ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ABA ពង្រឹង​ការ​គាំទ្រ​កិច្ចការ​មនុស្សធម៌​តាម​រយៈ​ការ​បរិច្ចាគ 100,000 ដុល្លារ ជូន​កាកបាទក្រហមកម្ពុជា

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ABA ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា និង​ជា​សាជីវកម្ម​មាន​ទំនួល​ខុស​ត្រូវ​សង្គម​ដ៏​សកម្ម បាន​ចូលរួម​វិភាគទាន​សប្បុរសធម៌ 100,000 ដុល្លារ​អា​មេ​រិ​ក ជូន កាកបាទក្រហមកម្ពុជា…

រាជធានីភ្នំពេញ ៖ ABA ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា និង​ជា​សាជីវកម្ម​មាន​ទំនួល​ខុស​ត្រូវ​សង្គម​ដ៏​សកម្ម បាន​ចូលរួម​វិភាគទាន​សប្បុរសធម៌ 100,000 ដុល្លារ​អា​មេ​រិ​ក ជូន កាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ខួប​ទី 162 ទិវា​ពិភពលោក​កាកបាទក្រហម​និង​អឌ្ឍចន្ទ​ក្រហម 8 ឧសភា ឆ្នាំ 2025​ ។

ការ​រួមចំណែក​នេះ នឹង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​បេស​កម្ម​កាកបាទក្រហមកម្ពុជា ដើម្បី​ជួយ​ដល់​កិច្ចការ​សង្គ្រោះ​ពេល​មាន​គ្រោះ​មហន្តរាយ ការងារ​សុខាភិបាល និង​សេវា​សុខុមាលភាព​សង្គម ទូ​ទាំង​ប្រទេស ​។ មិន​ថា​គ្រោះ​មហន្តរាយ​ប្រភេទ​ណា នៅ​តំបន់​ដាច់​ស្រ​យ៉ា​ល​ប៉ុណ្ណា កាកបាទក្រហមកម្ពុជា តែងតែ​ស្វះស្វែង​ឆ្លើយ​តប​ជូន​ប្រជាពលរដ្ឋ ដែល​ត្រូវការ​បំផុត​ ។

ពិធី​ប្រគល់​ថវិការ​សប្បុរសធម៌​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា លោកស្រី ធា​ម រមណីយ អគ្គ​នាយិកា​រង​ប្រតិបត្តិ និង​នាយិកា​ទំនាក់ទំនង​គូភាគី​-​ប្រធាន​គ្រប់គ្រង​តំបន់ និង​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​ជា​ច្រើន​រូប​ទៀត នៅ​ស្នាក់​ការ​កណ្តាល​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​ ។

លោកស្រី ធា​ម រមណីយ មាន​ប្រសាសន៍​ថា “​យើងខ្ញុំ​មាន​កិត្តិយស ដែល​បាន​រួមចំណែក​គាំទ្រ​ដល់​កិច្ចការ​របស់​កាកបាទក្រហម ដែល​បន្ត​ផ្លាស់​ប្តូរជីវិត​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន ​។ បេស​កម្ម​ដែល​គួរ​ឲ្យ​កោតសរសើរ​ទាំងនេះ បង្ហាញ​យ៉ាង​ច្បាស់​អំពី​ស្មារតី​មនុស្សធម៌ និង​ការ​ខិតខំ​ប្រឹងប្រែង ក្នុង​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់ និង​លើកកម្ពស់​សុខភាព​ ។​”

លោកស្រី​ក៏​បាន​បន្ថែម​ថា “​នៅ​ធនាគារ ABA យើងខ្ញុំ​ជឿជាក់​ទៅ​លើ​ការ​រួបរួម​នៃ​សហគមន៍ ហើយ​យើងខ្ញុំ​នឹង​បន្ត​គាំទ្រ​កាកបាទក្រហមកម្ពុជា ក្នុង​ការ​បង្កើន​លទ្ធផល​វិជ្ជមាន​តាម​រយៈ​ការ​ផ្តួចផ្តើម​កិច្ចការ​សប្បុរសធម៌​នានា ​។ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ ដល់​កាកបាទក្រហមកម្ពុជា និង​ក្រុមការងារ​ជួរ​មុខ ក្នុង​ការ​លើកកម្ពស់​ភាព​ធន់​ក្នុង​ប្រទេស​ ។​”

បង្កើត​ឡើង​ក្នុង​ឆ្នាំ 1955 កាកបាទក្រហមកម្ពុជា បាន​ក្លាយជា​អង្គការ​មនុស្សធម៌​ដ៏​ធំ​បំផុត​នៅ​កម្ពុជា ​។ ក្នុង​នាម​ជា​ដៃគូ​សហការ​យូរអង្វែង​របស់​កាកបាទក្រហមកម្ពុជា ABA តែងតែ​គាំទ្រ​សេវា​សង្គ្រោះ​ក្នុង​ពេល​មហន្តរាយ កិច្ចការ​សុខាភិបាល និង​សុខុមាលភាព​សង្គម តាំងពី​ឆ្នាំ 2005 ​។ ជាក់ស្តែង កម្មវិធី​រួម​គ្នា​រវាង​ធនាគារ ABA និង​កាកបាទក្រហមកម្ពុជា កន្លង​ទៅ​នេះ ប្រព្រឹត្ត​ទៅ​កាលពី​អំឡុង​ខែតុលា ឆ្នាំ 2024 ដែល​ក្រុមការងារ ABA និង​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្តតាកែវ បាន​ចូលរួម​ប្រគល់​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន 55 គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​មហន្តរាយ​ ៕ អត្ថបទសហការ