ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វេស​ឡាញ​ ជា​និម្មិត្តរូបនៃ​បណ្តាញ​សាលារៀនឯកជន​មួយ ​ដែល​ចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យអប់រំ​នៅ​កម្ពុជា

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប (WEG) ដែល​បាន​ចាប់ផ្តើម​ពីសា​លា​ឯកជន​ដ៏​តូច​មួយ​កាលពី​ឆ្នាំ ​២០០៨ មាន​ចំនួន​សិស្ស​តែ​ប្រមាណ​…

រាជធានីភ្នំពេញ ៖ បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប (WEG) ដែល​បាន​ចាប់ផ្តើម​ពីសា​លា​ឯកជន​ដ៏​តូច​មួយ​កាលពី​ឆ្នាំ ​២០០៨ មាន​ចំនួន​សិស្ស​តែ​ប្រមាណ​ ៤០០​នាក់ និង​សាលារៀន​ចំនួន​ ២ ពេល​នេះ​បាន​ក្លាយទៅជា​បណ្តាញ​សាលារៀន​ធំ​មួយ ដែល​មាន​សិស្ស​ប្រមាណ​ជិត ​២​ម៉ឺន​នាក់ និង​បណ្តាញ​សាលារៀន​ចំនួន ​២៧ ព្រមទាំង​បាន​នាំមុខ​គេ​ក្នុង​ការ​ចូលរួម​លើក​ស្ទួយ​វិស័យ​អប់រំ តាម​រយៈ​ការ​បង្កើត​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា ដែល​បាន​ជួយ​សមាជិក​រាប់រយ​សាលា​នៅ​ទូ​ទាំង​ប្រទេស​ទទួល​បាន​ផល​វិជ្ជមាន​ក្នុង​វិស័យ​អប់រំ​ ។

ក្នុង​ឱកាស​ប្រារព្ធ​ខួប​ ១៧​ឆ្នាំ នៃ​ការ​បង្កើត WEG លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប លើក​ឡើង​ថា សមិទ្ធផល នៃ​ការ​ប្រែប្រួល​ការ​អប់រំ​ទូ​ទាំង​ប្រទេស អាច​និយាយ​បាន​ថា មានការ​ចូលរួម​ពី WEG, លោក​ឧកញ៉ា​បន្ត​ថា WEG ខុស​ពីសា​លា​ដទៃ​ត្រង់​ថា មិន​ចាត់​ទុក​សាលា​ផ្សេង​ដែល​មានមុខរ​បរដូច​គ្នា​ជាស​ត្រូវ ហើយ​ផ្ទុយ​ទៅ​វិញ​មាន​តែ​ការ​រួម​គ្នា​ប្រឹងប្រែង​អភិវឌ្ឍ និង​រក​វិធី​ដើម្បី​ជួយ​លើក​ស្ទួយ​វិស័យ​អប់រំ​នៅ​កម្ពុជា​ ។ ជាមួយ​គ្នា WEG ក៏​បាន​ចូលរួម​ក្នុង​ការ​បណ្តុះបណ្តាល​ដល់​សាលា​ឯកជន​ដទៃ​ទៀត​រាប់រយ​កន្លែង តាម​រយៈ​ការ​ចែកចាយ​កម្មវិធី​ទម្លាប់​ល្អ​ទាំង ​៧ សម្រាប់​បុគ្គល​ឆ្នើម (7 habits) ព្រមទាំង​កម្មវិធី​សំខាន់​ៗ​ជា​ច្រើន​ទៀត ធ្វើ​ឱ្យ​មានការ​ទទួលស្គាល់​ពី​សហគមន៍ ​។

ក្រៅពី​នេះ WEG ក៏​បាន​រួមចំណែក​ក្នុង​ការ​ផ្តល់​ធាតុ​ចូល​ជាមួយ​ក្រសួង​អប់រំ ក៏​ដូច​ជា​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ហើយ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ WEG ក៏​ជា​តួអង្គ​ដ៏​សំខាន់ ក្នុង​ការ​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ​មិន​យកពន្ធ​លើ​វិស័យ​អប់រំ ដែល​បាន​ជួយ​ដល់​ស្ថាប័ន​អប់រំ​នៅ​ទូ​ទាំង​ប្រទេស ទទួល​បាន​ផលប្រយោជន៍​ពី​រាជរដ្ឋាភិបាល ​។

យ៉ាងណា​ក៏​ដោយ​សម្រាប់​ផែនការ​ទៅ​ថ្ងៃ​អនាគត WEG បាន​បង្ហាញ​មហិច្ឆតា ក្នុង​ការ​រួម​កម្លាំង​ជាមួយ​សាលារៀន​ឯកជន​ផ្សេង​ទៀត ដោយ​លែង​មានការ​ប្រកួតប្រជែង​គ្នា ហើយ​រួម​គ្នា​អភិវឌ្ឍ​ការ​បណ្តុះបណ្តាល​ឱ្យ​កាន់តែ​ទូលំទូលាយ​ប្រកបដោយ​គុណភាព​ក្នុង​បរិបទ​បច្ចេកវិទ្យា ​។

គួរ​ជំរាប​ជូន​ថា ចាប់តាំងពី​ឆ្នាំ​ ២០០៨ ​មក បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប មានការ​រីក​ចម្រើន និង​បាន​បន្ត​ពង្រីក​ខ្លួន​ជា​បន្តបន្ទាប់ ដែល​រហូត​មក​ដល់​ពេល​នេះ WEG បាន​ដាក់​ដំណើរការ​សេវាកម្ម​អប់រំ​ចំណុះ​ជាង​ ២៧​ សាខា ក្នុង​នោះ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ មាន​ចំនួន ​១៣​ សាខា​, សាលារៀន​ណ​ត្ស​ឡាញ​ន៍ មាន​ចំនួន​ ២ ​សាខា​, វិទ្យាស្ថាន​អភិវឌ្ឍន៍​វិស័យ​អប់រំ ១ ​សាខា​, សាលា​អន្តរជាតិ​ហ្វ​រ​រ៉េ​ស​ហៀ​ល ១​ សាខា​, សាលា​អង់គ្លេស​លី​ដឺ​លែ​ន ២​ សាខា និង​សាលារៀន​សហគមន៍ ​២១ ចំនួន ​៩ ​សាខា ដោយ​មាន​សិស្ស​កំពុង​សិក្សា​សរុប​ប្រមាណ ១​ម៉ឺន ​៥​ពាន់​នាក់ និង​គ្រូបង្រៀន​ប្រមាណ​ជាង ​១​ពាន់ ​៤​រយ​នាក់​ ។ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ខាង​មុខ​នេះ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​នឹង​ដំណើ​ការ​ចំនួន​២​ សាខា​បន្ថែម​ទៀត នៅ​បណ្តោយ​ផ្លូវ​ ៥៩៨ និង​ផ្លូវ​ ២០០៤ ៕ អត្ថបទសហការ