រាជធានីភ្នំពេញ ថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី “ធនាគារ អេស៊ីលីដា” ដែលជាធនាគារពាណិជ្ជឈានមុខ នៅប្រទេសកម្ពុជា និងបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅផ្សារមូលបត្រកម្ពុជា (CSX) មានមោទនភាពសូមប្រកាសអំពី កិច្ចសហប្រតិបត្តិការ រវាង ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនម៉ាស្ទ័រកាត ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណឡេឌីម៉ាស្ទ័រកាតអេស៊ីលីដា ។
ប័ណ្ណឡេឌីម៉ាស្ទ័រកាតអេស៊ីលីដា ផ្តល់ជូនបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន និងផ្តល់អត្ថប្រយោជន៍ សិទ្ធិពិសេសៗ និងភាពជាដៃគូជាច្រើន។ អត្ថប្រយោជន៍ទាំងនេះ គឺផ្តោតសំខាន់លើប្រភេទចំណាយដ៏ពេញនិយមបំផុតចំពោះ ម្ចាស់ប័ណ្ណ ជាពិសេស គឺសុភាពនារី សម្រាប់ចំណាយក្នុងការទិញទំនិញតាមអនឡាញ ការធ្វើដំណើរ គ្រួសារ ការកម្សាន្តផ្សេងៗ និងការដឹកជញ្ជូន។ កាតនេះក៏ផ្តល់ការលើកទឹកចិត្តជាច្រើន រួមមាន ការលើកលែងថ្លៃសេវាប្រចាំឆ្នាំ ក្នុងកំឡុងឆ្នាំដំបូង សម្រាប់អតិថិជនកំពុងប្រើប្រាស់កាត ATM ដែលចង់ប្តូរទៅជាប័ណ្ណឡេឌីម៉ាស្ទ័រកាតអេស៊ីលីដា មិនថាជាប័ណ្ណឥណពន្ធ ឬប័ណ្ណឥណទាននោះទេ និងទទួលបានវត្ថុអនុស្សាវរីយ៍ពិសេស សម្រាប់អតិថិជន២.០០០ នាក់ដំបូង ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា “ប័ណ្ណឡេឌីម៉ាស្ទ័រ កាតអេស៊ីលីដា សម្រាប់អតិថិជនជាសុភាពនារីនឹងផ្តល់ឱ្យពួកគាត់នូវមធ្យោបាយទូទាត់តាមបែបឌីជីថល កាន់តែរហ័សទាន់ចិត្ត សុវត្ថិភាព និងងាយស្រួលជាងមុន ប្រកបដោយសុវត្ថិភាពខ្ពស់ និងជួយបង្កើនជីវិតប្រចាំថ្ងៃរបស់ពួកគាត់កាន់តែប្រសើរឡើង។ ម្ចាស់ប័ណ្ណអាចជ្រើសរើសការប្រើប្រាស់ជាច្រើនប្រភេទ ដែលខ្លួនពេញចិត្ត រួមទាំងការដកប្រាក់តាមម៉ាស៊ីនអេធីអឹមក្នុងស្រុក និងអន្តរជាតិ ការទូទាត់តាមម៉ាស៊ីនឆូតកាត ការទិញទំនិញអនឡាញ ការធ្វើដំណើរ ការទទួលទានអាហារ ការទិញសំលៀកបំពាក់ពេញនិយម ការដឹកជញ្ជូន និងការកម្សាន្ត ជាមួយនឹងកម្រិតទំហំប្រតិបត្តិការប្រចាំថ្ងៃរហូតដល់១០.០០០ដុល្លារអាមេរិក។ ប័ណ្ណឡេឌីម៉ាស្ទ័រកាតអេស៊ីលីដា ផ្តល់ជូនជាពីរជម្រើស រួមមាន ប័ណ្ណឥណពន្ធឡេឌីម៉ាស្ទ័រការអេស៊ីលីដា និងប័ណ្ណឥណទានឡេឌីម៉ាស្ទ័រកាតអេស៊ីលីដា ។
លោកស្រី Winnie Wong នាយិកាគ្រប់គ្រងក្រុមហ៊ុនម៉ាស្ទ័រកាត ប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ បានមានប្រសាសន៍ថា៖ «នៅទូទាំងពិភពលោក មានការកើនឡើងនូវតម្រូវការផ្តល់់ដំណោះស្រាយជូនអ្នកប្រើប្រាស់ ឱ្យស្របនឹងចំណង់ចំណូលចិត្តដែលកំពុងផ្លាស់ប្តូរ។ ក្រុមហ៊ុនម៉ាស្ទ័រការ ពិតជាមានមោទនភាពយ៉ាងខ្លាំង ក្នុងការចាប់ដៃគូជាមួយធនាគារ អេស៊ីលីដា ដើម្បីពង្រីកមធ្យោបាយទូទាត់ដល់សុភាពនារីកម្ពុជា ក្នុងការទិញទំនិញទាំងក្នុងប្រទេស និងក្រៅប្រទេស។ ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ស្របតាមរបៀបរស់នៅរបស់ពួកគេម្នាក់ៗ ក្នុងការទូទាត់តាមរយៈបណ្តាញប្រតិបត្តិការរបស់ក្រុមហ៊ុនម៉ាស្ទ័រកាត នៅតាមបណ្តាប្រទេសជាង២១០។ ប័ណ្ណ នេះបំពាក់មកជាមួយនូវការការពារសុវត្ថិភាពយ៉ាងរឹងមាំ ដែលបានបង្កប់នៅក្នុងកាត ដើម្បីធានាឱ្យបានថា ម្ចាស់ប័ណ្ណអាចធ្វើការទូទាត់បាន ប្រកបដោយទំនុកចិត្ត នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា» ។
ការប្រើប្រាស់ប័ណ្ណម៉ាស្ទ័រកាតដ៏ថ្មីប្លែក ដែលពោរពេញដោយអត្ថប្រយោជន៍ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន ប្រកបដោយភាពងាយស្រួលជាមុន។ អតិថិជនរបស់ធនាគារ អេស៊ីលីដា អាចដាក់ពាក្យស្នើសុំប្រើប្រាស់ប័ណ្ណឡេឌីម៉ាស្ទ័រកាតអេស៊ីលីដានេះ តាមរយៈ កម្មវិធីសេវាអេស៊ីលីដាម៉ូបាល ឬគេហទំព័ររបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី https://www.acledabank.com.kh ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ