ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សិក្ខាកាម​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគតេ​ជោ​សែន ​ស្វាយ​រៀង ទទួល​បានការងារ​ធ្វើ និង​កំពុង​ហាត់​ការ ១០០%

3 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ លោក មុត ចិន្តា នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​ស្វាយ​រៀង បាន​អះអាង​ថា ក្រោយ​ធ្វើតេស្ត​វាយតម្លៃ​សមត្ថភាព​បញ្ចប់​វគ្គ​ ១ (C1)…

រាជធានីភ្នំពេញ ៖ លោក មុត ចិន្តា នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​ស្វាយ​រៀង បាន​អះអាង​ថា ក្រោយ​ធ្វើតេស្ត​វាយតម្លៃ​សមត្ថភាព​បញ្ចប់​វគ្គ​ ១ (C1) ១០០% នៃ​សិក្ខាកាម​ចំនួន ១២២​ នាក់ សុទ្ធតែ​មានការ​ងារ​ធ្វើ និង​មួយ​ចំនួន​កំពុង​ហាត់​ការ​នៅ​តាម​ក្រុមហ៊ុន និង​សហគ្រាស​នានា ​។ លោកបញ្ជាក់ថា ​ក្នុង​ចំណោម​សិក្ខាកាម​ទាំង ១២២ ​នាក់ ដែល​បាន​ធ្វើតេស្ត​វាយ​សមត្ថភាព​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​មាន​សិស្ស​ចំនួន ៨៩ ​នាក់ មានការ​ងារ​ធ្វើ និង​ចំនួន ៣៣ ​នាក់ កំពុង​ហាត់​ការ​នៅ​តាម​ក្រុមហ៊ុន​នានា​ដែល​នឹង​មានការ​ងារ​ធ្វើ​នៅ​ថ្ងៃ​ខាង​មុខ​ដែរ​ ​។

នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​ស្វាយ​រៀង​ដដែល​បាន​លម្អិត​ថា សិក្ខាកាម​ដែល​ទទួល​បានការ​ងារ​ធ្វើ​នោះ​សិក្សា​ជំនាញការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ ជំនាញការ​ថែទាំ និង​ជួសជុល​រថយន្ត និង​ជំនាញ​សេវាកម្ម​បរិក្ខារ​ត្រជាក់​ក្នុង​គេហដ្ឋាន​ដែល​ជា​មធ្យម​សិក្ខាកាម​ទទួល​បាន​ប្រាក់​ឈ្នួល​ដំបូង​ជា​មធ្យម​ប្រមាណ​យ៉ាងតិច ២០៤ ​ដុល្លារ​ក្នុង​មួយ​ខែ ខណៈ​ដែល​អ្នក​កំពុង​ហាត់​ការ​ក៏​ទទួល​បាន​ជាង ​១០០​ ដុល្លារ​ដែរ​ក្នុង​មួយ​ខែ ​។ លោក​បញ្ជាក់​ទៀត​ថា ពួក​គាត់​ដែល​មានការ​ងារ​ធ្វើ​ទទួល​បាន​ប្រាក់ខែ​គោល​ចំនួន​២០៤​ដុល្លារ​ក្នុង​មួយ​ខែ បូក​នឹង​ប្រាក់​បន្ទាប់បន្សំ​ផ្សេង​ៗ​ទៀត អាច​ច្រើន​ជាង​នេះ​ ​។

សូម​រំលឹក​ថា វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​ស្វាយ​រៀង បាន​ធ្វើតេស្ត​វាយតម្លៃ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​កាលពី​ថ្ងៃ​ទី​ ១៥ ខែឧសភា ឆ្នាំ ​២០២៤ ​ដោយ​មាន​សិក្ខាកាម​ចំនួន​សរុប​ ១២២ ​នាក់ ទៅ​លើ​មុខ​ជំនាញ​ចំនួន ​៣ រួម​មាន ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ ការ​ថែទាំ និង​ជួសជុល​រថយន្ត និង​សេវាកម្ម​បរិក្ខារ​ត្រជាក់​ក្នុង​គេហដ្ឋាន​បន្ទាប់​ពី​បើក​បវេសនកាល​កាលពី​អំឡុង​ពាក់កណ្តាល​ខែមករា ឆ្នាំ​ ២០២៤ ៕ អត្ថបទសហការ