ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក ហេង សួរ ជួប​ពិភាក្សា​ការងារ ​ជាមួយ​ប្រធាន​ការិយាល័យ​សកម្មភាព​កម្មករនិយោជិត​របស់ILO ដើម្បីពង្រឹង​ជំនាញ​បច្ចេកទេស​ ដល់​កម្មករនិយោជិត​នៅ​កម្ពុជា

7 ខែ មុន

(​ស្វី​ស​)៖ នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៤ ​នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​…

(​ស្វី​ស​)៖ នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៤ ​នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ជួប​ពិភាក្សា​ការងារ ​ជាមួយ​លោកស្រី Maria Helena ANDRÉ ប្រធាន​ការិយាល័យ​សកម្មភាព​កម្មករនិយោជិត នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ ​(ILO ACTRAV) ក្នុងអំឡុងពេល​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO) ​នៅ​ទីក្រុង​ហ្ស៊ឺ​ណែវ ប្រទេស​ស្វី​ស ​។

ក្នុង​ជំនួប​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ទៅ​កាន់​លោកស្រី Maria Helena ANDRÉ អំពី​តួនាទី​យ៉ាង​សំខាន់​របស់​ការិយាល័យ​សកម្មភាព​កម្មករនិយោជិត​របស់ ​ILO ​ក្នុង​ការ​ពង្រឹងសមត្ថភាព​ភាព​ជា​តំណាង​នៃ​កម្មករនិយោជិត​ ។

បន្ថែម​ពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​ពី​ភាព​ចាំបាច់​នៃ​តួនាទី​របស់​ការិយាល័យ​សកម្មភាព​កម្មករនិយោជិត ​ក្នុង​ការ​ពង្រឹង​ជំនាញ​បច្ចេកទេស​ដល់​កម្មករនិយោជិត​នៅ​កម្ពុជា​ ដើម្បី​ទាក់ទាញ​បន្ថែម​ទៀត​នូវ​ឧស្សាហកម្ម​ ដែល​ពឹងផ្អែក​លើ​ជំនាញ​ ដែល​ជា​គោលបំណង​ដ៏​ពិសិដ្ឋ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ។

ជាមួយ​គ្នា​នេះ លោកស្រី ប្រធាន​ការិយាល័យ បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​តែងតែ​ប្តេជ្ញា និង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ជាមួយ​ការិយាល័យ​លោកស្រី​ផ្ទាល់ ក៏​ដូច​ជា​អង្គការ​អន្តរជាតិ​ខាង​ការងារ​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​បរិយាកាស​ នៅ​ក្នុង​រោងចក្រ​កាន់តែ​ប្រសើរ និង​សុខដុម ​។

ក្រៅពី​នេះ​ក្នុង​ថ្ងៃ​ដដែល ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Renate Hornung-Draus អនុប្រធាន អង្គការ​អន្តរជាតិ​ខាង​និយោជក​(IOE)​ ផង​ដែរ ​ដើម្បី​បន្ត​ស្វែង​យល់ និង​កិច្ច​សហប្រតិបត្តិការ ។

ក្នុង​ជំនួប​ពិភាក្សា​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​អង្គការ​អន្តរជាតិ​ខាង​និយោជក​ដែល​បាន​ជួយ​ពង្រឹងសមត្ថភាព ​ដល់​សហព័ន្ធ​និយោជក​កម្ពុជា ​។ ជាមួយ​គ្នា​នេះ លោកស្រី​អនុប្រធាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​បន្ត​គាំទ្រ​អង្គការ​របស់​លោកស្រី ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ល្អ ​ជាមួយ​សហព័ន្ធ​និយោជកក​ម្ពុ​ជា​ផង​ដែរ​ ។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជា​ពិសេស​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ក្នុង​ការ​ធ្វើ​ឱ្យ​បរិយាកាស​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​ កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត ​។

ជាមួយ​គ្នា​នេះ ថ្នាក់ដឹកនាំ​ទាំង​ពីរ បាន​ឯកភាព​គ្នា​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​បន្ត​ជំរុញ និង​បង្ក​លក្ខណៈ​ងាយស្រួល ​ដល់​ការ​វិនិយោគ​ដែល​ជា​បំណងប្រាថ្នា​របស់​គ្រប់​ភាគី​ ៕ អត្ថបទសហការ