រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតប្រជែងពានរង្វាន់ ដែលហៅថា KBC Awards Cambodia 2025 នឹងត្រលប់មកវិញយ៉ាងអធិកអធម នៅថ្ងៃទី 16–17 ខែសីហា ឆ្នាំ 2025 ដែលនឹងរៀបចំឡើងនៅសណ្ឋាគារ Sokha Phnom Penh Hotel ជាមួយវត្តមានភ្ញៀវជាតិ និងអន្តរជាតិប្រហែល ១ពាន់នាក់ ។
ព្រឹត្តិការណ៍នេះ គ្រោងនឹងទាក់ទាញអ្នកជំនាញមកពីវិស័យសម្ផស្ស និងសម្រស់ ជាច្រើនរយនាក់ រួមមានអ្នកឯកទេស គណកម្មាធិការឆ្នើម បុគ្គលល្បីៗទាំងនៅកម្ពុជា និងមកពីជុំវិញពិភពលោក ចូលរួមក្នុងរយៈពេលពីរថ្ងៃពេញ រួមមានទាំងការប្រកួតប្រជែងបញ្ចេញសមត្ថភាព ការសហការជាដៃគូ និងពិធីអបអរសាទរដល់ជ័យលាភីដែលសម្រេចបាននូវសមិទ្ធផលអស្ចារ្យ និងលេចធ្លោ ។
តើលោកអ្នកបានត្រៀមខ្លួនរួចហើយ ឬនៅ សម្រាប់ជំហានបន្ទាប់ដ៏អស្ចារ្យក្នុងវិស័យសម្ផស្ស និងថែរក្សាសម្រស់ នៅកម្ពុជា ?
រៀបចំឡើងដោយលោកស្រី Erika Ramonaite អ្នកឯកទេសសម្រស់សកល
លោកស្រី Erika Ramonaite សញ្ជាតិអង់គ្លេស ដែលជាបុគ្គលសំខាន់ក្នុងព្រឹត្តិការណ៍ KBC Awards នេះ បាននាំយកព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមកកាន់ប្រទេសកម្ពុជា ដោយមានគោលបំណងជាចម្បងក្នុងការផ្តល់ និងបង្កើតជាវេទិកាសម្រាប់ការអភិវឌ្ឍសមត្ថភាព ការផ្សាភ្ជាប់បណ្តាញសកល ការប្រកួតប្រជែង និងការច្នៃប្រឌិតក្នុងវិស័យកែសម្ផស្សនិងសម្រស់ ។ ជាមួយចក្ខុវិស័យដ៏មមោះមុតក្នុងការជំរុញឱ្យវិស័យសម្រស់នៅអាស៊ីអាគ្នេយ៍រីកចម្រើនទៅកម្រិតមួយខ្ពស់ជាងមុន ។
លោកស្រី Erika បានលើកឡើងក្នុងកម្មវិធីជួបជុំគណកម្មាធិការកាលពីយប់មិញថា ៖ “ព្រឹត្តិការណ៍ KBC Awards មិនមែនត្រឹមតែជាព្រឹត្តិការណ៍ធម្មតាៗនោះទេ វាជាវេទិកាសកលមួយ ដែលមានទាំងការអប់រំ និងការអបអរសាទរដល់ជយលាភី ហើយជាកន្លែងមួយដែលផ្តល់ឱកាសឲ្យសិល្បករ អ្នកឯកទេសខាងសម្ផស្ស និងសម្រស់ បញ្ចេញសមត្ថភាពរបស់ខ្លួនផងដែរ ។ តាមរយៈភាពអំណោយផលរបស់ប្រទេសកម្ពុជា បច្ចុប្បន្នគឺជាកន្លែងដ៏សមស្របបំផុតសម្រាប់ធ្វើ ជាម្ចាស់ផ្ទះក្នុងឆ្នាំ 2025 នេះ ។”
ជួបជាមួយ Masters & Influencers
ព្រឹត្តិការណ៍នេះនឹងមានវាគ្មិនអន្តរជាតិពិសេសៗជាង 1,000 នាក់ មានដូចជា អ្នកដាក់ពិន្ទុដែលសុទ្ធសឹងជាអ្នកជំនាញ ជាគ្រូបណ្ដុះបណ្ដាល និងជាអ្នកឯកទេសសម្រស់ រួមទាំង ៖
● ម្ចាស់ជើងឯកពិភពលោកពី PMU ផ្នែកសិល្បៈក្រចក ការរចនារោមភ្នែក និងការច្នៃសក់
● អ្នកអប់រំកម្រិតសកលវិទ្យាល័យ (ថ្នាក់អនុបណ្ឌិត)
● អ្នកជំនាញច្នៃម៉ូត និងអ្នកច្នៃប្រឌិតសម្រស់បែបបច្ចេកវិទ្យា
● បុគ្គលល្បីៗតាមប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម ខាងពិភពម៉ូដ និងសម្រស់ ។
អ្វីដែលរំពឹងទុក
1. ជើងឯកសម្រស់
- ការប្រកួតប្រជែង ៖
● PMU (ការតុបតែងមុខ)
● សិល្បៈច្នៃក្រចក និងផ្នែកផ្សេងៗ
● រចនារោមភ្នែក
● រចនា និងលាបពណ៌សក់
● គ្រឿងសម្អាង សោភ័ណភាពស្បែក
- វិនិច្ឆ័យដោយអ្នកជំនាញជាតិនិងអន្តរជាតិ
2. សន្និសីទ និងថ្នាក់បណ្តុះបណ្តាល
- រៀនពីអ្នកជំនាញដែលមានបទពិសោធន៍ខ្ពស់ក្នុងឧស្សាហកម្មនេះ ។ ស្វែងយល់ពីឧបករណ៍ទំនើបៗ បច្ចេកទេស និងការអនុវត្តទ្រឹស្តីៗស្របតាមសម័យកាល ។
3. ពិព័រណ៍សម្រស់
- ស្តង់ជាច្រើនដែលបានរៀបចំឡើងពីម៉ាកល្បីៗជុំវិញពិភពលោក ។ សាកល្បងផលិតផលថ្មីៗ និងបច្ចេកវិទ្យាថ្មីៗ – ស្វែងយល់ពីការថែទាំស្បែកនិងវិធីក្នុងការព្យាបាល ។
4. ទំនាក់ទំនង និងការប្រារព្វកម្មវិធីសាយភោជដ៏ពិសេស Gala Dinner
ជំនួបជាមួយបុគ្គលល្បីៗ អ្នកជំនាញ និងអ្នកច្នៃប្រឌិតម៉ាក
រាត្រីអបអរសាទរចំពោះការច្នៃប្រឌិតដោយផ្តល់ជាពានរង្វាន់ KBC Gala Awards Night
បណ្តាញទំនាក់ទំនងជាយុទ្ធសាស្ត្រសម្រាប់ភាពជាដៃគូ និងការសហការ
– តើនរណាខ្លះគួរចូលរួមក្នុងកម្មវិធីនេះ ?
● អ្នកជំនាញថែរក្សាសម្ផស្ស និងសិល្បករ
● ម្ចាស់ស្ប៉ា/សាឡន
● អ្នកចែកចាយផលិតផល និងអ្នកលក់រាយផលិតផលថែរក្សាសម្ផស្ស
● តំណាងគ្លីនិកកែសម្ផស្ស
● អ្នកបង្កើតមាតិកា
● និស្សិត និងអ្នកជំនាញដែលចង់ចាប់យកឱកាសរីកចម្រើនបន្ថែម
– ចាប់ផ្តើមទទួលការចុះឈ្មោះហើយ ! កក់កន្លែងរបស់អ្នកឥឡូវនេះ !
ជម្រើសសំបុត្ររួមមាន ៖
● ការចូលរួមទូទៅ
● ការចូលរួមប្រកួត
● VIP & Gala Night
– ចូលទៅកាន់គេហទំព័រ ៖ www.kbcawards.com
– ទំនាក់ទំនង ៖ info@kbcawards.com
– កាលបរិច្ឆេទ ៖ ថ្ងៃទី 16-17 ខែសីហា ឆ្នាំ 2025
– ទីកន្លែង ៖ Sokha Phnom Penh Hotel & Residence, Phnom Penh, Cambodia
តាមដានព័ត៌មានអាប់ដេតថ្មីៗ ៖
– Instagram: @kbc_awards
– Facebook: KBC Awards
– Global: @kbcawardsglobal
– ទំនាក់ទំនងព័ត៌មានបន្ថែម
● តំណាងអ្នករៀបចំកម្មវិធី ៖ លោកស្រី Erika Ramonaite, ស្ថាបនិក និងជានាយកសកល ពានរង្វាន់ KBC
● អ៉ីមែល ៖ info@kbcawards.com ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ