយ ខាងមន្ទីរពេទ្យសិង្ហបុរី Gleneagles ក៏មានការរៀបចំឯកសារអនុញ្ញាតឲ្យអ្នកជំងឺអាចចេញពីមន្ទីរពេទ្យ និងសម្រាកព្យាបាលបន្ដនៅមន្ទីរពេទ្យក្នុងប្រទេសកំណើតវិញផងដែរ ហើយវាគឺជាផ្នែកមួយជួយសម្រួលបន្ទុកចំណាយរបស់ក្រុមគ្រួសារអ្នកជំងឺ ។
ជាចុងក្រោយ លោកវេជ្ជបណ្ឌិត Kenneth Chan បានគូសបញ្ជាក់ថា ប្រសិនបើលោកអ្នកមានបញ្ហាជំងឺផ្លូវដង្ហើម បេះដូង និងតម្រង់នោម សូមធ្វើការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ដែលមានជំនាញ វិជ្ជាជីវៈច្បាស់លាស់ ដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា ឬអាចទំនាក់ទំនងទៅកាន់មន្ទីរពេទ្យ Gleneagles ដោយផ្ទាល់ក៏ ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យនឹងរង់ចាំទទួលការប្រឹក្សាសម្រាប់លោកអ្នកគ្រប់ពេលវេលា ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការប្រឹក្សា និងការណាត់ជួបព្យាបាលជំងឺនៅមន្ទីរពេទ្យសិង្ហបុរី Gleneagles លោកអ្នកអាចទំនាក់ទំនងទៅកាន់ការិយាល័យ IHH Healthcare Singapore – Cambodia Office ដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ ៖ 098 531 911ឬទំព័រហ្វេសប៊ុក ៖
https://www.facebook.com/IHHHealthcareSingaporeKH ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ