ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

របៀប​និយាយ​ជាមួយ​កូន​ជំទង់​របស់​អ្នក !

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ការ​ធ្វើ​ឱ្យ​ក្មេង​ជំទង់​និយាយ​ដោយ​បើកចំហ​អំពី​អ្វី​ដែល​រំខាន​ពួក​គេ​អាច​ជា​ការ​លំបាក ។ ចូរ​អនុវត្ត​តាម​គន្លឹះ​ទាំងនេះ ដើម្បី​ជួយ​ឱ្យ​ពួក​គេ​និយាយ​ជាមួយ​អ្នក​អំពី​ការ​ព្រួយបារម្ភ​របស់​ពួក​គេ ។១. កុំ​វិនិច្ឆ័យ​ក្មេង​ជំទង់​របស់​អ្នក ៖ ចាប់ផ្តើម​ដោយ​ការ​គិត​ថា…

រាជធានី​ភ្នំពេញ ៖ ការ​ធ្វើ​ឱ្យ​ក្មេង​ជំទង់​និយាយ​ដោយ​បើកចំហ​អំពី​អ្វី​ដែល​រំខាន​ពួក​គេ​អាច​ជា​ការ​លំបាក ។ ចូរ​អនុវត្ត​តាម​គន្លឹះ​ទាំងនេះ ដើម្បី​ជួយ​ឱ្យ​ពួក​គេ​និយាយ​ជាមួយ​អ្នក​អំពី​ការ​ព្រួយបារម្ភ​របស់​ពួក​គេ ។
១. កុំ​វិនិច្ឆ័យ​ក្មេង​ជំទង់​របស់​អ្នក ៖ ចាប់ផ្តើម​ដោយ​ការ​គិត​ថា ពួក​គេ​មាន​ហេតុផល​ល្អ​អ្វី​ម្យ៉ាង ទើប​ពួក​គេ​ធ្វើ​បែប​នោះ ។ បង្ហាញ​ពួក​គេ​ថា អ្នក​គោរព​ភាព​ឆ្លាត​វៃ​របស់​ពួក​គេ ហើយ​ចង់​ដឹង​ចង់​ឃើញ​អំពី​ជម្រើស​ដែល​ពួក​គេ​បាន​ធ្វើ ។ ប្រសិនបើ​អ្នក​មិន​វិនិច្ឆ័យ​អាកប្បកិរិយា​របស់​ពួក​គេ​ជា​មុន​ថា ឆោតល្ងង់ ឬ ខុស ពួក​គេ​ទំនងជា​បើកចំហ ហើយ​ពន្យល់​ពី​មូលហេតុ​ដែល​ពួក​គេ​ធ្វើ ឬ​មាន​សកម្មភាព​បែប​នោះ ។

២. ព្យាយាម​មិន​សន្មត​ថា អ្នកដឹង​ថា​មានរឿង​អ្វី​កើតឡើង ៖ កុំ​ធ្វើ​ជា​ដឹង​ថា មានរឿង​អ្វី​កើតឡើង ។ ជា​ជាង​ការ​សួរ​ថា តើ​កូន​ត្រូវ​បាន​គេ​ធ្វើបាប​មែន​ទេ ? សាកល្បង​និយាយ​ថា ប៉ា​បារម្ភ​ពី​កូន ។ កូន​ដូច​ជា​ខុស​ប្លែក តើ​មានរឿង​អ្វី​កើតឡើង តើ​ប៉ា​អាច​ជួយ​កូន​បាន​ទេ ? ។

៣. ឱ្យ​កូន​ដឹង​ថា អ្នក​ចង់​ជួយ ៖ ប្រសិនបើ​អ្នក​សង្ស័យ​ថា កូន​របស់​អ្នក​កំពុង​ប្រើប្រាស់​គ្រឿងញៀ.ន ឬ​ផឹកស្រា​ច្រើន​ពេក ចូរ​ស្ងប់ស្ងាត់ តែ​និយាយ​ត្រង់​ជាមួយ​កូន ។ សួរ​ពួក​គេ ហើយ​ប្រាប់​ពួក​គេ​ថា អ្នក​នឹង​ជួយ​ពួក​គេ​ឱ្យ​ឆ្លងកាត់​ការ​លំបាក​ណាមួយ ។

៤. ស្មោះត្រង់​នឹង​ខ្លួនឯង ៖ ក្មេង​ជំទង់​នឹង​រិះគន់​អ្នក ប្រសិនបើ​អ្នក​មិន​ធ្វើ​តាម​ដំបូន្មាន​ផ្ទាល់ខ្លួន​របស់​អ្នក ។ ឧទាហរណ៍ ប្រសិនបើ​អ្នក​ផឹកស្រា​ច្រើន​ពេក​ដោយ​ខ្លួនឯង ប៉ុន្តែ​អ្នក​ប្រាប់​កូន​កុំឱ្យ​ផឹកស្រា ពួក​គេ​ទំនងជា​មិន​ស្តាប់​អ្នក ហើយ​និយាយ​មិនល្អ​តប​ទៅ​អ្នក​វិញ​ជា​មិន​ខាន​ឡើយ ។ ត្រូវ​ប្រាកដ​ថា អ្នក​កំពុង​ធ្វើ​សកម្មភាព​ដោយ​ការ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង ។

៥. ជ្រើសរើស​ការ​ប្រយុទ្ធ​ជាមួយ​ក្មេង​ជំទង់​របស់​អ្នក ៖ ការ​មើល​រំលង​បញ្ហា​តូចតាច ដូច​ជា​សម្លៀក​បំពាក់​ដែល​ពួក​គេ​ស្លៀក អាច​មាន​ន័យ​ថា អ្នក​នៅ​តែ​អាច​ជជែក​គ្នា ឬ​ឈរ​យ៉ាង​រឹង​មាំ​ជាមួយ​ពួក​គេ​លើ​បញ្ហា​ធំ​ជាង​នេះ ដូច​ជា​គ្រឿងញៀ.ន និង​ការ​រួម​ភេទ​ជាដើម ។

៦. ព្យាយាម​មិន​ប្រតិកម្ម​ចំពោះ​ការ​ផ្ទុះ​កំហឹង ៖ ក្មេង​ជំទង់​តែងតែ​វាយបក​ទៅ​លើ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ និង​ទុកចិត្ត​បំផុត មិនមែន​ដោយសារ​តែ​ពួក​គេ​ស្អប់​អ្នក​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​ពួក​គេ​មាន​អារម្មណ៍​ច្របូកច្របល់ ។ ដូច្នេះ​កុំ​គិត​ថា ពួក​គេ​មាន​ន័យ​ថា​អាក្រក់​ដែល​ពួក​គេ​និយាយ​ថា កូន​ស្អប់​ប៉ា​ម៉ាក់ ។ ពួក​គេ​អាច​គ្រាន់តែ​មាន​អារម្មណ៍​ច្របូកច្របល់ ខឹង តូចចិត្ត បាត់បង់ ឬ​ដោយសារ​អ័រម៉ូន ហើយ​ពួក​គេ​មិនដឹង​ថា ត្រូវ​បង្ហាញ​វា​យ៉ាងដូចម្តេច ។

៧. ជួយ​ក្មេង​ជំទង់​របស់​អ្នក​ឱ្យ​មាន​អារម្មណ៍​សុវត្ថិភាព ៖ ក្មេង​ជំទង់​តែងតែ​បារម្ភ​ថា ការ​ប្រាប់​រឿង​ណាមួយ​ទៅ​កាន់​ឪពុក​ម្តាយ វា​នឹង​ធ្វើ​ឱ្យ​រឿង​កាន់តែ​អាក្រក់​ទៅ​ៗ ។ អ្នក​ត្រូវ​តែ​ច្បាស់​ថា អ្នក​ចង់​ជួយ​ពួក​គេ ហើយនឹង​មិន​ធ្វើ​អ្វី​ដែល​ពួក​គេ​មិន​ចង់ឱ្យ​អ្នក​ធ្វើ​នោះ​ទេ ដូច​ជា​ការ​គម្រាមកំហែង ស្តី​ន្ទោ​ស​ជាដើម ។ ចូរ​ស្តាប់​ការ​ភ័យ​ខ្លាច​របស់​ពួក​គេ ហើយ​ធានា​ថា​វា​មិនមែន​ជា​កំហុស​របស់​ពួក​គេ​ទេ ។

៨. សួរ​ក្មេង​ជំទង់​របស់​អ្នក​នូវ​សំណួរ​ត្រឹមត្រូវ ៖ ពេល​ខ្លះ អ្នក​នឹង​អាច​ស្វែង​យល់​បន្ថែម​អំពី​ក្មេង​ជំទង់​របស់​អ្នក ប្រសិនបើ​អ្នក​សួរ​សំណួរ​បើកចំហ និង​ត្រឹមត្រូវ​តាម​កាលៈទេសៈ ៕ ប្រភព ៖ nhs.uk

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ២៨ ខែមេសា ឆ្នាំ ២០២៥ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ កម្មវិធី​ភាសា​អង់គ្លេស​ទូទៅ និង​កម្មវិធី​ភាសា​ចិន​ទូទៅ​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ ដល់ទី ១២ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៣០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៣០ មេ​សា ២០២៥ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕