ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិត​ថ្វាយព្រះពរ​ថ្វាយ​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ក្នុង​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ផ្ញើសារលិខិត​ថ្វាយព្រះពរ ក្រាបបង្គំទូល​ថ្វាយ​សម្តេចព្រះ​មហាក្សត្រី នរោត្តម…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ផ្ញើសារលិខិត​ថ្វាយព្រះពរ ក្រាបបង្គំទូល​ថ្វាយ​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល បពិត្រ សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ​! នា​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស និង​ជា​មង្គល​ដ៏​បវរ​មហាប្រសើរ​ថ្លៃថ្លា​បំផុត តាង​នាម​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ​កងកម្លាំង និង​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ទូលព្រះបង្គំ យើងខ្ញុំ​ទាំងអស់​គ្នា សូម​ក្រាប​បង្គំ​អភិវន្ទ​សម្តែង​ថ្វាយ​នូវ​អំណរ​សាទរ​ឥត​ឧបមា ក្នុង​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ គម្រប់​ព្រះ​ជន្ម​ ៨៨ ព្រះ​វស្សា យាង​ចូល ៨៩ ព្រះ​វស្សា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អង្គារ ១២​កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ​ត្រូវ​នឹង​ថ្ងៃ​ទី​ ១៨ ខែមិថុនា ឆ្នាំ ​២០២៤ នេះ​ ៕ អត្ថបទសហការ