ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Blue Midea បើកកិច្ចប្រជុំប្រចាំឆ្នាំជាមួយដៃគូយុទ្ធសាស្ត្រ និង​ដាក់​បង្ហាញ​ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ​ចុង​ក្រោយបង្អស់​ ​ម៉ាក Midea និង Toshiba ឆ្នាំ 2024

3 ខែ មុន

រាជធានីភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី​ ២៨ ខែមករា ឆ្នាំ​ ២០២៤ ក្រុមហ៊ុន Blue Midea…

រាជធានីភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី​ ២៨ ខែមករា ឆ្នាំ​ ២០២៤ ក្រុមហ៊ុន Blue Midea (Cambodia) Co., Ltd. បាន​ចាប់ផ្តើម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​ដៃគូ​យុទ្ធសាស្ត្រ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ថ្លែងអំណរគុណ​ដល់​អ្នក​ចែកចាយ និង​ដៃគូ Midea ទាំងអស់ និង​បាន​ដាក់​បង្ហាញ​ឧបករណ៍​ប្រើប្រាស់​ក្នុងផ្ទះ​ចុង​ក្រោយបង្អស់​របស់​ម៉ាក Midea និង Toshiba ក្នុង​ឆ្នាំ 2024 នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិ​ព័រ​ណ៌ សែន​សុខ ​។

វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះ​នាង នរោត្តម ជេ​ណា អ្នកឧកញ៉ា មាស សុភា​រី លោក Zeal Jiang ប្រធាន​គ្រប់គ្រង Midea អាស៊ី​ប៉ា​ស៊ី​ហ្វី​ក (APAC) លោក Vincent Chou អនុប្រធាន​គ្រប់គ្រង​ផ្នែក​ម៉ាស៊ីនត្រជាក់ Midea លោក Branko Zhang ប្រធាន​គ្រប់គ្រង​ផ្នែក​លក់ នៃ​ម៉ាស៊ីនត្រជាក់ Midea ទូ​ទាំង​ប្រទេស​អាស៊ាន លោក Xu Feng អគ្គនាយក​ក្រុមហ៊ុន Midea Cambodia និង​ភ្ញៀវ​ជិត ៦០០ នាក់​បាន​ផ្តល់​កិត្តិយស​ចូលរួម​ក្នុង​ពិធី​នេះ​ ។

លោក Tea EngHok អគ្គនាយករង​ក្រុមហ៊ុន Blue Midea (Cambodia) Co., Ltd. បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា “Midea” នឹង​ប្តេជ្ញា​បំពេញតម្រូវការ​របស់​អតិថិជន ដោយ​ស្វែងរក​បច្ចេក វិទ្យា​ថ្មី​ៗ​ ដើម្បី​ផលិត​ម៉ាស៊ីនត្រជាក់​ដែល​អាច​សន្សំ​សំចៃ​ថាមពល​កាន់តែ​ច្រើន ។ លោកបាន​បន្ថែម​ទៀត​ថា រោងចក្រ​ដែល​ទើប​បង្កើត​ថ្មី​នៅ​ក្នុង​ប្រទេស​ថៃ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ វា​មិន​ត្រឹមតែ​ជា​មូលដ្ឋាន​ផលិតកម្ម​នៅ​ក្រៅប្រទេស​ដ៏​ធំ​បំផុត​នៃ​ម៉ាស៊ីនត្រជាក់ Midea ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​មូលដ្ឋាន​ផលិត​ម៉ាស៊ីនត្រជាក់​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​ថៃ និង​ភាគ​អាស៊ី​អាគ្នេយ៍​ផង​ដែរ គម្រោង​ច្នៃប្រឌិត​នៃ​ឧស្សាហកម្ម​ឈានមុខ​គេ​ថ្មី​នេះ​បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ​។ នៅ​ពេល​អនាគត រោងចក្រ​នេះ​ត្រូវ​បាន​គេ​គ្រោង​នឹង​ធ្វើ​ឱ្យ​កន្លែង​នេះ​ជា​មជ្ឈមណ្ឌល​ដើម្បី​បើក​ទីផ្សារ​អាស៊ាន ជួយ​លើកកម្ពស់​ការ​ប្រកួតប្រជែង​នៃ​ម៉ាក​យីហោ ហើយ​ថែម​ទាំង​អនុញ្ញាត​ឱ្យ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​កែ​លម្អ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ផង​ដែរ​ ។

Midea បាន​សម្ពោធ​នូវ​ម៉ាស៊ីនត្រជាក់​ឆ្លាត​វៃ​ចុង​ក្រោយបង្អស់​គឺ Midea Breezeless E Super Inverter កម្រិត​ខ្ពស់​នៃ​ស៊េរី “​មួយ​យប់​មួយ​គីឡូវ៉ាត់​” នៅ​យប់​នោះ​ ។ បន្ថែម​ពីលើ​ការ​ប្រើប្រាស់​ថាមពល​ទាប​ជាមួយ​មុខងារ iECO Mode ដែល​ជួយ​សន្សំ​សំចៃ​បាន​យ៉ាង​ល្អ មាន​បច្ចេកវិទ្យា AI ដ៏​ឆ្លាត​វៃ មុខងារ Air Magic ដែល​អាច​កម្ចាត់​មេរោគ វីរុស បាក់តេរី អាល្លែកហ្ស៊ី លម្អងធូលី​តូច​ៗ​រហូត​ដល់ 99.99%​។ បន្ថែម​លើស​ពី​នេះ​ទៀត​មុខងារ Cool Flash ផ្តល់​ខ្យល់​ត្រជាក់​រហ័ស​ទាន់ចិត្ត ហើយ​ក៏​មានមុខ​ងារ​Smart Control អាច​ប្រើប្រាស់​តាម​រយៈ​កម្មវិធី (Midea App) SmartHome បាន​យ៉ាង​ងាយស្រួល​ ។

​កាន់តែ​ពិសេស នៅ​គ្រប់​កន្ទុយ​នៃ​ម៉ាស៊ីនត្រជាក់​ជាប់​ជញ្ជាំង Midea ទាំងអស់​ភ្ជាប់​ជាមួយ Hyper Grapfins ដែល​ការពារ​ភាព​ច្រែះ ប្រើប្រាស់​បាន​យូរ​ធន់​នឹង​អាកាសធាតុ​គ្រប់​កាលៈទេសៈ ទោះ​នៅ​តំបន់​សមុទ្រ​ក៏​ដោយ ដើម្បី​ជួយ​ដល់​អាយុកាល​នៃ​ការ​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់​របស់​លោក​អ្នក​បាន​យូរ​ជាង 20​ ឆ្នាំទៅ ​50 ​ឆ្នាំ ហើយ​បាន​ឆ្លងកាត់​ការ​ធ្វើ តេស​សាកល្បង 240​ ម៉ោង តេស្ត​ជាមួយ​ពន្លឺ UV និង 72 ម៉ោង​តេស្ត​ជាមួយ​ការ​បា.ញ់​ទឹកអំបិល ​1500​ ម៉ោង ​។ ប្រឆាំង​នៃ​ភាព​ច្រែះ​គុណ​នឹង ​5 ដង​នៃ​កញ្ច្រែង​មាស​ដោយ​ត្រូវ​បាន​ធ្វើតេស្ត និង​អង្កេត​ដោយ​ស្ថាប័ន Intertek ​។ លើស​ពី​នេះ​ទៅ​ទៀត​ម៉ាស៊ីនត្រជាក់ Midea Breezeless E Super Inverter (CB1) ជំនាន់​ថ្មី និង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ​នេះ ​។

លើស​ពី​នេះ​ក៏​មានការ​ដាក់​តាំង​បង្ហាញ​ផលិតផល Toshiba ដែល​ជា Brand ជប៉ុន​ដ៏​ល្បី​មួយ​ប្រភេទ​នៃបច្ចេកវិទ្យា​ចុង​ក្រោយ​ម៉ាស៊ីន​បោកគក់ TOSHIBA​ ។ ដោយ​បំពាក់​បច្ចេកវិទ្យា GREAT WAVES™ អាច​បង្កើន​ល្បឿន​បង្វិល​យ៉ាង​ឆ្លាត​វៃ ដែល​នឹង​បង្កើត​លំហូរ​ទឹក​ប្រភេទ​ផ្សេង​គ្នា Flush Wave ជ្រាប​ចូល​ក្រណាត់​ដើម្បី​បំបែក និង​លុប​ស្នាម​ប្រឡាក់​ ។ កម្មវិធី ColorAlive ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​មុខងារ Cold Wash ដើម្បី​ទទួល​បានការ​ការពារ​ពណ៌​ដ៏​អស្ចារ្យ​ ។ ការ​ធ្វើតេស្ត​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ឧបករណ៍​ប្រើប្រាស់​អគ្គិសនី​ក្នុង​គ្រួសារ​បង្ហាញ​ថា ​ColorAlive អាច​កាត់​បន្ថយ​ការ​ប្រែ​ពណ៌​សំលៀក​បំពាក់​បាន 39%​ ។ បច្ចេកវិទ្យា THE GREATWAVES™ ដំណើរការ​មុខងារ Cold Wash ដើម្បី​សន្សំ​សំចៃ​ថាមពល​រហូត​ដល់ 70% ដោយ​ផ្អែក​លើ​ប្រសិទ្ធភាព​នៃ​ការ​លាង​សម្អាត​ដូច​គ្នា​នៅ សីតុណ្ហភាព 40°C នេះ​បើ​យោង​តាម​ការ​ពិសោធន៍​មន្ទីរពិសោធន៍ ​។ Ultra Fine Bubble ពពុះ​ទំហំ​ណា​ណូ​ជ្រាប​ចូល​ទៅ​ក្នុង​សរសៃ​ក្រណាត់​ដើម្បី​លុប​ស្នាម​ប្រឡាក់​ជ្រៅ​បំផុត កំចាត់​បាក់តេរី និង​សំណល់​ដូច្នេះ​ដើម្បី​សម្រេច​បាន​នូវ​ការ​សម្អាត​ស្នាម​ប្រឡាក់​ខ្លាំង​យ៉ាង​ជ្រៅ​បំផុត​ការ​បោកគក់​ឲ្យ​កាន់តែ​ជ្រះ​ស្អាត​ល្អ ព្រមទាំង​ថែរក្សា​សាច់​ក្រណាត់​មិន​ឲ្យ​ឆាប់​ខូច ថែម​ទៀត​ផង ​។

ក្រៅពី​ម៉ាស៊ីនត្រជាក់ នៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នេះ​ដែរ ក្រុមហ៊ុន Blue Midea (Cambodia) Co., Ltd. ក៏​មានការ​ដាក់​សម្ភោ​ធ និង​ពង្រឹង​លើ​ផ្នែក​សេវាកម្ម​ជួសជុល នឹង​ដំឡើង​អោយ​បាន​យ៉ាង​រហ័ស​តាម​កាលកំណត់​រយៈពេល 48 ម៉ោង​ជាមួយ​ក្រុមបច្ចេកទេស​ដែល​មាន​វិញ្ញាបនបត្រ​ទទួលស្គាល់ និង​ជំនាញ​របស់​យើង​ជាមួយនឹង​ឧបករណ៍​ជួសជុល ទំនើប​ចុង​ក្រោយ​បំផុត​ដើម្បី​ថែទាំ​ផលិតផល​របស់​លោក​អ្នក ។

អំពី Midea Group
Midea Group គឺជា Brand ឧបករណ៍​ប្រើប្រាស់​ក្នុងផ្ទះ​ឈានមុខ​គេ​ដែល​ទទួលស្គាល់​ដោយ​អន្តរជាតិ ​។ បាន​ចូល​ទីផ្សារ​អន្តរជាតិ​ជា​សាកល​អស់​រយៈពេល​ជាង 55 ឆ្នាំ​ហើយ និង​បាន​លក់​ផលិតផល Midea នៅ​ក្នុង​ប្រទេស និង​នៅ​តាម​តំបន់​ជាង 150​។ Midea ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ប្រើប្រាស់​ក្នុងផ្ទះ​ឆ្លាត​វៃ​ឈានមុខ​គេ​លើ​ពិភពលោក​។ នៅ​ឆ្នាំ 2023 ក្រុមហ៊ុន Midea Group បាន​ជាប់​ចំណាត់ថ្នាក់​ទី 278 ក្នុង​ចំណោម​ក្រុមហ៊ុន​កំពូល​ទាំង 500 នៅ​លើ​ពិភពលោក (Global Fortune 500) ហើយ​វា​នឹង​បន្ត​លើស​ពី​នេះ និង​អភិវឌ្ឍន៍​ឆ្ពោះទៅ​មុខ​បន្ត​ទៀត​។ Midea Group និង Manchester City ជា​ដៃគូ​សកល ត្រូវ​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ 2020 ហើយ​បាន​ចាប់ផ្តើម​យុទ្ធនាការ​ឈ្នះ​រង្វាន់​ជា​ច្រើន ហើយ​នៅ​ក្នុង​ឆ្នាំ​ឆ្នាំ ​២០២៣ ក្រុមហ៊ុន Midea Group ប្រកាស លោក Erling Haaland ជា ទូត​សុ​ឆន្ទៈ​នៃ​ម៉ាក​យីហោ Midea ជា​ផ្លូវការ ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ ៖ (+855) 085 248 777 / 085 777 116
ឬ​ចូល​ទៅ​កាន់​គេហទំព័រ​ហ្វេ​ស​បុក​របស់ MIDEA គឺ MIDEA CAMBODIA ៕ អត្ថបទសហការ

                   គេហទំព័រ​ហ្វេ​ស​បុក​របស់ TOSHIBA គឺ : TOSHIBA LIFESTYLE CAMBODIA