ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ល្បិច​ពិសេស​បង្រៀន​កូន​ឱ្យ​មាន​សុជីវធម៌ !

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ សូម​ស្វែង​យល់​ពី​វិធី​ងាយ​ៗ​មួយ​ចំនួន ដើម្បី​បង្រៀន​កូន​របស់​អ្នក​ឱ្យ​មាន​សុជីវធម៌​នៅ​ពេល​ពួក​គេ​ធំ​ឡើង ។ ការ​រៀន​សុជីវធម៌ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​លូតលាស់ ។ ការ​មាន​សុជីវធម៌ គឺជា​មាគ៌ា​មួយ​នៃ​ជីវិត…

រាជធានី​ភ្នំពេញ ៖ សូម​ស្វែង​យល់​ពី​វិធី​ងាយ​ៗ​មួយ​ចំនួន ដើម្បី​បង្រៀន​កូន​របស់​អ្នក​ឱ្យ​មាន​សុជីវធម៌​នៅ​ពេល​ពួក​គេ​ធំ​ឡើង ។ ការ​រៀន​សុជីវធម៌ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​លូតលាស់ ។ ការ​មាន​សុជីវធម៌ គឺជា​មាគ៌ា​មួយ​នៃ​ជីវិត មិនមែន​គ្រាន់តែ​ជា​អ្វី​ដែល​គេ​ធ្វើ​នា​ពេល​បច្ចុប្បន្ន​ទេ ។ សុជីវធម៌ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដឹង​ពី​អារម្មណ៍​របស់​អ្នក​ដទៃ ហើយ​មានការ​គួរសម និង​ការ​គោរព​ចំពោះ​អ្នក​ដទៃ ។ កុមារ​មិន​កើតមក​ដោយ​មាន​ជំនាញ​ទាំងនេះ​ទេ ដូច្នេះ​ពួក​គេ​ត្រូវ​រៀនសូត្រ ។

អាកប្បកិរិយា​សាមញ្ញ ដែល​កូន​របស់​អ្នក​គួរ​ដឹង ៖ ការ​មាន​សុជីវធម៌ គឺ​ច្រើន​ជាង​ការ​និយាយ​ថា “​សូម​” និង “​សូម​អរគុណ​” ។ អាកប្បកិរិយា​ល្អ ដែល​កូន​គួរ​គប្បី​យល់​ដឹង​រួម​មាន ៖ គោះ​ទ្វារ ហើយ​រង់ចាំ​ការ​ឆ្លើយ​តប​មុន​ពេល​ចូល​ក្នុង​បន្ទប់​បិទ​ជិត​ណាមួយ​, មិន​ដាក់​ឈ្មោះ ឬ​លេងសើច​ដាក់​អ្នក​ដទៃ​, និយាយ​ថា “​សុំ​ទោស​” ប្រសិនបើ​ពួក​គេ​ប៉ះពាល់​ដល់​នរណា​ម្នាក់​, ខ្ទប់មាត់​ពេល​ក្អក ឬ​កណ្តាស់​, បើកទ្វារ​ឱ្យ​អ្នក​ដទៃ​, ឆ្លើយ​តប​ទៅ​នឹង​សំណួរ “​សុខ​សប្បាយ​ជា​ទេ ?​” រួច​សួរ​អ្នក​ដទៃ​ថា តើ​គេ​យ៉ាងម៉េច​តប​ទៅ​វិញ ?​, សំឡឹង​មើល​មុខ​មនុស្ស ដែល​ពួក​គេ​កំពុងនិយាយ​ជាមួយ​, ដឹង​ថា វា​មិន​សម​ទេ ក្នុង​ការ​និយាយ​ខ្លាំង​ៗ​នៅ​ក្នុង​កន្លែង​ស្ងាត់ និង​មិន​រំខាន​នៅ​ពេល​មនុស្ស​កំពុងនិយាយ​គ្នា ។

កុមារ​ដែល​មាន​សុជីវធម៌​ល្អ ភាគច្រើន​មាន​ភាព​ប្រសើរ​ទៅ​លើ ៖ ត្រូវ​បាន​គេ​ចូល​ចិត្ត​កាន់តែ​ច្រើន​, មាន​ជំនាញ​ទំនាក់ទំនង​ល្អ​ពេល​ធំ​ឡើង និង​មាន​វិន័យ​ខ្លួនឯង ។ គន្លឹះ​បង្រៀន​កូន​អ្នក​ឱ្យ​មាន​សុជីវធម៌ គឺ​ធ្វើ​ជា​គំរូ​ប្រសិនបើ​អ្នក​ចង់ឱ្យ​កូន​របស់​អ្នក​ស្តាប់​នូវ​អ្វី​ដែល​អ្នក​និយាយ​អំពី​ការ​គួរសម និង​ការ​គោរព អ្នក​ត្រូវធ្វើ​ជា​គំរូ​តាម​អាកប្បកិរិយា​បែប​នេះ ។

១. ផ្តល់​ការ​ពន្យល់​ខ្លី​ៗ ៖ កុមារ​ទំនងជា​ងាយ​ទទួលយក ប្រសិនបើ​ពួក​គេ​ដឹង​ពី​មូលហេតុ
នៅ​ពីក្រោយ​អាកប្បកិរិយា​ដែល​រំពឹង​ទុក ។ ឧទាហរណ៍ បិទ​មាត់​របស់​កូន​ពេល​ញ៉ាំ​អាហារ ។ អ្នក​ផ្សេង​ទៀត​មិន​ចង់​ឃើញ​អាហារ​នៅ​ក្នុង​មាត់​របស់​កូន​ទេ ខណៈ​ពេល​ដែល​កូន​កំពុង​ទំពារ​វា ។

២. រំលឹក ៖ វា​អាច​ពិបាក​សម្រាប់​កុមារ ក្នុង​ការ​រៀន​មិន​រំខាន​អ្នក​ដទៃ ពេល​កំពុងនិយាយ ។ ការ​បង្រៀន​ពី​សញ្ញា​ព្រមាន​ដែល​បាន​ព្រមព្រៀង​គ្នា​ដូច​ជា​ការ​គ្រហែម ឬ​ការ​ព្រិច​ភ្នែក​អាច​ជួយ​រំឭក​កូន​របស់​អ្នក​ឱ្យ​គិត​ពី​អាកប្បកិរិយា​របស់​ពួក​គេ​ក្នុង​ពេល​នេះ ។

៣. អនុវត្ត​សេណា​រី​យ៉ូ ៖ ការ​អនុវត្ត​សេណា​រី​យ៉ូ​ផ្សេង​ៗ​នៅផ្ទះ​អាច​ផ្តល់​ឱ្យ​កូន​របស់​អ្នក​អនុវត្ត​នូវ​សុជីវធម៌ ។ ជា​ឧទាហរណ៍ ហាត់​និយាយ​ថា “​អរគុណ​ដែល​បានឱ្យ​ខ្ញុំ​ទៅ​” បន្ទាប់​ពី​លេង​នៅផ្ទះ​មិត្ត​ភ័ក្តិ ។

៤. សរសេរ​កំណត់ចំណាំ ៖ ឱ្យ​កូន​របស់​អ្នក​សរសេរ​លិខិត​ថ្លែងអំណរគុណ បន្ទាប់​ពី​ទទួល​បាន​អំណោយ​ពី​អ្នក​ដទៃ ។ ការ​បង្រៀន​កូន​របស់​អ្នក​ឱ្យ​មាន​សុជីវធម៌ គឺជា​ជំនាញ​សង្គម​ដ៏​សំខាន់​សម្រាប់​គេ ។ ចូរ​ធ្វើ​ជា​គំរូ​ល្អ ហើយ​ត្រូវ​ចាំ​ថា ការ​បង្រៀន​កូន​របស់​អ្នក​ពី​សុជីវធម៌ នឹង​ក្លាយជា​ជំនាញ​ដែល​ពួក​គេ​នឹង​មាន​សម្រាប់​អនាគត ៕ ប្រភព ៖ sanfordhealth

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ អបអរសាទរ ការ​បើក​ដំណើរការ ៤ សាខា ថ្មី​បន្ថែម​ទៀត សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​តា​ខ្មៅ សាខា​ក្រុង​ច្បារមន (​ខេត្តកំពង់ស្ពឺ​) សាខា​ឈូក​មាស និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ សាខា​ចំការ​ដូង ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​កូន​ៗ​លោក​អ្នក​រៀងរាល់ថ្ងៃ និង​ផ្តល់​ជូន​ការ​សិក្សា​សម្រាប់​គ្រួសារ​, អាហារូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា​, សិក្សា​ថ្នាក់​បំប៉ន​ដោយ​ឥត​គិតថ្លៃ​, ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ ការ​ផ្តល់​ជូន​នេះ​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៣០/០៦/២០២៤ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕