ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៍​បើកបរ​សាកល្បង​រថយន្ត Ford ដ៏​ធំប្រចាំឆ្នាំ ២០២៤ បាន​ត្រឡប់​មក​វិញ​ហើយ​ !

6 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​14-16 ខែមិថុនា ឆ្នាំ​ 2024 ក្រុមហ៊ុន អ អិ​ម អេ…

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​14-16 ខែមិថុនា ឆ្នាំ​ 2024 ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) – RMA Cambodia ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​នូវ​រថយន្ត ហ្វ​ដ មក​កាន់​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ នោះ​គឺ «ព្រឹត្តិការណ៍​បើកបរ​សាកល្បង​រថយន្ត Ford» នៅ​ឯ​សួន​បណ្តោះអាសន្ន​គម្រោង ដឹ​ស្តា​ផ្លា​ទី​នី​ម អេកូ សាន់​រ៉ា​យ ក្នុង​បរិវេណ​បុរី​ប៉េង ហួត​បឹង​ស្នោរ ដែល​មាន​ភ្ញៀវ​កិត្តិយស និង​ប្រិ​យ​មិត្ត​អ្នក​សារព័ត៌មាន​ជា​ច្រើន​បាន​ចូលរួម ក្នុង​កម្មវិធី​ដ៏​ពិសេស​នេះ​ ។

ឯកឧត្តម ទៀ ស្យាម ស្ថាបនិក​នៃ​ក្រុម Cambodia Car Culture បាន​មាន​ប្រសាសន៍​ថា​ ៖ «សម្រាប់​រថយន្ត Ford ក្រោយ​ពី​បាន​ធ្វើតេស្ត​ជា​ច្រើន​ដង​ហើយ គឺ​ខ្ញុំ​អាច​សន្មត់​ថា ​ពិតជា​ខ្លាំង និង​មាន​សមត្ថភាព​ខ្ពស់​មែន ដោយ​យើង​បានឃើញ​ហើយនៅ​ពេល​យើង​ធ្វើការ​បើកបរ​ឡើង​ចុះ និង​មាន​លក្ខណៈ​ហោះ​ជាដើម គឺ​គ្មាន​អ្វី​ជា​បញ្ហា​ទាំងអស់​សម្រាប់​រថយន្ត Ford ។ នេះ​គឺ​ការ​បញ្ជាក់​ច្បាស់​ថា រថយន្ត Ford គឺ​រឹង​មាំ និង​គ្មាន​អ្វី​ជំទាស់​នោះ​ទេ​» ។

ក្នុង​ថ្ងៃ​ដ៏​ពិសេស​នេះ ក្រុមហ៊ុន Ford បាន​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ​នេះ​ឡើង​សម្រាប់​អោយ​បងប្អូន​ទាំងអស់​គ្នា​ទទួលយក​បទ​ពិសោធន៍​ថ្មី ក្នុង​ការ​បើកបរ​សាកល្បង​រថយន្ត​ Ford គ្រប់​ម៉ូ​ឌែ​ល​ទាំងអស់​ដូច​ជា ​៖ Ford Territory, Ford Ranger XL, Ford Ranger XLT, Ford Ranger Wildtrak, Ford Everest, និង Ford Ranger Raptor ។

សម្រាប់​ការ​បើកបរ​សាកល្បង​ គឺ​មាន​ផ្លូវ​ធម្មតា និង​ផ្លូវ​ឧបសគ្គ ដែល​រួម​មានការ​បើកបរ​លើ​ផ្លូវ​ភ្នំ​ឡើង​ចុះ ផ្លូវ​ខ្សាច់ និង​ផ្លូវ​ឧបសគ្គ (Off-Road) ផ្សេង​ៗ​ទៀត ទៅ​លើ​ប្រភេទ Pick-up ដូច​ជា Ford Ranger XL, Ford Ranger XLT, Ford Ranger Wildtrak, Ford Ranger Raptor និង​ប្រភេទ SUV ខ្នាត​កណ្តាល ដូច​ជា Ford Everest ហើយ​អតិថិជន​ទាំងអស់​នឹង​ជួប​ជាមួយ​អ្នកជំនាញ​មក​ពី​បរទេស​ដូច​ជា​ ៖
•​ ​លោក Mana អ្នកជំនាញ​បើកបរ និង​ប្រណាំង​រថយន្ត​លំដាប់​អន្តរជាតិ ។
•​ ​លោក Michael Freeman អ្នកជំនាញ​បើកបរ Off-Road លើ​រថយន្ត Ranger Raptor របស់​ក្រុម​អ្នកឯកទេស Ford Performance និង​រួម​ទាំង​អ្នកឯកទេស​បើកបរ​លំដាប់​អន្តរជាតិ​របស់​ក្រុមហ៊ុន ហ្វ​ដ ផ្សេង​ៗ​ទៀត ដែល​មានបទពិសោធន៍​បើកបរ​យូរ​ឆ្នាំ ដើម្បី​ធ្វើការ​យល់​ដឹង​អំពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​បើកបរ​លើ​ផ្លូវ​ឧបសគ្គ និង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ជាមួយ​ការ​ធ្វើតេស្ត​សមត្ថភាព​រថយន្ត Ranger Raptor ដោយ​ការ​បើកបរ​ពី​អ្នកជំនាញ​បរទេស​មក​ពី​បរទេស ដោយ​ប្រើប្រាស់​មុខងារ Baja Mode​ ។

អតិថិជន​នឹង​ស្វែង​យល់​អំពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ការ​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​ទាំង 6 Mode សម្រាប់​រថយន្ត​ Ford Ranger Wildtrak, រថយន្ត​ Ford Everest ដែល​សម្រួល​ដល់​ការ​បើកបរ​ក្នុង​ឧបសគ្គ​ផ្សេង​ៗ និង​ប្រព័ន្ធ​គ្រប់គ្រង​ការ​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​រហូត​ដល់ 7 Mode របស់​រថយន្ត​Ford Ranger Raptor ដែល​អាច​ពុះពារ​គ្រប់​ឧបសគ្គ​ទាំងអស់​តែ​ម្តង និង​ថែម​ទាំង​ធ្វើការ​សាកល្បង​បច្ចេកវិទ្យា​ទំនើប​ៗ​របស់​រថយន្ត Ford ដូច​ជា ​៖
•​ ​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្ត​បែប​អក្សរ (P) និង​បែប​អក្សរ​ (T)
•​ ​ប្រព័ន្ធ​ជំនួយ​ចាក​ចេញពី​ចំណត​ដោយ​ស្វ័យប្រវត្ត
•​ ​ដំណើរការ​នៃ​ប្រអប់លេខ​អេ​ឡិច​ត្រូ​និ​ច 10 ​លេខ​អូ​តូ E-Shifter ។

និង​បច្ចេកវិទ្យា​ផ្សេង​ៗ​ទៀត​របស់​រថយន្ត Ford ដែល​មាន​បំពាក់​ក្នុង​កុង​ទ័​រ​ឌី​ជី​ថ​ល​ទំនើប​ទាន់សម័យ​ទំហំ 12.4 អ៊ី​ញ និង​អេ​ក្រង់ Touch Screen បញ្ឈរ​ទំហំ 12 អ៊ី​ញ ដែល​មាន​រូបភាព​ច្បាស់​ត្រជាក់​ភ្នែក និង​មាន​បំពាក់​មក​នូវ​ប្រព័ន្ធ​កាមេរ៉ា 360 ដឺ​ក្រេ និង​មុខងារ Off-Road Screen ផង​ដែរ​ ។ មិនតែប៉ុណ្ណោះ រថយន្ត Ford ក៏​មាន​បំពាក់​មក​នូវ​បច្ចេកវិទ្យា SYNC 4A ជំនាន់​ថ្មី អាច​ភ្ជាប់​នឹង Apple CarPlay Android Auto & Google Map តាម​រយៈ Wireless ដែល​វា​ជា​ភាព​ងាយស្រួល​សម្រាប់​អ្នកបើកបរ​ទាំងអស់ ហើយ​ថែម​ទាំង​មាន​ប្រព័ន្ធ​សាក​ថ្ម​ទូរស័ព្ទ​ឥត​ខ្សែ (Wireless Charging) រួម​ជាមួយ​រន្ធ​សាក USB Type A និង Type C ទាំង​ខាង​មុខ និង​ខាងក្រោយ​ផង​ដែរ​ ។

លើស​ពី​នេះ​ទៅ​ទៀត រថយន្ត Ford ក៏​មាន​បំពាក់​មក​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​សុ​វត្តិភាព​ទំនើប​ៗ​ជា​ច្រើន​រួម​មាន​ ៖
•​ ​ប្រព័ន្ធ​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​ដៃ​អេ​ឡិច​ត្រូ​និ​ក​ដោយ​ស្វ័យប្រវត្ត
•​ ​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យប្រវត្ត​ក្រោយ​ពេល​មានការ​ប៉ះទង្គិច
•​ ​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ពេល​ថយក្រោយ
•​ ​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ពេល​ថយក្រោយ​ដោយ​ស្វ័យប្រវត្តិ
•​ ​ប្រព័ន្ធ​ផ្តល់​សញ្ញា​ដំណឹង​គ្រោះថ្នាក់​ផ្នែក​ចំហៀង និង​ខាងក្រោយ​រថយន្ត
•​ ​ប្រព័ន្ធ​បន្ថយល្បឿន រក្សា​គម្លាត​សុវត្ថិភាព ឈប់ និង​ទៅ​មុខ​ដោយ​ស្វ័យប្រវត្ត​តាម​រថយន្ត​ខាង​មុខ និង​តម្រង់​គន្លង​ផ្លូវ
•​ ​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យប្រវត្ត
•​ ​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ និង​ប្រព័ន្ធ​ជំនួយ​លើ​ដៃចង្កូត​បញ្ចៀស​ចេញពី​គ្រោះថ្នាក់
•​ ​ប្រព័ន្ធ​ជំនួយ​លើ​ចង្កូត និង​រំលឹក​អ្នកបើកបរ​បើក​ក្នុង​គន្លង​ត្រឹមត្រូវ
•​ ​ប្រព័ន្ធ​ចាប់​ប៉ុង​ក្រោយ​ដែល​ជួយ​សម្រួល​ដល់​ការ​ជាប់ផុង
•​ ​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​ចុះ​ចំណោត
•​ ​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​ឡើង​ចំណោត
•​ ​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​លើ​ផ្លូវ​កោង រអិល និង​បញ្ចៀស​ការ​ក្រឡាប់ ។

ចំណុច​លើសគេ​របស់​រថយន្ត​Ford Ranger Raptor គឺ​ ៖
•​ ​ម៉ាស៊ីន​សាំង​ជំនាន់​ថ្មី Twin-Turbo 3.0L V6 EcoBoost
•​ ​បូម Fox 2.5 ​អ៉ី​ញ Live-Valve Internal Bypass Shock Absorbers
•​ ​បំពង់​ស៊ី​ម៉ាំង​ចំនួន 2 ដែល​ធ្វើ​អោយ​មាន​ភាព​ស្ព័​រ
•​ ​មុខងារ​ភ្លើង​បំភ្លឺ​ជុំវិញ​រថយន្ត (Zone Lighting)
•​ ​សំបក​កង់ Off Road ទំហំ 33​ អ៉ីញ​ធន់​រឹង​មាំ​គ្រប់​ស្ថានភាព​ផ្លូវ
•​ ​ប្រព័ន្ធ​កំណត់​ការ​ប្រើប្រាស់​ចង្កូតរថយន្ត (Normal, Comfort, Sport)
•​ ​ប្រព័ន្ធ​កំណត់​ការ​ប្រើប្រាស់​បូម​រថយន្ត (Normal, Sport, Baja)
•​ ​ប្រព័ន្ធ​កំណត់​សម្លេង​ស៊ី​ម៉ាំង​រថយន្ត (Quiet, Normal, Sport, Baja)
•​ ​ប្រព័ន្ធ​កំណត់ និង​គ្រប់គ្រង​ការ​បើកបរ​សម្រាប់​ផ្លូវ​មាន​ឧបសគ្គ Trail Control
និង​ប្រព័ន្ធ​ពិសេស​ៗ​ជា​ច្រើន​ទៀត​ ! ។

សម្រាប់​រថយន្ត​ Ford Territory Dark Edition ក៏​មាន​បំពាក់​មក​ប្រព័ន្ធ​បច្ចេកវិទ្យា​សុ​វត្តិភាព​ទំនើប​ៗ​ជា​ច្រើន​រួម​មាន​ ៖
•​ ​មុខងារ​ប​ញ្ឆះ និង​ពន្លត់​រថយន្ត​ពី​ចម្ងាយ តាម​រយៈ Smart Key
•​ ​មុខងារ​ចង​ចាំ​ផ្លូវ​ត្រឡប់​ក្រោយ​ក្នុង​ប្រវែង 50m ចុង​ក្រោយ
•​ ​ប្រព័ន្ធ​បើក​/​បិទ​ឃ្លុប​ក្រោយ​ដោយ​ស្វ័យប្រវត្ត​ដោយ​គ្រ​វាល​ជើង
•​ ​ប្រព័ន្ធ​បិទ​កញ្ចក់​បង្អួច និង​ដំបូល​ដោយ​ស្វ័យប្រវត្ត ពេល​មាន​ភ្លៀង​ធ្លាក់ និង​អាច​ចុច​បើក​/​បិទ​ពី​ចម្ងាយ
•​ ​ប្រព័ន្ធ​គ្រប់គ្រង​ការ​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវៈ ធម្មតា​, សន្សំ​សំចៃ​, ស្ព័​រ​, និង​ឧបសគ្គ
•​ ​ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់ PM 2.5 និង​គ្រប់គ្រង​សីតុណ្ហភាព​ដោយ​ស្វ័យប្រវត្ត
•​ ​ប្រព័ន្ធ​កៅអី​ត្រជាក់​ផ្នែក​ខាង​មុខ
និង​ប្រព័ន្ធ​ពិសេស​ៗ​ជា​ច្រើន​ទៀត ​! ។

ក្រៅពី​ការ​បើកបរ​សាកល្បង យើង​ក៏មានកម្ម​វិធី​សប្បាយ​ៗ​ជា​ច្រើន​ដូច​ជា ៖ ស្តង់​លក់​ម្ហូបអាហារ ភេសជ្ជៈ ទំនិញ និង​សេវាកម្ម​ចម្រុះ​ជា​ច្រើន​មុខ រួម​ទាំង​ការ​ប្រគំ​តន្ត្រី ដែល​រៀបចំ​ដោយ​បុរី ប៉េង ហួត ថែម​ទៀត​ផង​ ។ សូម​ធ្វើការ​ទំនាក់ទំនង​ចុះ​ឈ្មោះ​ចូលរួម​ឥឡូវនេះ​តាម​រយៈ​លេខ​ទូរស័ព្ទ​លេខ ៖ 078 333 748 | 016 333 785 ៕ អត្ថបទសហការ