ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ និង​ក្រសួងបរិស្ថាន ចុះ​អនុស្សរណៈនៃ​ការ​យោគយល់​គ្នា​ស្តី​ពី «​យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក​នៅ​តាម​សហគ្រាស​គ្រឹះស្ថាន​»

3 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ឯកឧត្តម អ៊ា​ង សុ​ផល្លែ​ត…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ឯកឧត្តម អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​ ២០ ខែឧសភា ឆ្នាំ​ ២០២៤ នេះ បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​ «​យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក​នៅ​តាម​សហគ្រាស​គ្រឹះស្ថាន​»​ កម្មវិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​។

ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ បាន​អបអរសាទរ​ចំពោះ​ការ​ចុះ​អនុស្សរណៈ​ដែល​ភាគី​ទាំង​ពីរ​សម្រេច​បានជា​ផ្លូវការ​នា​ពេល​នេះ​ ដើម្បី​ជំរុញ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក​នៅ​តាម​សហគ្រាស គ្រឹះស្ថាន ខណៈ​ដែល​ក្រសួង​ទាំង​ពីរ​ធ្លាប់​ធ្វើការ​រួម​គ្នា​រួច​ហើយ ​តាម​រយៈ​យន្តការ​អធិការកិច្ច​នៅ​តាម​រោងចក្រ​សហគ្រាស​ ដើម្បី​ធានា​ពី​បរិយាកាស​ល្អ​សម្រាប់​កម្មករនិយោជិត ​នៅ​តាម​រោងចក្រ​សហគ្រាស ​។

សម្រាប់​ឯក​ឧត្ត​រដ្ឋមន្ត្រី ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ នឹង​បង្ហាញ​ជា​ផ្លូវការ​ពី​កិច្ចសហការ​របស់​ក្រសួង​ទាំង​ពីរ ​ក្នុង​ការ​ធានា​នូវ​បរិយាកាស​កន្លែងធ្វើការ​ នៅ​តាម​សហគ្រាស គ្រឹះស្ថាន​ដែល​មាន​លក្ខណៈ​សមរម្យ ជួយ​ជំរុញ​កំណើន​ប្រសិទ្ធភាព និង​ផលិតភាព​ការងារ​ ។ មួយវិញទៀត​ស្មារតី​នៃ​ការ​ចុះ​អនុស្សរណៈ​នេះ នឹង​ជំរុញ​ការ​ចូលរួម​កាត់​បន្ថយ​ផល​ប៉ះពាល់​ នៃ​សំណល់​ប្លា​ស្ទិ​ក​ដែល​បាន​និង​កំពុង​ប្រើប្រាស់ ​ក្នុង​សង្គម​តាម​រយៈ​ជីវភាព​ប្រចាំ​ថ្ងៃ​រប​សើ​ប្រជាពលរដ្ឋ ដែល​កំពុង​បង្ក​ហានិភ័យ​ដល់​បរិស្ថាន​ ។

ដោយឡែក​ឯកឧត្តម​រដ្ឋមន្ត្រី​បរិស្ថាន អ៊ា​ង សុ​ផល្លែ​ត ក៏​បាន​បង្ហាញ​ពី​ក្តី​សោមនស្ស​រីករាយ​ចំពោះ​ការ​ចុះ​អនុស្សរណៈ​របស់​ក្រសួង​ទាំង​ពីរ​ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​ឈាន​មុខជា​លំដាប់​លើ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក​នៅ​ទូ​ទាំង​ប្រទេស​មួយ​កម្រិត​ទៀត ​។

ក្រៅពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បរិស្ថាន បាន​លើក​ឡើង​ពី​យុទ្ធសាស្ត្រ​ច​ក្រា​របស់​ក្រសួង​ដែល​ស្រប​ទៅ​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​ស្អាត​តាម​រយៈ​ការ​ដាក់​ចេញ​នូវ​យុទ្ធនាការ គ្មាន​ថង់​ប្លា​ស្ទិ​ក និង​យុទ្ធនាការ​ដាំ​កូន​ឈើ​មួយ​លាន​ដើម​ក្នុង​មួយ​ឆ្នាំ រួម​ទាំង​យុទ្ធនាការ​ផ្សេង​ៗ​ទៀត​ជាដើម ​។

យ៉ាងណា​ក៏​ដោយ​ឯកឧត្តម ហេង សួរ បាន​កត់​សម្គាល់ថា ដើម្បី​ជំរុញ​កិច្ច​ការងារ​នេះ​ជោគជ័យ​បាន​លុះត្រា​ណា​តែ​មានការ​ចូលរួម​សហការ​យ៉ាង​ជិត​ស្និទ្ធ​បំផុត​ពី​វិស័យ​ឯកជន​ដែល​តំណាង​ឱ្យ​ភាគី​ថៅកែ​រោងចក្រ និង​ភាគី​កម្មករនិយោជិត​ផ្ទាល់​បន្ថែម​លើ​អ្វី​ដែល​រាជរដ្ឋាភិបាល​ដែល​ជា​អ្នក​ចេញ​យុទ្ធនាការ ​៕ អត្ថបទសហការ