
ណាហ្គាវើលដ៍ ផ្តល់ជូនកាន់តែអស្ចារ្យក្នុងឱកាសបុណ្យណូអែល
រាជធានីភ្នំពេញ, ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៣ ៖ ក្នុងឱកាសបុណ្យណូអែលក្នុងឆ្នាំនេះ ណាហ្គាវើលដ៍ បានត្រៀមខ្លួនស្វាគមន៍អតិថិជនទាំងអស់ជាមួយនឹងមុខម្ហូបសុភមង្គល…
រាជធានីភ្នំពេញ, ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៣ ៖ ក្នុងឱកាសបុណ្យណូអែលក្នុងឆ្នាំនេះ ណាហ្គាវើលដ៍ បានត្រៀមខ្លួនស្វាគមន៍អតិថិជនទាំងអស់ជាមួយនឹងមុខម្ហូបសុភមង្គល…
រាជធានីភ្នំពេញ, ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៣ ៖ ក្នុងឱកាសបុណ្យណូអែលក្នុងឆ្នាំនេះ ណាហ្គាវើលដ៍ បានត្រៀមខ្លួនស្វាគមន៍អតិថិជនទាំងអស់ជាមួយនឹងមុខម្ហូបសុភមង្គល ការសម្តែងសិល្បៈ ការតុបតែងលម្អដ៏ស្រស់ស្អាត និងការបញ្ចុះតម្លៃដ៏ច្រើន ។ សូមនាំក្រុម គ្រួសារ និងមិត្តភក្តិរបស់អ្នកទៅរីករាយ និងទទួលយកការផ្តល់ជូនទាំងនេះពេញមួយខែធ្នូនៅ ណាហ្គាវើលដ៍ ! ។ ការតុបតែងលម្អដ៏ស្អាតប្លែកអមជាមួយបរិយាកាសដ៏មនោរម្យ តុក្កតារូប លោកតាណូអែល និងតុក្កតារូបខ្ញី រង់ចាំស្វាគមន៍ពុកម៉ែបងប្អូននៅច្រកចូលណាហ្គាវើលដ៍ ទាំងពីរដែលពុកម៉ែបងប្អូនអាចផ្តិតយករូបភាពដ៏ស្រស់ស្អាតទុកជាអនុស្សាវរីយ៍ និងបង្ហោះ ក្នុងបណ្តាញសង្គមផងដែរ ។
ធ្វើដំណើរទៅកាន់សួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ទី ១ ពុកម៉ែ បងប្អូនអាចថតរូបដ៏ទាក់ទាញជាមួយអំពូលភ្លើងចម្រុះពណ៌ដែលបំភ្លឺរៀងរាល់រាត្រីពីម៉ោង ៥:៤៥ ល្ងាចដល់ម៉ោង ២ ទៀបភ្លឺរហូតដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៤ ។ មិនតែប៉ុណ្ណោះ ពុក ម៉ែបងប្អូនអាចថតរូបជាមួយដើមឈើណូអែលកម្ពស់ ១៨ ម៉ែត្រ និងរូបសំណាកមនុស្សព្រិល ទឹកកក ក្តាន់ ស្ករគ្រាប់ ផ្កាយ និងរូបដ៏ស្អាតប្លែកជាច្រើនទៀត ! ។
នៅថ្ងៃទី ២៤ និង ២៥ ខែធ្នូ ណាហ្គាវើលដ៍ មានម្ហូបឈុតណូអែលបែបបារាំង នៅភោជ នីយដ្ឋានបារាំង Le Gourmet ម្នាក់ ២៧២.០០០ រៀល និងប៊ុហ្វេបែបណូអែលនៅភោជនីយ ដ្ឋានអ៊ីតាលី Bistro Romano ម្នាក់ ១៤០.០០០ រៀល ។ សម្រាប់អាហារប៊ុហ្វេពេលល្ងាចបែប ចិន មានបម្រើជូននៅភោជនីយដ្ឋានចិន Fortune Palace និង Hall of Golden Chimes ដែល មានម្ហូបឈុតពិសេសម្នាក់ចាប់ពី ២៧២.០០០ រៀល ឬម្ហូបឈុតបែបជប៉ុន នៅភោជនីយដ្ឋាន ជប៉ុន Teppanyaki ម្នាក់ ៧២០.០០០ រៀល ។ ប្រសិនបើអតិថិជនចង់ពិសាអាហារប៊ុហ្វេឥត កំណត់ សូមរីករាយនៅភោជនីយដ្ឋាន The Pangea និង 2Pangea ម្នាក់ ១២៨.០០០ រៀល ។ សូមណែនាំឱ្យកក់តុទុកជាមុននៅថ្ងៃនេះដោយទាក់ទងទៅកាន់លេខទូរស័ព្ទ ៖ ០១៥ ៤០២ ៣៤៥ ឬអ៊ីម៉ែល ៖ dining@nagaworld.com ។
ប្រសិនបើពុកម៉ែបងប្អូនចង់អបអរបុណ្យណូអែលនៅគេហដ្ឋាន ណាហ្គាវើលដ៍ផ្តល់ជូន ជម្រើសពិសេស ដូចជា មាន់ទួគីខ្វៃ សាច់ហ៊ែមលាបស្ករត្នោតជាមួយម៉ាស្តាត និងសាច់ឆ្អឹង ជំនីគោ តម្លៃចាប់ពី ៥៥២.០០០ រៀល បូករួមនឹងទឹកជ្រលក់តាមចំណូលចិត្ត ។ ណាហ្គាវើលដ៍ ក៏មានសាច់ខ្វៃបែបចិនច្រើនជម្រើសផងដែរ រួមមាន ៖ ទាខ្វៃ កូនជ្រូកខ្វៃជាមួយទឹកជ្រលក់ ហយស៊ីន តម្លៃចាប់ពី ១១២.០០០ រៀល ។ សូមណែនាំឱ្យកម្ម៉ង់យ៉ាងហោចណាស់ ២ ថ្ងៃទុក ជាមុន ។
បង្កើនភាពផ្អែមល្ហែមជាមួយមនុស្សជាទីស្រឡាញ់ដោយជាវនំប្រពៃណីណូអែលដុតថ្មីៗរៀងរាល់ថ្ងៃ ដូចជា ៖ នំរូបផ្ទះរសជាតិខ្ញី នំខេកណូអែល នំប៉ាណេតូណេ នំស្រួយ នំស្តូឡិន នំផាយ នំរូបគល់ឈើណូអែល និងនំជាច្រើនទៀត តម្លៃចាប់ពី ១២.០០០ រៀលប៉ុណ្ណោះ ! នំពិសេសទាំងនេះ មានលក់រៀងរាល់ថ្ងៃរហូតដល់ថ្ងៃទី ៣១ ធ្នូ នៅកន្លែងទទួលភ្ញៀវ Lobby Lounge ពីម៉ោង ៧ ព្រឹកដល់ ១ ទៀបភ្លឺ និងនៅភោជនីយដ្ឋាន Food Pavilion ពីម៉ោង ១១ ព្រឹកដល់ ១២ អធ្រាត្រ ។ សម្រាប់ឈុតអាហារសម្រន់ពេលរសៀលបែបណូអែល លោកអ្នក អាចអញ្ជើញទៅរីករាយជាមួយមិត្តភក្តិនៅកន្លែងទទួលភ្ញៀវ Lobby Lounge ដែលមានអាហារ សម្រន់ និងនំឈ្ងុយឆ្ងាញ់ដ៏សម្បូរបែបរួមជាមួយការពិសាតែ និងកាហ្វេឥតកំណត់ បម្រើជូន រៀងរាល់ថ្ងៃរហូតដល់ថ្ងៃទី ៣១ ធ្នូ ម្នាក់ ៨៨.០០០ រៀល ។ សម្រាប់ព័ត៌មានបន្ថែម សូមចូល ទៅកាន់គេហទំព័រ ៖ www.nagagworld.com ឬតាមដានទំព័រ Facebook ឬ Instagram របស់ណាហ្គាវើលដ៍ ។
លើសពីនេះ ណាហ្គាវើលដ៍ក៏មានផ្តល់ជូនការសម្តែងសិល្បៈអបអរបុណ្យណូអែល ផង ដែរ នៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី ១ ! សូមអញ្ជើញពុកម៉ែបងប្អូនទាំងអស់ទៅកម្សាន្ត និងទស្សនាការសម្តែងសិល្បៈពិសេសនេះនៅម៉ោង ៦ ល្ងាច ពីរៀងរាល់ថ្ងៃសុក្រដល់អាទិត្យ រហូតដល់ថ្ងៃទី ២៥ ធ្នូ និងថ្ងៃបុណ្យណូអែលនៅថ្ងៃចន្ទ ។ សូមចូលរួមទស្សនាឱ្យបានគ្រប់ៗ គ្នា ! ណាហ្គាវើលដ៍ សូមជូនពរឱ្យពុកម៉ែបងប្អូនទាំងអស់មានពេលវេលាដ៏សប្បាយរីករាយជា មួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ក្នុងឱកាសបុណ្យណូអែល ! ។
អំពីណាហ្គាវើលដ៍
ណាហ្គាវើលដ៍ ដែលជាមណ្ឌលកម្សាន្តចម្រុះប្រណីតលំដាប់ពិភពលោកធំជាងគេក្នុងតំបន់ទន្លេមេគង្គ មានទីតាំងនៅជាប់ចំណុចប្រសព្វនៃទន្លេក្នុងរាជធានីភ្នំពេញ ។ អគារសណ្ឋាគារទាំងពីរ មានបន្ទប់ Suite និងបន្ទប់ដែលមានការរចនាទាក់ទាញ និងបំពាក់ដោយបរិក្ខារដ៏ទំនើបដែលផ្តល់ភាពងាយស្រួល និងផាសុកភាពបំផុត ។ អតិថិជនអាចទទួលសេវាកម្មដ៏សម្បូរបែបនៅភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ កន្លែង ការរៀបចំការប្រជុំធំៗឈានមុខគេ ការសម្តែងសិល្បៈផ្ទាល់រៀងរាល់ថ្ងៃ និងសាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី ២ ។ តភ្ជាប់ណាហ្គាវើលដ៍ទី ១ និងណាហ្គាវើលដ៍ទី ២ គឺណាហ្គាស៊ីធីវ៉កដែលជាផ្សារទំនិញរួចពន្ធក្រោមដីដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗជាង ២០០ មុខ ។ សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖ media@nagaworld.com ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ