រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Danone Specialized Nutrition Cambodia ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេនៅអឺរ៉ុប ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុន ដ៏គួរឱ្យគោរពថាជាអាជីវកម្មដែលមានការប្តេជ្ញាក្លាយជា ‘force for good’ ដែលជាភាសាខ្មែរមានន័យថា «បុព្វហេតុគោលការណ៍ល្អ» តាមរយៈវិញ្ញាបនប័ត្រ B Corp™ ឬពាក្យពេញ B CORPORATION នាពេលថ្មីៗនេះ ។
វិញ្ញាបនប័ត្រនេះ កោតសរសើរចំពោះការប្រកាន់ខ្ជាប់ នូវបទដ្ឋានសង្គម និងបរិស្ថាន ជាពិសេសឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន បានយកចិត្តទុកដាក់ខ្ពស់លើទំនួលខុសត្រូវសង្គម និរន្តរភាពបរិស្ថាន តម្លាភាព និងគណនេយ្យភាព ។
ក្នុងនាមជាម៉ាកយីហោ FMCG ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាដំបូងគេ ដែលសម្រេចបានវិញ្ញាបនប័ត្រ B Corp™ ក្រុមហ៊ុន Danone Specialized Nutrition Cambodia បានបង្កើតគំរូមួយឈានមុខគេ ។ ជាមួយនឹងការសម្រេចបាននូវការទទួលស្គាល់ដ៏សំខាន់នេះ ក្រុមហ៊ុន មានបំណងចង់ជំរុញអាជីវកម្មក្នុងស្រុកផ្សេងទៀតឱ្យពួកគេប្រើប្រាស់ឥទ្ធិពលរបស់ពួកគេ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលទាក់ទងនឹងសង្គម និងបរិស្ថាន ។
ចូលរួមជាមួយក្រុមហ៊ុនជាង ២៤០០ ក្រុមហ៊ុននៅទូទាំង ៥០ ប្រទេស ក្រុមហ៊ុន Danone Specialized Nutrition Cambodia បង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនក្នុងការរួមចំណែកជាវិជ្ជមាន ដែលបម្រើផលប្រយោជន៍ដល់សង្គម បុគ្គលិក សហគមន៍មូលដ្ឋាន និងបរិស្ថាន ។
លោក Maarten VAN LEEUWEN នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Danone Specialized Nutrition Cambodia បានសម្តែងនូវមោទកភាពយ៉ាងជ្រាលជ្រៅចំពោះការទទួលស្គាល់ដ៏មានកិត្យានុភាពដោយបញ្ជាក់ថា៖ «សមិទ្ធិផលនេះ បញ្ជាក់ពីសក្ខីភាពមួយ ចំពោះការលះបង់ឥតងាករេរបស់យើង ក្នុងការអនុវត្តប្រកបដោយការទទួលខុសត្រូវដែលបម្រើឱ្យផលប្រយោជន៍ប្រទេសជាតិ និងសហគមន៍កាន់តែប្រសើរឡើង។ វាជួយពង្រឹងសម្មារតីនៃការសន្យារបស់យើងចំពោះ អតិថិជន និងនិយោជិតរបស់យើង ដោយបញ្ជាក់ពីការយកចិត្តទុកដាក់ឥតងាករេរបស់ក្រុមហ៊ុន Danone Specialized Nutrition Cambodia ក្នុងការធ្វើអាជីវកម្មក្នុងបុព្វហេតុល្អ។ សីលធម៌របស់យើងនៅក្រុមហ៊ុន Danone Specialized Nutrition Cambodia ត្រូវបានចាក់ឫសយ៉ាងជ្រៅ ក្នុងការរួមចំណែកជំរុញឱ្យសុខុមាលភាពសង្គម និងសហគមន៍កាន់តែល្អប្រសើរឡើង ។ ការប្តេជ្ញាចិត្តនេះ នៅតែជាការងារស្នូលដ៏សំខាន់ ដែលយើងផ្តល់អាទិភាពដល់សុខុមាលភាពរបស់និយោជិត អតិថិជន និងសហគមន៍ដែលយើងកំពុងធ្វើអាជីវម្មយ៉ាងទូលំទូលាយ» ។
វិញ្ញាបនប័ត្រ B Corp™ បានទទួលស្គាល់ក្រុមហ៊ុន Danone Specialized Nutrition Cambodia ចំពោះអភិបាលកិច្ចល្អ និងការអនុវត្តល្អបំផុតក្នុងការចូលរួមជាមួយសហគមន៍ ការថែរក្សាបរិស្ថាន ការគាំទ្រកម្លាំងពលកម្ម និងការផ្តល់សេវាកម្មអតិថិជនរបស់ខ្លួន ។
កាលពីឆ្នាំ ២០២២ ក្រុមហ៊ុន Danone Specialized Nutrition Cambodia បានឈ្នះពានរង្វាន់ «និយោជកឆ្នើម» នៅក្នុងកម្មវិធីពានរង្វាន់និយោជកឆ្នើមអាស៊ីនៅប្រទេសសិង្ហបុរី។ ពានរង្វាន់ «និយោជកឆ្នើម» ត្រូវបានរៀបចំឡើងដោយ World HRD Congress and Star of the Industry Group ជាពានរង្វាន់ ទទួលស្គាល់ដោយស្ថាប័ននានានៅអាស៊ី ដែលបានបង្ហាញម៉ាកយីហោនិយោជកដ៏ល្អឥតខ្ចោះ តាមរយៈយុទ្ធសាស្ត្រគ្រប់គ្រងទេពកោសល្យ ប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍន៍ទេពកោសល្យ និងការច្នៃប្រឌិតទេពកោសល្យ ។
កាលដើមឆ្នាំ ២០២២ ក្រុមហ៊ុន Danone Specialized Nutrition Cambodia បានបើកសម្ពោធការិយាល័យកណ្តាលថ្មីរបស់ក្រុមហ៊ុននៅអគារ TK Central ក្នុងខណ្ឌទួលគោក ។
អំពីដាណន់ ក្រុមហ៊ុន Danone Specialized Nutrition Cambodia គឺជាបុត្រសម្ព័ន្ធរបស់សម្ព័ន្ធក្រុមហ៊ុន Danone Group ដែលជាក្រុមហ៊ុនអាហារនិងភេសជ្ជៈពិភពលោកដ៏ជោគជ័យបំផុតមួយនាពេលបច្ចុប្បន្ននេះ ជាមួយនឹងផលិតផលដែលបានលក់នៅក្នុងទីផ្សារជាង ១២០ប្រទេស និងមានបុគ្គលិកជាងដប់ម៉ឺននាក់( ១០.០០០០) ។
សម្ព័ន្ធក្រុមហ៊ុន Danone Group ដែលជាក្រុមហ៊ុនអាហារ និងភេសជ្ជៈពិភពលោកនាំមុខមួយប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សុខភាពសង្គម ដែលត្រូវបានបង្កើតឡើងជាមួយនឹងអាជីវកម្មសំខាន់ៗ ចំនួនបី ៖ អាហារចំបងដែលផលិតពីទឹកដោះសត្វ និង អាហារផលិតពីរុក្ខជាតិ ព្រមទាំងទឹក និងអាហារូបត្ថម្ភឯកទេសសម្រាប់កុមារជាច្រើនទៀត។ នៅក្រុមហ៊ុន Danone យើងមានគោលបំណងជំរុញការអនុវត្តការទទួលទាន និងពិសារប្រកបដោយនិរន្តរភាព និងសុខភាពល្អជាងមុន ស្របតាមចក្ខុវិស័យរបស់យើង «Danone, One Planet One Health ផែនដីមួយសុខភាពមួយ» ដែលឆ្លុះបញ្ចាំងពីជំនឿដ៏មុតមាំថាសុខភាពរបស់មនុស្ស និងសុខភាពរបស់ភពផែនដី គឺមានទំនាក់ទំនងគ្នាទៅវិញទៅមក។ យើងផ្តោតការយកចិត្តទុកដាក់លើអាជីវកម្មដែលមានកំណើនតម្រូវការខ្ពស់ និងផ្តោតលើសុខភាព ហើយប្តេជ្ញាធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងការទទួលខុសត្រូវ ។ ក្រុមហ៊ុន Danone Specialized Nutrition Cambodia ផ្តល់ជូននូវផលប័ត្រផលិតផលក្រោមម៉ាកល្បីៗ ដូចជា Aptamil kid, Dumex SuperGold Kid, Dumex Dugro ទឹក និងម្ស៉ៅ ។
ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) Co., Ltd បានចុះបញ្ជីត្រឹមត្រូវជាមួយក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ASYCUDA និងបានចុះបញ្ជីការនាំចូល ជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ។
សម្រាប់ការសាកសួរសារព័ត៌មាន៖ កញ្ញា Nget Kunthida ប្រធានផ្នែកកិច្ចការសាធារណៈ និងទំនាក់ទំនង Danone Cambodia & Myanmar ទូរសព្ទចល័ត +855 78 222 972 អ៊ីមែល៖ Kunthida.nget@danone.com ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ